សើច​រឹង​ពោះ! សួស វី​ហ្សា ចាំ​ផ្លូវ កញ្ញា តា​ប៉ា​កឡាក មក​ជួយ​ឡាយ​ យប់​នេះ ចាំ​បាត់ៗ មួយ​សន្ទុះ​ក្រោយ​មក ស្រាប់តែ​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន យក​ត្រឡប់មកវិញ​បាន​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ តារា​ចម្រៀង​សួស វី​ហ្សា បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក និង​សារ ជូនដំណឹង​ទៅកាន់​អ្នកគាំទ្រ​​ ពី​ការ​ជួប​ជាមួយ​ កញ្ញា ​តា​ប៉ា​កឡាក នៅ​យប់​នេះ នៅ​ក្នុង​ការ​ឡាយ​របស់​ខ្លួន។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួស វី​ហ្សា បាន​បង្ហោះ​សារ​ដូច្នេះ​ថា «​សូម​ប្រកាស​ជូន​បងប្អូន​ជា​សាធារណៈ​អោយ​បាន​ជ្រាបថា ពេលនេះ​ទាំង​គណណី​ហ្វេ​ស​ប៊ុ​ក និង ផេ​ក​ផ្លូវការ​របស់​នាង​ខ្ញុំ Sous Visa​គឺ​ទាញយក​មកប្រើប្រាស់​បាន​ដូចដើម​វិញ​ហើយ បងប្អូន​យប់​នេះ​អាច​ជួប​ជាមួយ​ការ​ឡាយ​សប្បាយៗ​របស់​នាង​ខ្ញុំ ​និង​កញ្ញា​តា​ប៉ាក​ឡាក​បាន​វិញ​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​អរគុណ​ដល់​បុរស​ខ្លាំង​របស់​ ខ្ញុំ ​ដែល​បាន​ឈរ​នៅ​ពីក្រោយ​នាង​ខ្ញុំ ​នៅក្បែរ​នាង​ខ្ញុំ ​រាល់ពេល​មាន​បញ្ហា​ជួយ​ដោះស្រាយ​គ្រប់​ឧបសគ្គ​ ដើម្បី​នាង​ខ្ញុំ ​និង​កូន​រួម​ទាំង​ក្រុម​គ្រួសារ​អោយ​រីកចម្រើន​រហូតមក គឺ​ឧ​ត្ត​ម​ស្វាមី​ដ៏​ល្អ​របស់​នាង​ខ្ញុំ យប់​នេះ អូស​នាង​តា​ប៉ាក​ឡាក​មកពី​ស្រុក​មក​ឡាយ​បាន​វិញ​ហើយ យប់​នេះ​ជួប​គ្នា​ណា៎​ចាស៎​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សួស វី​ហ្សា បាន​បង្ហោះ​វីដេអូ សម្ដែង​ឈុត​ខ្លី​មួយ ជាមួយ​លោក​ថ​មមី ហៅ តា​ប៉ា​កឡាក អម​ដោយសារ​ជូនដំណឹង​ទៀតថា «​បងប្អូន​អើយ ពេលនេះ​នាង​តា​ប៉ា​កឡាក​ត្រឡប់​មកជួយ​ឡាយ​លក់​អីវ៉ាន់​ចែ​សា​វិញ​ហើយ អញ្ចឹង​យប់​នេះ ជួបគ្នា​ម៉ោង​7​យប់​ណា៎​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​វីដេអូ សម្ដែង​បើកឆាក​សម្រាប់​ការ​ឡាយ​យប់​នេះ នោះ ឃើញ​ថា សួស វី​ហ្សា ចេះតែ​ចាំ​ផ្លូវ​តា​ប៉ា​កឡាក ត្រឡប់​មកពី​ស្រុក​វិញ ដោយ​ចាំ​បាត់ៗ អត់​ទាន់​ឃើញ​មក​។ លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ តា​ប៉ា​កឡាក ជិះ​ម៉ូតូឌុប​មក តុបតែង​ខ្លួន ជាមួយ​នឹង​ការ​និយាយ​ កាយវិការ​ពត់​ពែន លែបខាយ ​គួរ​ឲ្យ​អស់សំណើច។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីដេអូ​នេះ គ្រាន់តែ​បង្ហោះ​ត្រឹម​២​ម៉ោង​ប៉ុណ្ណោះ អ្នក​ចុច​React​មេដៃ បេះដូង ជិត​៧០​ម៉ឺន ជាមួយ​នឹង​ការបញ្ចេញមតិ ជាង​៨០០ ដោយ​ក្នុង​នោះ ពួកគេ លើកឡើង​ទាំងអស់​សំណើច​ថា «​អាណិត តែ​អ្នក ឌុប​ចែ​តា​ប៉ាក​ឡាក​ទេ ប្រឹង​ទប់​ម៉ូតូ​, សំខាន់​ម៉ូតូឌុប​នៅ​ជាប់​ផ្ទះ​សោះ​, ខ្ញុំ​ត្រៀម​សើច​សប្បាយ​ទៀតហើយ​យប់​នេះ Final ទុក​មួយ​ដុំ​សិន​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តា​ប៉ា​ឡាក​ម៉ោ​ហើយ​..​ធានា​ថា​ ១​នាទី​100k​ហ្មង​, ពូ​ម៉ូតូឌុប :​សំណាង​ផ្ទះ​ជិត​កុំ​អី​ដឹង​ដួល​តាមផ្លូវ​ហើយ​, យប់​នេះ​ម៉ោង​7:00​ត្រៀម​ពួក​យើង​បញ្ចូល​លុយ​បញ្ចូល​ថ្ម​ឲ្យ​ពេញ​អោយ​ហើយ​, ពេលមកដល់​អត់​បាន​វាយ​តា​ប៉ា​កឡា​ទេ​ យួ​រ​អីវ៉ាន់​ឲ្យ​តា​ប៉ា​កឡា​ថៅកែ​ស្រី​»៕ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts