ឱកាសល្អ​! អ្នកស្រី ទ្រី ដា​ណា សម្រេចចិត្ត បើកទទួល​ដៃគូ​សហការ​រកស៊ី លក់​មាស​ពេជ្រ ដោយសារតែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានប្រកាស​ដំណឹង​ដ៏​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជុំវិញ ការបើកទទួល​ដៃគូ​សហការ លក់​មាស​ពេជ្រ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​របស់ខ្លួន​ជាច្រើន​សន្លឹក អ្នកស្រី ទ្រី ដា​ណា បានបញ្ជាក់​ដូច្នេះ​ថា «​នាង​ខ្ញុំ​សម្រេចចិត្តថា​នឹង​បើកទទួល​ដៃគូ​សហការ​រកស៊ី លក់​មាស​ពេជ្រ​ក្នុងពេល​ឆាប់ៗ​នេះ ដោយសារ​ការ​ទ​ទូ​ចង់​សហការ​ជាមួយ​នាង​ខ្ញុំ​ជាច្រើន ដូច្នេះ​នាង​ខ្ញុំ​ក៏​សម្រេច​ចិត្តថា​ នឹង​សហការ​ក្នុង​ពេល​ឆាប់ៗ​នេះ​ផងដែរ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះអ្នកគាំទ្រមានចំនួន ពេលឃើញអ្នកស្រី ប្រកាសបែបនេះ ពួកគេ បានបង្ហាញក្ដីបារម្ភ និងលើកជាសំណួរថា «កុំចូលគ្នារកស៊ីចូលគ្នាមិនស្រួលទេ ចិត្តមិនស្មោះត្រង់, សហការ​មាសពេជ្រ ហើយទុកចិត្តដៃគូ​ដែរមែនចែ ដូចមិនសូវស្រួល, តើត្រូវចំណាយទុនប៉ុន្មានដែរអ្នកបង? , បើខ្ញុំអត់លុយ អាចសហការរកស៊ីបានអត់»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាស​ពេជ្រ នៅ​ហាង​របស់​អ្នកស្រី ទ្រី ដា​ណា លក់ដាច់​ខ្លាំងណាស់ ធ្វើ​ឲ្យ​អ្នកស្រី រវល់​ស្ទើរ​ដាច់​ដាយ​ដាច់​ទៅហើយ​។ អ្នកស្រី ទ្រី ដា​ណា ធ្លាប់​អះអាងថា ទិញ​មាស​ពេជ្រ នៅ​ហាង​របស់ខ្លួន​ហេងៗ ឆ្លង​មាន​ឆ្លង​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង ពេល​លោក​ថ​មមី និង​អ្នកនាង​សួស វី​ហ្សា ចំណាយលុយ​ជាង​១០​ម៉ឺន​ដុល្លារ ទិញ​មាស​ពេជ្រ នៅ​ហាង​អ្នកស្រី ឃើញថា ពិតជា​រាសី​ឡើង​ស្រើ​ត​តែម្ដង​។ ទោះយ៉ាងណា សម្រាប់​អ្នក​អត់​មាន​លុយ ក៏​អាច​ទៅ​មើល​មាស​ពេជ្រ នៅ​ហាង​របស់​អ្នកស្រី ទ្រី ដា​ណា បាន​ដែរ ដើម្បី​យក​ហេងៗ​ទាំង​អស់គ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អ្នកស្រី ទ្រី ដា​ណា បានប្រកាស​នៅ​រសៀល​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១ ដូច្នេះ​ថា «​ចែ​ដា​ណា​នៅ​ហាង​មាស​ពេជ្រ​ណា​ចាណ​ប់ៗ ចង់​មក​ទិញ​ឬក៏​មក​មើល​លេង​បាន​ណា​មិន​ទិញ​ក៏​មិន​ថា តោះ​មក​យក​ហេងៗ​»៕

Related posts