ដើម្បី​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​លើ​រឿងនេះ​, កា​កា​អូស្ត្រាលី បញ្ជាក់​ជាថ្មី ដោយ​បកស្រាយ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​តារាចម្រៀង​សួស វី​ហ្សា ត្រូវបាន​គេ​យក​ទៅ​គ្រប់គ្រង ហើយ​ឆាត​ខ្ចីលុយ​ខ្លួន​នោះ កា​កា អូស្ត្រាលី បានសម្រេច​បង្ហោះ​រឿង​នេះ​ជា​សា​រណៈ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ចាញ់បោក​ជនខិលខូច​។ តែ​ដោយ​ខ្លាច​ប៉ះពាល់​កិត្តិយស​របស់​សួស វី​ហ្សា និង​ស្វាមី ក៏​សម្រេច​លុបចោល​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​លុប​វិញ កា​កា​អូស្ត្រាលី ក៏បាន​ចូលទៅ​ខំ​មិន​ក្រោម​ផុស​របស់​លោក​ថ​មមី ដើម្បី​ធ្វើការ​សុំទោស ព្រមទាំង​បកស្រាយ​ផងដែរ​។ លុះ​ពេល​អា​ខោ​ន សួស វី​ហ្សា យកបាន​មកវិញ​នោះ កា​កា​អូស្ត្រាលី ក៏បាន​បង្ហោះ​សារ​បកស្រាយ​ជាថ្មី​ លើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​មកលើ​ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថតរបស់សួស វីហ្សា ថតជាមួយខ្លួននោះ កាកា អូស្ត្រាលី បាន​រៀបរាប់​នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ដូច្នេះថា «ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ជាមួយ​នឹង​ប្អូនស្រី​Sous Visa Sous Visa ដែល​បាន​ទទួល​អា​ខោ​ន FaceBook របស់​គាត់​ត្រឡប់មកវិញ បន្ទាប់ពី​មាន​ជន​Hacker​ខិលខូច​បាន​Hack និង​លួច​យក​អា​ខោ​ន​Facebook​គាត់ បានសម្រេច​កាលពីពេល​ព្រឹក​ម្សិលមិញ​នេះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនខិលខូច​ម្នាក់នេះ​ បាន​ប្រើ​អា​ខោ​ន​Facebook ដែលមាន​សញ្ញា blue verify ​ របស់​ប្អូនស្រី សួស វី​សា ដើរ​ឆាត​ទៅ​មិត្ត​ភ​ក្កិ​ក្នុង​គោលបំណង​បោក​យកប្រាក់ ដោយបាន ព្យាយាម​បន្លំ​ឆា​តទៅ​ខ្ចីលុយ​ធ្វើជា​សាមី​ខ្លួន​ម្ចាស់​អា​ខោ​ន​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​អ្នក​ដែល​គាត់​បាន​យល់ច្រឡំ​មកលើ​នាង​ខ្ញុំ នាង​ខ្ញុំ​មិន​ប្រកាន់​ខឹង​នឹង​ពួកគាត់​ទេ ព្រោះ​ឥឡូវ​តាមរយៈ សាមី​ខ្លួនគេ​ផ្ទាល់​ បានបញ្ជាក់​ហើយ​ថា អា​ខោ​ន​របស់​គាត់​ពិតជា​ត្រូវ​ជន​អនាមិក​លួច​ហេ​ក​យក​ទៅ​មែន