កុំចេះតែជឿ​! ល្បី​ថា ដំបងយក្ស​ឆ្ងាញ់ ផ្អើល​នាំគ្នា​ទិញ​ព្រាត​ សូម្បី​តារា​កំប្លែង អ្នក​នាង ខ្ញុង ក៏​ទិញ​ហូប​ដែរ លទ្ធផល​គឺថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយ​រយៈ​ចុងក្រោយ​នេះ មនុស្ស​ម្នាក់​ផ្អើល​នាំគ្នា​ទៅ​ទិញ ដំបងយក្ស​សំប៉ែត យ៉ាង​ភ្លូកទឹកភ្លូកដី ជាហេតុ​ធ្វើ​ឲ្យ​រុក្ខជាតិ​ប្រភេទ​នេះ អាច​លក់​បាន​១​គីឡូក្រាម តម្លៃ​ចន្លោះ​ពី​១​ម៉ឺន ទៅ​១​ម៉ឺន​ជាង អាស្រ័យ​តាម​ទីតាំង​ជាក់ស្ដែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​អ្នកទិញ​ដំបងយក្ស​យក​មក​បរិភោគ​នោះ ក៏​មាន​ទាំង​អ្នក​សិល្បៈ​ផង​ដែរ រហូតដល់​អ្នកខ្លះ ឡាយ​ញុំា​ឲ្យ​អ្នកគាំទ្រ​ខ្លួន ទស្សនា​ទៀត​ផង​។ ងាក​មក​តារា​កំប្លែង​អ្នកនាង​ខ្ញុង វិញ ក៏​ទិញ​បរិភោគ​ផង​ដែរ តែ​លទ្ធផល​ខុស​ការ​រំពឹង​ទុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង អ្នកនាង​ខ្ញុង បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ​ថា «​ជោរ​តាម​គ្នា​ដំបងយក្ស​ឆ្ងាញ់​ណាស់​ឆ្ងាញ់​ណាស់​ឯង​ក្អួត​ចង់​ស្លាប់​»​។ ក្រោយមក នៅ​ថ្ងៃ​ដដែល​នេះ ខ្ញុង បាន​បង្ហោះ​សារ​ទៀត​ថា «​ធ្វើការ​ហត់​មិន​ឈឺ​មក​ឈឺ​ដោយសារ​ស៊ី​ដំបងយក្ស​គួរ​ឱ្យ​ខឹង​ណាស់​អ្នកណា​ថា​ឆ្ងាញ់​ចេញ​មុខ​មក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​លើកឡើងថា «​មនុស្ស​ឥឡូវ​ជោរៗ​តា​ម​គ្នាយក​ដើម​ដំបង​យក្ស​មក​ស៊ី​ឆៅ​ក្រពុល​សឹង​អី សំណាង​ហើយ​អ្នក​ស៊ី​មិន​រាក​អាចម៍ ​ទៅ​ខ្វះ​អី​ដើម​នឹង​ ដុះ​ក្បែរ​បង​ផ្ទះ​ខ្ជិល​, ហាហា​ហា វា​មិនដែល​ហូប​បានទេ​បង បើ​ហូប​បាន​ដូនតា​យើង​គាត់​ហូប​ហើយ ហើយ​ចេះតែ​ឆ្ងល់​អ្នក​និយាយ​ថា​ឆ្ងាញ់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំណាង​ណាស់​ ដែល​ខ្ញុំ​អត់​ជោរ​តាម​គេ​, គ្រាន់តែ​ធុំក្លិន​ចង់​ក្អួត​ជ័រ​រអិល​ៗ មិន​ដឹង​ជា​ឆ្ងាញ់​ត្រង់ណា​ផង​, មិនដែល​សាក​ទេ​តែ​ឃើញ​រូបរាង​វា​ក៏​ស្រមៃ​ដឹង​ដល់​រសជាតិ​ថា​មិន​ឆ្ងាញ់​ទេ​, មកពី​បង​អត់​ចេះ​ញាំ​គេ​ថា​ឆ្ងាញ់​សាហាវ​ណាស់​បង​រសជាតិ​គ្មាន​ពី ខ្ញុំ​វិញ​គ្រាន់តែ​ឃើញ​ហួស​ដល់​80, នៅតែ​ពេល​ញ៉ាំ​គ្រាប់​ស្លែង​ទៀត​ទេ​បង​ខ្ញុងអើយ​»​។​

ជុំវិញ​រឿង​នេះ​ផង​ដែរ មាន​មតិ​មួយ​ចំនួន​ធ្លាប់​លើក​ឡើងថា មិនមែន​រាល់​គ្រប់​ដំបងយក្ស​ទាំងអស់ សុទ្ធតែ​បរិភោគ​បាន​នោះ​ទេ​។ ដូច្នេះ សូម​បងប្អូន មេត្តា​ប្រុងប្រយ័ត្ន និង​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​ប្រភេទ​នៃ​រុក្ខជាតិ​នេះ ចៀសវាង​មាន​បញ្ហា​កើតឡើង​ប៉ះពាល់​ដល់​សុខភាព​៕​

Related posts