គ្រួសារ​កក់ក្ដៅ! ឆ្នាំ​នេះ​ អត់​បាន​ទៅ​ឆ្ងាយ ក៏​ព្រាប សុវត្ថិ មិន​ភ្លេច​ធ្វើ​រឿង​មួយ​នេះ​, អ្នកគាំទ្រ ​​សរសើរ​គ្រួសារ​លោក​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ប្រិយមិត្ត​ច្បាស់​ជា​បាន​ជ្រាប​រួចមកហើយ​ថា រូបលោក បាន​រៀបការ​ជាមួយ​ភរិយា​ឈ្មោះ ឡុង ស្រីមុំ ក្នុង​ឆ្នាំ ១៩៩៧ នៅ​ភ្នំពេញ ហើយ​រហូត​មកទល់ពេលនេះ ទទួលបាន​ចំណងដៃ​កូនប្រុស​ចំនួន​៣​នាក់ ដែលជា​តារាចម្រៀង​ផងដែរ រួមមាន សុវត្ថិ មុនី​វណ្ណ​, សុវត្ថិ មុនី​នាគ និង សុវត្ថិ សិរី​វ​ឌ្ឍ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​កត់សម្គាល់ គេ​សង្កេតឃើញថា ក្រុមគ្រួសារ​របស់លោក​ព្រាប សុវត្ថិ បច្ចុប្បន្ន កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល មិន​ថា​សាច់ថ្លៃ ឬ​សាច់​បង្កើត​នោះ​ទេ មើលទៅ​ពិត​មាន​ទំនាក់ទំនង​ជាមួយគ្នា​ល្អ គោរព​ស្រឡាញ់​គ្នា​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ កំពូល​តារាចម្រៀង មាន​ដើមកំណើត​ពី​ខេត្តកណ្ដាល​រូបនេះ បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ក្នុងការ​ជួបជុំ​ក្រុមគ្រួសារ មើល​ទៅ​ពិតជា​ស្និទ្ធស្នាល គោរព​ស្រឡាញ់ ឲ្យ​តម្លៃ​គ្នា​ខ្លាំង​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ជាច្រើន​សន្លឹក​នេះ លោក ព្រាប សុវត្ថិ បានដាក់​Caption​ថា «​ឆ្នាំនេះ អត់​បាន​ទៅ​ណា​ឆ្ងាយ ជូន​ម្ហូបអាហារ​ដល់ ឪពុកម្ដាយ ជួបជុំ​គ្រួសារ ថតរូប ២ , ៣ បុ​ស្តិ៍ ៤, ៥​បុ​ស្តិ៍ ទុកជា​អនុស្សារ មើល​ទៅ​ស្អាតៗ ហើយ​សង្ហារ មិន​ដឹង​និយាយ​ថា​ ម៉េច​ទេ បងប្អូន​កុំ​ភ្លេច ជួប​ខ្ញុំបាទ​ក្នុងការ Live ម៉ោង 7pm យប់​នេះ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ អ្នកគាំទ្រ បាន​លើកសរសើរ​ព្រោងព្រាត​ថា «​គ្រួសារ ដែល​គួរ​ឲ្យ​គោរព​ស្រឡាញ់​, គ្រួសារ​មហា​កក់ក្ដៅ​, គ្រួសារ​គួរ​អោយ​ស្រឡាញ់ សូមអោយ​គ្រួសារ​១​នេះ​ជា​និមិត្តរូប​ និង​គំរូ​សម្រាប់​សិល្បករ​ និង​តារា​ខ្មែរ​ផង​ចុះ​, មាន​សេចក្តី​សុខ​ណាស់​បង ជូនពរ​ក្រុម​គ្រួសារ​បង​មាន​ក្តី​សុខ​គ្រប់​ៗ​គ្នា​នា​រដូវ​ភ្ជុំបិណ្ឌ​នេះ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ៊ំស្រី​ម្តាយក្មេក​ពូ​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​ស្រស់​សោភា ចំណែក​លោក​អ៊ំស្រី​ម្តាយ​បង្កើត​ពូ​វិញ​រឹងប៉ឹង​ម៉ឺង​មាត់​គួរ​អោយ​គោរព អ្នក​មីង​ត្រូវជា​ភរិយា​ពូ​វិញ​ជា​កុលស្ត្រី​ល្អ​ប្រពៃ​ថ្លៃថ្នូរ​គួរ​អោយ​គោរព​ស្រលាញ់​យក​តម្រាប់​តាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំហែក​កូនប្រុស​ទាំងបី ​របស់​ពូ​ពួកគេ​ស្រស់​សង្ហា​គួរ​អោយ​បេតី ​ជា​កុលបុត្រ​ទំពាំង​ស្នង​ឫស្សី ពូ​វិញ​ស្រស់​ថ្លា​បើក​ស្មា​ទៅ​ណា​មក​ណា​មាន​ស្គាល់​ចង់​ជិតស្និទ្ធ ជូនពរ​ពូ​សុខ​ភាព​ល្អ​រីករាយ​ក្នុង​ក្រុម​គ្រួសារ​ថត​ផុស​ចែក​ក្មួយ​មើល​បន្ត​ទៀត ពី​ហ្វេ​ន​ផ្កាប់មុខ​របស់​តាំងពី​រៀន​ថ្នាក់​4​រហូត​បច្ចុប្បន្ន​»៕

Related posts