មិន​ធ្លាប់​ដឹង​សោះ! មុន​ក្លាយ​ជា​តារា​ចម្រៀង​ល្បី, សួស វីហ្សា មាន​តែ​ម៉ូតូ​កញ្ចាស់​១​គ្រឿង ហើយ​នាង​មាន​ឈ្មោះ​ពិត​ ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា បច្ចុប្បន្ន តារាចម្រៀង សួស វី​ហ្សា មាន​ប្ដី និង​មានកូន​១​បាត់ទៅហើយ ជាមួយ​រូបរាង​ធាត់ ខុសគ្នា​ដាច់​ពី​ពេល​ចូល​សិល្បៈ​ដំបូង​តែម្ដង​។ បច្ចុប្បន្ន អ្នកនាង កំពុង​ឈរជើង​នៅក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស ហើយ​ចំពោះ​ឈ្មោះ​ពិត​របស់​អ្នកនាង​វិញ មិនមែន សួស វី​ហ្សា ដូច​ពេល​នេះ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹង​មានឱកាស​ក្លាយ​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម​យក្ស​ខាងលើនេះ សួស វី​ហ្សា ជា​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​Rock តែ​ក្រោយមក​ផលិតកម្ម​Rock​បិទ​លែង​ដំណើរការ ទើប​នាង​ចូល​ច្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ជាមួយនឹង​ការកសាង​កេរ្ដិ៍ឈ្មោះ​យ៉ាង​ល្បីល្បាញ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹក​ដល់ពេល មុន​ក្លាយ​ជា​អ្នក​សិល្បៈ​នោះ សួស វី​ហ្សា មានឈ្មោះ​ពិត​ថា សួស ស្រី​ថុល បាន​ប្រឡង​ចម្រៀង​នៅ​ផលិតកម្ម​រ៉ុ​ក (Rock Star) ដោយ​ឆ្លងកាត់​ការប្រកួត​មិនតិច​វគ្គ​ទេ ទម្រាំ​បានជា​ប់​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ ក្លាយ​ជា​តារា​ចម្រៀង​នៅ​ផលិតកម្ម​មួយ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សួស វី​ហ្សា ធ្លាប់​រំលឹក​រឿង​អតីតកាល​របស់ខ្លួន​ថា អ្វីដែល​នាង​ចាំ​មិន​ភ្លេច ឱ្យតែ​ពេល​ទៅ​ច្រៀង​ប្រកួត​ម្តងៗ គឺ​រកតែ​ប្រាក់​ទិញ​គ្រឿង​តុបតែង​ខ្លួន​មិនបាន​ផង ហើយ​មានតែ​ម៉ូតូ​ចាស់​មួយគ្រឿង​ជិះ​ពីរ​នាក់​ឪពុក ទៅ​ច្រៀង​ប្រកួត​ទាំង​មិន​សង្ឃឹម​ទេ ព្រោះតែ​អ្នក​ប្រកួត​ជំនាន់​នាង​សុទ្ធតែ​ខ្លាំងៗ​មាន​សំឡេង​ពីរោះ សូម្បីតែ​វគ្គ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​ក៏​អត់​សង្ឃឹម​ដែរ តែ​ទីបំផុត​នាង​នៅតែ​អាចធ្វើ​បាន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​វីដេអូ ពេល​ប្រឡង​របស់​នាង ដោយ​ប្រើ​ឈ្មោះ សួស ស្រី​ថុល​នោះ ត្រូវបាន​គណនី​ទីក​តុ​កមួយ​ឈ្មោះ​«mrrlodii4141» យកទៅ​បង្ហោះ បង្ក​ការ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង រហូតដល់​អ្នកខ្លះ​ឃើញ​ឈ្មោះ​នេះហើយ​ចង់​គាំង​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពីនេះ មាន​មតិ​មួយ បាន​លើក​ជា​ចម្ងល់​ថា «​ឆ្ងល់​ពួក​តារា​ខ្មែរ​ឲ្យ​តែ​ល្បី​ប្ដូរ​ឈ្មោះ​រហូត​ចឹ​ង ម៉ែ​ស្អប់​ម៉ែឪ​ដាក់​ឲ្យ​ខ្លាំង បើ​ជាប់​ដោយសារ​គាត់​សោះ បើ​ដូរ ហ្សាៗ​រហូត​»​។ ជា​ការ​ឆ្លើយតប ម្ចាស់​គណនី​ទីក​តុ​ក​ខាងលើ បាន​បកស្រាយ​ថា «​ពេលខ្លះ​គាត់​ដូរ​សុទ្ធ​តែ​មាន​ហេតុផល​របស់​គាត់ សូម​បង​បើក​ចិត្ត​ឲ្យ​ទូលាយ​ណា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​វីដេអូ​នេះ ឃើញថា អ្នកនាង សួស វី​ហ្សា មាន​រូបរាង​​ តូច​ច្រឡឹង​ ស្គម​ បើ​មិន​ប្រាប់​ថា ជា​អ្នកនាង សួស វី​ហ្សា ក៏​ប្រហែលជា​គ្មាន​អ្នកណា​មើល​ស្គាល់​ថា​ ជា​នាង​នោះ​ដែរ។ ជាក់ស្ដែង មានការ​លើកឡើងថា «​មើល​រាង​គេ​ឡើង​ស្ទាវ​ម៉​ង​, មើល​មិន​ស្គាល់​ទេ បើ​មិន​ប្រាប់ មិនដឹង​គាត់​ជា​អ្នកណា​ទេ​»៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts