លឿន​ពេក​! កា​កា អូ​ស្រា​លី ចេញមុខ សុំទោស សួស វី​ហ្សា និង​ថ​មមី ក្រោយពី​ធ្វើ​រឿង​មួយ​នេះ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួចមកហើយ​ថា គណនី​ហ្វេ​ស​ប៊ុ​ក​របស់​តារាចម្រៀង សួស វី​ហ្សា ត្រូវបាន​ជន​មិន​ស្គាល់​មុខ (​ដឹង​ត្រឹម​ជា​ជនជាតិ​ខ្មែរ​) ហេ​ក​យក​ទៅ​គ្រប់គ្រង និង​ឆាត​ទៅ​ខ្ចី​លុយ កា​កា អូស្ត្រាលី ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​ឆាត​មក​ភ្លាម កា​កា​អូស្ត្រាលី ក៏​ដឹង​ភ្លែត​ថា គណនី​ហ្វេ​ស​ប៊ុ​ក​របស់​សួស វី​ហ្សា ត្រូវបាន​គេ​ហេ​ក ហើយក៏​បង្ហោះ​សារ​ថា «​សូម​ប្រុងប្រយ័ត្ន FRIENS n FANS​ទាំងអស់គ្នា ដែល​បាន​ស្គាល់​កញ្ញា សួស វី​ហ្សា SOUS VISA ទាំងអស់គ្នា ACCOUNT​គេ​CACK​ហើយ​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នក​អើយ​ចង់​បោក​អ្នកណា​មក​បោក​យើង រឿង​អី ហេតុ​អី បាន​ត្រូវ​មក​ខ្ចីលុយ​$1000​ដុល្លារ​? អត់​បើក​គ្រាប់ភ្នែក​មើល​ទេ​អី​? គ្រាន់តែ​និយាយ​មក ដឹងថា មិនមែន​ហ្វេ​ន SOUS VISA​បាត់​ហើយ ប្រហែលជា​គិត​ថា សួស វី​ហ្សា ក្រ​រហាម​ហើយ​មើលទៅ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្ដូរ​ជំនាញ​ចេញទៅ​! មក​សួរ​ទៀតថា hacker​អី​? hacker​ហ្នឹង គឺ​ការ៉េម​ចេក ពេល​លោក​ចោរ​នឹក​ឃើញថា ខ្លួនឯង​និយាយ​ខុស​បច្ចេកទេស​! ខូច​ABA​ផ្ញើ​តាម​ABA​បិទ​account ចោល ព្រោះ​ខ្មាស​ខ្លួនឯង​ខ្លាំងពេក​!​ឥឡូវ​អាណិត​ណាស់ ចាំ​ខ្ញុំ​ផ្ញើ​ឲ្យ $20 តាមរយៈ​BAB​ជិះ​ឡាន​ក្រុង​ត្រឡប់​ទៅរក​ម៉ែ​នៅ​ស្រុក​វិញ​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​លោក​ ថ​មមី បានដឹងថា គណនី​ហ្វេ​ស​ប៊ុ​ក​ភរិយា​ខ្លួន​ ត្រូវ​បាន​គេ​ហេ​ក ក៏​ស្ក្រី​ន​សត​សារ​របស់ កា​កា អូស្ត្រាលី អម​ដោយ​សារ ប្រកាស​ដំណឹង​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ថា «​ជម្រាបសួរ​បងប្អូន សូម​ប្រកាស​ថា ពេលនេះ​Account Facebook របស់​ប្រពន្ធ​ខ្ញុំ ត្រូវបាន​ជន​ថោកទាប Hack​យកទៅ​បាត់​ហើយ ដូច្នេះ បើ​ឃើញ​វា​ឆា​តទៅ​សូមកុំ​ឆ្លើយតប​ជាមួយ​វា យើងខ្ញុំ​សុំ​មិន​ទទួលខុសត្រូវ​ទេ សូម​បងប្អូន​ជួយ​Share​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយ​ឃើញបែបនេះ កា​កា ក៏​គិត​ឃើញ​ថា ខ្លួន​បង្ហោះ​លឿន​ពេក ខ្វះ​ការពិចារណា ដោយ​មិនបាន​គិត​ពី​កិត្តិយស​របស់​ថ​មមី និង សួស វី​ហ្សា នោះ ក៏បាន​ខំ​មិន ក្រោម​ផុស​របស់​លោក​ថ​មមី ដោយ​ធ្វើការ​សុំទោស​ថា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឱ្យ​បង​សុំទោស​ផង ​បងផុស​ហើយ​លុប​វិញ ដោយសារតែ​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​ទាំងពីរ ពីដំបូង​គ្រាន់តែ​គិត​ភ្លាម​ធ្វើ​ភ្លាម ដោយសារតែ​បង​ខ្លាច​ថា​វា​យក​ទៅ​ដើរ​បោក​លុយ​ពី​អ្នក​ ដែល​យើង​មាននៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ចេតនា​បង​គ្រាន់តែ ចង់​ទប់ស្កាត់​កុំ​ឲ្យ​មាន​អ្នករងគ្រោះ​តែប៉ុណ្ណោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ខ្វះ​ការពិចារណា​ផុស​ទាំង​មិនបាន​គិត​អំពី​កិត្តិយស​អ្នក​ទាំងពីរ បង​សង្ឃឹមថា​ ដោយសារតែ​កំហុស ​ដោយ​គ្មាន​​ចេតនា សង្ឃឹមថា​អ្នក​ទាំងពីរ​មិន​ប្រកាន់​ខឹង​នឹង​ខ្ញុំ​ទេ​ ខ្ញុំ​ព្យាយាម​ស្វែងរក​ឲ្យ​គេ​ទាក់ទង​ទៅ​ដែរ ក្រែងលោ​ពេលនោះ​នៅ​ព្រឹក​នៅឡើយ​អ្នក​ទាំងពីរ​មិនទាន់​បាន​ដឹង តែ​អត់​មាន​អ្នកណា​ស្គាល់​លេខ​»៕​

Related posts