នៅ​ពេល​ព្រឹក​ម្សិលមិញ​ពេល​ដែល​ខ្ញុំ​បាន​ផុស​ហើយក៏​បានសម្រេច​ចិត្ត​លុប​វិញ​នោះ​គឺ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ ពេល​មានរឿង​ពីដំបូង​គឺ​ខ្ញុំ​គិត​ភ្លាម​ធ្វើ​ភ្លាម ដោយសារតែ​មិន​ចង់អោយ​ជនខិលខូច​នោះ​បោក​នាក់​ណា​បានសម្រេច តែ​ដល់ពេល​ខ្ញុំ​បាន​ព្យាយាម​ទាក់ទង​ទៅខាង​សាមី​ខ្លួន​និង​រក​មិត្ត​នៅក្នុង​រង្វង់​សិល្បៈ ដើម្បី​ឲ្យ​ជួយ​ទាក់ទង​ទៅ​ប្អូន​ជំនួស​ខ្ញុំ មិនមាន​អ្នកណា​ដែលមាន​លេខ​ទូរ​សព្ទ​របស់គាត់​សោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​ខ្ញុំ​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្វាមីភរិយា​គាត់​ទាំងពីរ ហើយ​ពេលខ្លះ​ខ្ញុំ​ខ្លាច​ប្រវត្តិ​ដូច​មុន​ ធ្វើ​គុណ​បាន​ទោស​ទៅវិញ​ ព្រោះតែ​មានការ​យល់​ច្រឡំ​អី​ឡាក់​និង​ឡាក់ ព្រោះ​ពេលខ្លះ​អាចនិយាយបាន​ថា ​អា​ខោ​ន​អ្នកសិល្បៈ​មួយចំនួន​ ដែល​ខ្ញុំ​មាន​អាច​មិន​មែន​ជា​សាមី​ខ្លួន​ផ្ទាល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតតែ​ខ្ញុំ​ធ្លាប់​ឆាត​ជាមួយ​ប្អូន​លេង​នៅក្នុង​អា​ខោ​ន​នេះ​មែន ប៉ុន្តែ​ពេលខ្លះ​រឿង​អី​ក៏​អាច​កើតឡើង​បានគិត​ទៅ​គួរ​ឲ្យ​ខ្លាច​ដែរ ហើយ​មនុស្ស​ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ប៉ះពា​​ដល់​កិត្តិយស​អ្នកណា​ជាពិសេស​អ្នក​ស្គាល់គ្នា​តែម្ដង​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកខ្លះ​ខំ​មែន​ មិន​សមរម្យ​ចោទ​ខ្ញុំ​ថា ​ប្រឌិត​រឿង​មិន​សម​យក​មក​តោង​ល្បី អ្នកខ្លះ​ទៀត​ថា​ រឿង​អី​ត្រូវ​មក​ខ្ចី​លុយ​ខ្ញុំ ​បើ​ខ្ញុំ​ក្រ​រហាម​ហ្នឹង​ មានការ​សើច​ឡកឡឺយ ខ្ញុំ​មិន​ប្រកាន់​ខឹង​នឹង​ពួកគាត់​ទេ គ្រាន់តែ​ខ្ញុំ​កំពុងតែ​ឈឺ​ ហើយ​មិន​ចង់​មើល​ពាក្យ​អវិជ្ជមាន​របស់​មនុស្ស​ដែល​និយាយ​មិនបាន​ប្រើ​ខួរក្បាល​មួយចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​ខ្ញុំ​ដឹង​ខ្លួនឯង​ច្បាស់​ថា ​ខ្ញុំ​ជា​អ្នកណា​ស្ថិតនៅត្រង់​កន្លែង​ណា ហើយ​សមត្ថភាព​ផ្ទាល់ខ្លួន​ខ្ញុំ​មាន​អ្វីខ្លះ​ដែល​អាចឱ្យ​ខ្លួនឯង​រស់​ស្រួល​ល្មម​មាន​ក្តី​សុខ ហូប​ឆ្អែត​រស់​ស្រួល​ដូច​សព្វថ្ងៃនេះ !​ ជូនពរ​ប្អូនស្រី​និង​ស្វាមី​រួមទាំង​ជនរួមជាតិ​ទាំងអស់គ្នា​ជួបតែ​សុខ​ភាពល្អ​សំណាងល្អ​គ្រប់​ក្រុមគ្រួសារ​
​សូម​អរគុណ​ កា​កា​_Kaka KH Australia»៕​

Related posts