ឆាយ វីរៈយុទ្ធ ទម្លាយ​ពី​ហេតុផល ​បង្ហាញ​មុខ​ភរិយា និង​កូន មិន​ខ្លាច​រឿង​ធ្លាក់​កូដ ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រប​ពេល ដែល​តារាចម្រៀង តារា​សម្ដែង ជាច្រើន​កំពុងតែ​ព្យាយាម​លាក់បាំង​ពី​ជីវិត​ឯកជន សមាសភាព​ប្ដី​ប្រពន្ធ និង​កូន ដើម្បី​រក្សា​ប្រជាប្រិយភាព និង​ភាពល្បីល្បាញ​នៅក្នុង​ពិភព​សិល្បៈ​នោះ គេ​សង្កេតឃើញ​តារាចម្រៀង​ល្បីឈ្មោះ​លោក ឆាយ វីរៈ​យុទ្ធ បែរជា​បើកចំហ ​ពី​ជីវិត​ឯកជន​របស់ខ្លួន​ជាប្រចាំ​ទៅណា​មក​ណា​ជាមួយគ្នា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្ទើរតែ​គ្រប់​កម្ម​ពិធី​តូចធំ ការប្រគុំ​តន្ត្រី ឬ​ឡើង​ឆាក​ទូរទស្សន៍​នានា ឆាយ វីរៈ​យុទ្ធ តែងតែ​បណ្ដើរ​ភរិយា​រូប​ស្រស់ មិនដែល​ឃ្លាត​មួយ​ជំហាន​ណា​ឡើយ។ មិនតែប៉ុណ្ណោះ តារា​ប្រុស​និយម​បទ​ចម្រៀង​មនោសញ្ចេតនា​រូបនេះ តែងតែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​ប្រពន្ធ​កូន នៅលើ​បណ្ដាញ​សង្គម​ជា​ញឹកញាប់​ទៀតផង។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបើកចំហរ​ពី​ជីវិត​ឯកជន ពិសេស​រឿង​គ្រួសារ​ប្រពន្ធ​កូន​របស់លោក ឆាយ វីរៈ​យុទ្ធ នោះ ធ្វើ​ឲ្យ​មានការ​លើកឡើង និង​ចោទសួរ​ជាច្រើន​ថា តើ​តារាចម្រៀង​ប្រុស​របស់​សាន់​ដេ​រូបនេះ មិន​ខ្លាច​បាត់បង់​ប្រជាប្រិយភាព ឬ​ធ្លាក់កូដ​ទេ ឬ​យ៉ាងណា​?។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាក់ព័ន្ធ​នឹង​ករណីនេះ ឆាយ វីរៈ​យុទ្ធ បាន​ថ្លែងប្រាប់ តារា​ញូ​ស៍ ថា លោក​មិនដែល​ខ្លាច​បាត់បង់​ប្រជាប្រិយភាព ឬ​ភាពល្បីល្បាញ ដោយសារតែ​ការបង្ហាញ​មុខ​ប្រពន្ធ​កូន ឬ​ជីវិត​ឯកជន​របស់ខ្លួន​ឡើយ ព្រោះ​ស្ថិតនៅក្នុង​វ័យ​មួយ​គឺ​យើង​មិនអាច​នៅ​លីវ​រហូត​បានទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត​នេះ​ក៏​ជា​សកម្មភាព​មួយ​បង្ហាញ​ពី​ការផ្ដល់​ក្រុមគ្រួសារ​ផងដែរ​ដ្បិត​ភរិយា​តែង​ជា​អ្នក​នៅ​ពីក្រោយ​ជម្រុញ​លើកទឹកចិត្ត​ផ្ដល់​កម្លាំងចិត្ត​ដែលជា​ផ្នែក​មួយ​នៃ​ភាពជោគជ័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​រៀបរាប់ថា​៖ «​ទស្សនៈ​របស់ខ្ញុំ គឺ​ខ្ញុំ​ចង់បង្ហាញ ពីព្រោះ​ក្នុង​វ័យ​មួយ​យើង​មិនអាច​នៅ​លីវ​រហូត​ទេ ។ អញ្ចឹង​ហើយ​គឺ​យើង​ត្រូវតែ​បង្ហាញ​អ្វីដែល​យើង​មាន​ដល់​ទស្សនិកជន ខ្ញុំ​អត់​លាក់លៀម​ពួកគាត់​ទេ​»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆាយ វីរៈ​យុទ្ធ អះអាង​ទៀតថា ជីវិត​ពេល​នៅ​កំលោះ និង​មានគ្រួសារ គឺ​ខុសគ្នា​ស្រឡះ​។ ពោលគឺ​នៅពេលដែល​មានគ្រួសារ និង​មានកូន គឺ​ធ្វើ​ឲ្យ​ជីវិត​របស់លោក​កាន់តែ​ស្រស់ស្រាយ​ជាង​មុន និង​ប្ដូរ​ទៅ​មនុស្ស​ថ្មី ដែល​ចង់​ធ្វើ​អ្វីៗ​ដើម្បី​ប្រពន្ធ​កូន​បន្ត ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ខ្ញុំ​ពិតជា​សប្បាយរីករាយ​មែនទែន ព្រោះ​កាលដែល​អត់​ទាន់​មាន​គឺ​ដូចជា​ហេលហាល តែ​ដល់ពេល​យើង​មានកូន មាន​អារម្មណ៍​ថា​ជីវិត​យើង​ស្រស់ស្រាយ ហើយ​ប្ដូរ​ទៅមួយ​ទៀត គឺ​ចង់​ស្វែ​ករក​ឱ្យ​កូន​បន្តទៀត​»​។ លោក ឆាយ វីរៈ​យុទ្ធ​អះអាង​យ៉ាង​ដូច្នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ឆាយ វីរៈ​យុទ្ធ គឺជា​តារាចម្រៀង​មួយរូប ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅក្នុង​ចំណោម​តារា​ល្បីៗ​ជាច្រើន​នៅក្នុង​ប្រទេស ។ ឆាយ វីរៈ​យុទ្ធ បានបញ្ចប់​ភាព​នៅ​លីវ​របស់ខ្លួន កាលពី​ខែឧសភា ឆ្នាំ​២០១៧ ដោយ​សម្រេច​រៀបការ​ជាមួយ​កូន​ថៅកែ​រោង​ម៉ាស៊ីន​ដ៏​ធំ​នៅ​ខេត្តកំពង់ចាម គឺ​អ្នកនាង សែ ចាន់​ឌី និង​បាន​កាដូ​ចំណងដៃ​កូនស្រី​យ៉ាង​ស្រស់ស្អាត​ម្នាក់ ឈ្មោះ វីរៈ​យុទ្ធ អភិ​ជាតា​ទេវី ហៅ អា​តា​រ៉ា កាលពី​ខែកញ្ញា ឆ្នាំ​២០១៩៕ ប្រភព ៖ តារាញូស៍​

Related posts