នោះ​! លោកជំទាវ ហ៊ុន ស៊ី​ណាត ផ្ដាំផ្ញើ​ឲ្យ​អា​ជី បញ្ឈប់​ការ​ជេរ​បញ្ចោរ​ជាបន្ទាន់ បើ​ឃើញ​ជេរ​ទៀត នឹង​ឡើង​ទៅ​ប្ដឹង​ដល់​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ លោកជំទាវ ហ៊ុន ស៊ី​ណាត បាន​ឡាយ​វីដេអូ​មួយ ដោយ​ដាក់​ចំណងជើង​ថា «​ឈប់​បាន​ឈប់​ទៅ​អា​រឿង​អ្នកយក​ឈ្មោះ​ខ្ញុំ​ទៅ​ប្រើ​ទៀត ហើយ​តាំងតែ​ឋាន​យមបាល​ប្រលែង​ប្រេត​មក​ទទួល​បាយបិណ្ឌ​មក​វា​ដើរ​កូរ​គ្មាន​អាសូរ​អត់​អាណិត​ខ្ញុំ​ទេ​អី មិនបាន​ធ្វើ​ស្អី​ផង ធ្វើបាប​ឯង​រហូត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ​ឡាយ​នោះ ដែរ​លោកជំទាវ ហ៊ុន ស៊ី​ណាត ក៏បាន​លើកយក​រឿង​អ្នក​ឆាត​មក​លោកជំទាវ ជាច្រើន ឲ្យ​និយាយ​ពី​បញ្ហា​អា​ជី ផងដែរ ហើយ​លោកជំទាវ បាន​ប្រាប់​ឲ្យ​ពួកគេ​ទាំងនោះ ទៅ​រក​ក្រសួង ដែល​ពាក់ព័ន្ធ​នឹង​ការ​ជេរ​បញ្ចោរ​នេះ មិន​ត្រូវ​ឆាត​មក​ប្រាប់​លោកជំទាវ​បែបនេះ​នោះ​ទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា លោកជំទាវ ក៏បាន​ផ្ដាំផ្ញើ ទៅ​អា​ជី ឲ្យ​បញ្ឈប់​ការ​ជេរ​បញ្ចេរ​ជាបន្ទាន់ ពី​ថ្ងៃ​ហ្នឹង​ទៅ​បើ​ឃើញ​អា​ជី​ជេរ​ទៀត លោកជំទាវ នឹង​ឡើង​ទៅ​ប្ដឹង​ដល់​ក្រសួង ដែល​ពាក់ព័ន្ធ​។ ក្នុង​នោះ លោកជំទាវ ក៏​សំណូមពរ​ឲ្យ អា​ជី ស្លៀកពាក់​ឲ្យ​បាន​សមរម្យ សមជា​កូន​រស់នៅ​ត្រកូល​អភិជន ដែល​មាន​ឪពុក​ពាក់​ផ្កាយ​៣​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ ជំទាវ បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា «​កូន​អភិជន ត្រូវ​ថែរក្សា​តម្លៃ​អភិជន​ហ្នឹង​ឲ្យ​បាន​ខ្ពស់ ហើយ​ឪ​ជា​ផ្កាយ​៣ ខ្ញុំ​ឮ​ថា ឪ​ជា​ផ្កាយ​៣​ទៀត អញ្ចឹង​តម្លៃ​ឪ​យើង ព្រះរាជក្រឹត្យ​ចេញពី​វាំង​មក ហើយ​កូន​ជេរ​បញ្ចោរ​ៗ​ អត់​ត្រូវ​រឿង​ទេ ថ្ងៃនេះ​ខ្ញុំ​និយាយ​ក្នុង​ហ្នឹង​ម៉​ង ថ្ងៃនេះ​ខ្ញុំ​និយាយ​ក្នុង​ហ្នឹង មេត្តា​ឈប់ អត់​ល្អ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បាន​បន្ត​ទៀត​ថា «​សម្ដេច​បាន​និយាយ​ហើយ សម្ដេច​ថា ឈប់​ទៅ ប្រពៃណី​ខ្មែរ​វា​មិន​ត្រូវ​ជេរ ខ្ញុំ​បា​និយាយ​កន្លង​មកហើយ ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​និយាយ​ទៅ​ក្មួយ​ស្រី​ថា ឲ្យ​ឈប់​ជាបន្ទាន់​ក្នុងការ​ជេរ ដើម្បី​ថែរក្សា​តម្លៃ​ផ្កាយ​៣​របស់​ឪ និង​អភិជន ដែល​ខ្លួន​ជា​អភិជន កូន​អភិជន អញ្ចឹង​អភិជន​គេ​ថ្លៃថ្នូរ​ណាស់​…»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនា វីដេអូ លម្អិតខាងក្រោមនេះ ៖

Related posts