រំជួលចិត្ត​! អ្នក​ស្រី ទ្រី ដា​ណា បើក​ឡាន​ខ្លួនឯង​, ពូ​ម៉ៅ បារម្ភ​ភរិយា​ពេក ក៏​ពោល​ពាក្យ​យ៉ាង​ផ្អែមល្ហែម​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ទោះ​បី​អ្នកស្រី ទ្រី ដា​ណា មិន​លើកលែងទោស​ឲ្យ​ខ្លួន បែប​ណា​ក៏ដោយ ក៏​ពូ​ម៉ៅ នៅតែ​បារម្ភ​ចំពោះ​ភរិយា ហើយ​តាម​ផ្សះផ្សា សុំទោស លួងលោម​ភរិយា​ម្ដង​ហើយ​ម្ដងទៀត ដើម្បី​ឲ្យ​លោក​មានឱកាស​ក្នុង​ការ​ទៅ​មើលថែ​គ្រួសារ​ដូច​មុន​វិញ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើតាម​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឃើញ​ថា ពូ​ម៉ៅ បាន​ត្រឹម​ក្រៀមក្រំ​ចិត្ត ស្ដាប់​ចម្រៀង​ត្រូវ​នឹង​សាច់រឿង​របស់​ខ្លួន , បង្ហោះ​សារ នឹក​ភរិយា នឹក​កូន​, ដឹង​កំហុស ចង់​ឲ្យ​ពេលវេលា​ត្រឡប់ក្រោយ​, រក​វិធី​ទាំង​ផ្លូវ​ក្នុង ផ្លូវ​ក្រៅ ជាដើម ដើម្បី​បាន​ជួបជុំ​ប្រពន្ធ​កូន​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នកស្រី ទ្រី ដា​ណា បើ​ទោះ ធ្វើការ​បដិសេធ​ចំពោះ​ពាក្យ​សុំទោស​របស់​ពូ​ម៉ៅ ក៏ដោយ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ អ្នកស្រី ​​ធ្លាប់​ទម្លាយ​ពី​អារម្មណ៍​នឹក​ពូ​ម៉ៅ ខ្លាំង​ទៀត​ផង នៅពេល​ដែល អ្នកគាំទ្រ​ម្នាក់ លើក​ជា​សំណួរ​ថា «​នឹក​ពូ​ម៉ៅ​អត់​ចែ​?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ នៅពេល អ្នកស្រី ទ្រី ដា​ណា បង្ហោះ​រូបថត​បើកឡាន​ខ្លួនឯង អម​ដោយ​សារ​ថា «​ខាន​បើកឡាន​ខ្លួនឯង​យូរហើយ លូវ​ដល់​វគ្គ​បើក​ខ្លួនឯង​ដូច​មុន​វិញ​»​នោះ ស្រាប់តែ​ពូ​ម៉ៅ ចូលទៅ​ខំ​មិន​ភ្លែត នូវ​ពាក្យពេចន៍​ដ៏​រំជួលចិត្ត ស្ដាប់​ហើយ​មាន​អារម្មណ៍​ថា​ចង់​ឲ្យ​ពួកគេ​ត្រឡប់​មក​ដូចដើម​វិញ​ខ្លាំង​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​ខំ​មិន​បង្ហាញ​ក្ដី​បារម្ភ ជាមួយ​ពាក្យពេចន៍​យ៉ាង​ផ្អែមល្ហែម​បែបនេះ​ថា «​ពីមុន​មាន​បង​បើក​ជូន​អូន​ប្រកបដោយ​សុ​វត្ថិភាព​ ទោះ​យប់ ឬ​ថ្ងៃ​មិន​ដែល​ថា​ ហត់​ទេ លូវ​អូន​​បើក​ខ្លួនឯង​សូម​ប្រយ័ត្នប្រយែង បើកបរ​សូម​សុវត្ថិភាព»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញបែបនេះ អ្នកគាំទ្រ ជាច្រើន បាន​តប​ថា «​ហៅ​ពូ​ម៉ៅ​ទៅវិញ​ទៅ​ចែ​, ជូនពរ​អោយ​បង​ទាំងពីរ​ត្រូវ​គ្នា​វិញ​, ខ្ញុំ​សូម​ជូន​ពរ​អោយ​ពូ​និង​ចែ​បានរស់នៅ​ជាមួយគ្នា​វិញ fan fan នឹក​ណាស់​, ជូនពរ​ឯកឧត្តម​បង ឆាប់​បាន​ត្រលប់​ទៅផ្ទះ​វិញ ជួបជុំ​គ្រួសារ​ប្រពន្ធ​កូន​វិញ , ពាក្យ​ចេញពី​ចិត្ត​ប្ដី​,​ពូ​នៅតែ​ស្រលាញ់​និង​បារម្ភ​ពី​ភរិយា​រហូត​»៕

Related posts