ធ្លាប់តែ​ឃើញ ទេព បូ​ព្រឹក្ស ឡាយ​ញុំា បណ្ដើរ សើច​បណ្ដើរ តែ​ពេលនេះ បែរ​ជា​យំ​រៀបរាប់​ទាំង​អួល​ដើម​.​កថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មនុស្ស​ម្នាក់​ផ្អើល​នាំគ្នា​ទៅ​ទិញ ដំបងយក្ស​សំប៉ែត យ៉ាង​ភ្លូក​ទឹកភ្លូកដី ជាហេតុ​ធ្វើ​ឲ្យ​រុក្ខជាតិ​ប្រភេទ​នេះ អាច​លក់បាន​១​គីឡូក្រាម តម្លៃ​ចន្លោះ​ពី​១​ម៉ឺន ទៅ​១​ម៉ឺន​ជាង អាស្រ័យ​តាម​ទីតាំង​ជាក់ស្ដែង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​ផ្អើល​នាំគ្នា​ទៅ​ទិញ​បែបនេះ ធ្វើឡើង​ក្រោយពី​អ្នកលេង​ទីក​តុ​ក​មួយចំនួន និង​តារា​ចម្រៀង ទេព បូ​ព្រឹក្ស ឡាយ​ញុំា យ៉ាង​ទំនង ហើយ​ថា ឆ្ងាញ់​ខ្លាំង​ណាស់​។ ប្រការ​នេះ ត្រូវ​បាន អាចារ្យ​ធំ នគររាជ ឡាយ​វីដេអូ ពន្លះ​ឥត​សំចៃ​ ប្រើ​សម្ដី​ធ្ងន់ៗ ចំពោះ​អ្នក​ឡាយ ធ្វើ​ឲ្យ​គេ​នាំគ្នា​ទិញ​តាម​នោះ ដោយ​លោក​ លើក​ហេតុផល​ថា វា​ជា​ប្រភេទ​រុក្ខ​ជាតិពុល ហើយ​ដំបងយក្ស ដែល​អាច​ញុំា​បាន ភាគច្រើន​ដុះ​នៅ​ប្រទេស​គេ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទំនងជា​ការ​ឆ្លើយតប​ចំពោះ​រឿងនេះ នៅ​យប់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ តារាចម្រៀង ទេព បូ​ព្រឹក្ស ដែល​ធ្លាប់តែ​ឡាយ​ញុំា​បណ្ដើរ​សើច​បណ្ដើរ​នោះ បែរជា​ឡាយ​បណ្ដើរ យំ​បណ្ដើរ​វិញ ដោយ​រៀប​រាប់​ទាំង​អួល​ដើម​.​កថា «​ដូច​អា​រឿង​ខ្ញុំ​ញុំា ខ្ញុំ​ប្រាប់​ហើយ​ប្រាប់ទៀតថា ខ្ញុំ​ឃើញ​បងស្រី​ណា​ទេ គាត់​ខ្ញុំ​នៅក្នុង​ទីក​តុ​ក គាត់​ញុំា​ទំនង​មែនទែន បងស្រី​ហ្នឹង​គាត់​ញុំា​មុន​ខ្ញុំ​ទៀត ខ្ញុំ​ឃើញ​គាត់ ទើប​ខ្ញុំ​ចង់​ញុំ​ា​អាហ្នឹង​ដែរ ហើយ​ខ្ញុំ​ទៅ​ទិញ​អាហ្នឹង​ញុំា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនមែន​ទៅ​ទិញ​ទៀត ខ្ញុំ​ទៅរក ហើយ​ទម្រាំ​រកបាន ខ្ញុំ​ខ្លាច​ពុល​ដូចគ្នា ខ្ញុំ​អត់​ដឹងថា គេ​ញុំា​ប្រភេទ​មួយណា​ទេ ខ្ញុំ​ក៏​សួរ​ពូ​ខ្ញុំ​នៅ​ខេត្ត គាត់​ថា នៅ​កន្លែង ដូចជា​ផ្ទះ​ម៉ាក់យាយ ឬ​ជិត​ផ្ទះ​គាត់​ទេ មាន​ដើម​ហ្នឹង អញ្ចឹង​គាត់​បេះ​ហើយ​គាត់​ថា ចាំ​ពូ​សាក​មុន ថា អាហ្នឹង​គេ​ញុំា​កើត​អត់ ដល់ពេល​ហើយ​ចឹ​ង​ទៅ គាត់​ក៏​សាក គាត់​ថា ញុំា​ហើយ​អត់​មាន​កើត​អី​ទេ អីចឹង​ហែង​ចង់​ញុំា ញុំា​ទៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំបូង​គាត់​យក​ឲ្យ​ខ្ញុំ​ហ្នឹង គាត់​ញុំា​មុន​ក្មួយ​ដែរ ចង់​និយាយ​អញ្ចេក ខ្ញុំ​ខ្លាច​ពុល​ដែរ​តើ តែ​ដល់ពេល​ក្រោយៗ​មក ខ្ញុំ​ឃើញ​មាន​គេ​លក់​អាហ្នឹង ក៏​ខ្ញុំ​អត់​ដឹង​ថា គេ​មាន​លក់​នៅឯណា​នៅ​អា​ណី ដែរ ព្រោះ​ខ្ញុំ​អត់​មាន​ហ្វេ​ស​ប៊ុ​ក​មើលទៅ​ទេ ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​ចូល​ទៅ​មើល​ទៅ ឈ្មោះ​អា​ខោ​ន Sim Teb Boprek ចង់​និយាយថា​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​វា​ខូច ខ្ញុំ​បើក​មើល​អី​អត់​បានទេ រយៈពេល​ប៉ុន្មាន​ខែ​ហើយ ខ្ញុំ​មានតែ​ផេ​ក ដែល​ឡាយ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អញ្ចឹង​បាន​ខ្ញុំ​ចង់​និយាយ​ថា ពេលខ្លះ​កុំ​ដោយសារតែ ធើ​អី​យើង​ធើ​តែ​យើង យើង​ធើ​អី យើង​កុំ​ប៉ះពាល់​ឈ្មោះ​គេ ដូច​មនុស្ស​ចឹ​ង ឥឡូវ​ឧទាហរណ៍​ដូច​ម្រះ​អញ្ចឹង ខ្ញុំ​ញុំា​ឲ្យ​បងប្អូន​មើល ខ្ញុំ​អាច​ញុំា​ឆៅ​បាន ខ្ញុំ​ចូលចិត្ត​ញុំា ឬក៏​ម្ទេស​ខ្ញុំ​អាច​ញុំា​បាន តែ​បងប្អូន​ញុំា​ម្ទេស​អត់​បានទេ បងប្អូន​អត់​ចេះ​ហូប​ម្ទេស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​ម្រះ​អ្នកខ្លះ​គាត់​​ធុំ​ក្រពុល គាត់​ញុំា​អត់​បាន តែ​ខ្ញុំ​ញុំា​បាន​…​ហើយ​ខ្ញុំ​ឃើញ ដូច​វីដេអូ បង​សួយ គាត់​និយាយ​ពី​ខ្ញុំ គាត់​និយាយ​លេង​ទេ ឲ្យ​ចេះដឹង​គេ​និយាយ​លេង គេ​និយាយ​សើច​ខ្លះ​ផង ដល់ពេល​អ្នក​ចូល​ខំ​មិន ទៅជា​ចូល​ខំ​មិន​ជេរ​ខ្ញុំ មី​ហ្នឹង​ឆ្កួត មី​ហ្នឹង​ឡប់​…​យូរ​អត់​ដឹង​គេ​និយាយ​លេង ធ្វើ​ដូច​គាត់​និយាយ​មែនទែន​…»៕​ ដើម្បីជ្រាបច្បាស់ជាងនេះទៀត សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖

Related posts