ភរិយា ឧកញ៉ា លាន អា​ហ្វ្រី​ល​គីនីន ទម្លាយ​រឿង​ស្វាមី ប្រើ​ថ្នាំ វាយ​ប្រពន្ធ​កូន ខណៈ លាន អា​ហ្វ្រី​ល​គីនីន ប្រាប់ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​ចាំបាន​ថា អតីត​តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព កែវ វ​ល័​ក្ខ បាន​ភ្ជាប់​ស្នេហ៍​ជាមួយ អតីត​ពិធីករ​ដ៏​ល្បី លោក លាន អា​ហ្វ្រី​ល​គីនីន ជាង ១០ ឆ្នាំ​មកហើយ បើ​ទោះ មិនបាន​រៀបការ​តាម​ប្រពៃណី​ខ្មែរ តែ​ពួកគេ​ទាំងពីរ បានទទួល​ចំណងដៃ​កូនប្រុស​ស្រី​ចំនួន​៤​នាក់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចាប់តាំងពី​ចាប់ដៃ​ជា​ប្តី​ប្រពន្ធ​មក ទាំង​លោក អា​ព្រី​ល គីនីន និង អ្នកនាង កែវ វ​ល័​ក្ខ បាន​ដើរចេញ​ទាំងស្រុង​ពី​អាជីព​សិល្បៈ ដោយ​លោក គីនីន បាន​ងាក​មករក​ការរកស៊ី​វិញ រហូត​បច្ចុប្បន្ន លោក​ក៏មាន​ឈ្មោះ​ជា​ឧកញ៉ា​ម្នាក់​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ ស្រាប់តែ អ្នកនាង កែវ វ​ល័​ក្ខ បាន​បង្ហោះ​រូបថត​ស្វាមី​របស់ខ្លួន គឺ​លោក អា​ព្រី​ល គីនីន អមដោយ​សារ​យ៉ាង​ភ្ញាក់ផ្អើល​ថា «​អញ​ប្រាប់​ហើយ ថា​ជក់​ថ្នាំ​ល្មមៗ​បាន​ហើយ បើ​ជក់​ខ្លាំងពេក ពេល​បែក វ៉ៃ​តែ​អញ​និង​កូន​ទេ អា​កើតចេញ ពី​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាក​មក​លោក អា​ព្រី​ល គីនីន វិញ មិនបាន​ធ្វើការ​ឆ្លើយតប​អ្វី​ទេ ហើយ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​នេះ បែរជា​បង្ហោះ​រូបថត​ក្នុង​ដំណើរ​កម្សាន្ត​ជាច្រើន​សន្លឹក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ប្រាប់ថា «​ទេសភាព​ស្អាត​ណាស់​ជីវិត​ត្រូវតែ​រីករាយ​….​ចង់អោយ​ខ្លួន​មាន​សេចក្តីសុខ​ត្រូវ​ចំណាយពេល​សំរាប់​ខ្លួនឯង​..​កុំអោយ​ជីវិត​ប៊ោ​ក​ប្រាស់​យើង​ប្រើរ​..​តោះ​ត្រី​ស្រែ របស់​ស្រែ​ពិតៗ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា រឿងរ៉ាវ​គ្រួសារ រវាង អតីត​អ្នកសិល្បៈ​ទាំង​២​ខាងលើនេះ មិនមែន​កើតឡើង​ជា​លើក​ទី​១​នោះទេ ដោយ​កន្លងមក អ្នកនាង កែវ វ​ល័​ក្ខ បាន​ចោទ លោក អា​ព្រី​ល គីនីន ជា​ស្វាមី ថា​លួចលាក់​មាន​ស្រី​ក្រៅ ទៀតផង​៕​

Related posts