សោកស្ដាយ​! ក្រោយប្រកាសសុំជំនួយមិនទាន់បាន១ថ្ងៃផង តារា​ចម្រៀង​ជើងចាស់​ សែម សង្វាត ​បាន​ទទួល​មរណភាពបាត់ទៅ​ហើយ​ ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​តារាចម្រៀង សែម សង្វាត ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ឆ្នាំ ២០០១ នៅ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ នោះ បានទទួល​មរណភាព​ហើយ នៅវេលា​ម៉ោង​12:10​នាទី ឆ្លង​ចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១ ដោយសារ​ជំងឺ​ប្រចាំកាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សង្វាត បញ្ញា កូន​របស់​ប្រុស​របស់​តារាចម្រៀង​ជើងចាស់​រូបនេះ បាន​បង្ហោះ​សារ​ជូនដំណឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា «​សូម​ជួន​ជា​ដំណឹង​ដល់​ពុក​ម៉ែ​អ៊ំ​ពូ​មីង​ទាំងអស់គ្នា​ឲ្យ​បាន​ជ្រាប់ថា នៅ​យប់​ថ្ងៃទី 30​រំលង់​ចូល​ថ្ងៃទី​01 លោកឪពុក​ខ្ញុំបាទ​ឈ្មោះ សែម​សង្វាត (​បានទទួល​មរណភាព​)នៅវេលា​ម៉ោង​12:10​នាទី ដោយ​ជំងឺ​ប្រចាំកាយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក សែម សង្វាត ទំនង​កូន​អ្នក​កាន់ បាន​បង្ហោះ​រូបថត​ដេក​ស្ដូកស្ដឹង អមដោយ​សារ បញ្ជាក់ថា «​ខ្ញុំបាទ​សែម សង្វាត​ជា​សិល្បករ​ផ្នែក​ចម្រៀង​ជើងចាស់​កំពុងតែ​ព្យាបាល​ក្នុង​បន្ទប់ ICU ក្នុង​មន្ទីរពេទ្យ​លោកសង្ឃ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​អំពាវនាវ​ថា «​ដោយសារតែ​ស្ថានភាព​ជំងឺ​របស់ខ្ញុំ​វិវត្តន៍​កាន់តែ​ធ្ងន់​ទៅៗ ត្រូវ​ប្រើ​ថ្នាំ​ច្រើន ដោយ​ខ្ញុំបាទ​ពុំមាន​ថវិកា​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល​! ដូច្នេះ​សូម​អំពាវនាវ​ដល់​បង​ប្អូន​សប្បុរសធម៌​ទាំងអស់ ដែល​ចូលចិត្ត​អាណិត​ស្រលាញ់​ខ្ញុំបាទ មេត្តាជួយ​ដល់​ខ្ញុំបាទ​ផង ដើម្បីអោយ​ខ្ញុំបាទ​បានរស់នៅ​បន្ត​ចិញ្ចឹម​គ្រួសារ និង​បាន​បន្ត​ការ​ច្រៀង​បំពេ​អារម្មណ៍​ជូន​ដល់​មហាជន ក្នុងស្រុក និង​ក្រៅ​ស្រុក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​បង្ហោះ​សារ​ជូនដំណឹង និង​អំពាវនាវ​សុំ​ជំនួយ​ពី​សប្បុរសជន មិនទាន់បាន​១​ថ្ងៃ​ស្រួលបួល​ផង ស្រាប់តែ​នៅ​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១ ក៏​ទទួលដំណឹង​ថា លោក បានទទួល​មរណភាព​បាត់ទៅហើយ​ សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផង៕​

Related posts