លឿន​ពេក​ហើយ​! ក្រោយ លោក សែម សង្វាត អតីត​សមាជិក ក្រុម EV Band លា​ចាកលោក​, យក់ ថិ​ត​រដ្ឋា ពោល​ពាក្យ​យ៉ាង​ក្ដុកក្ដួល​ថា ទើបតែ​បាន​រំលឹក​ពី​បង​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួចមកហើយ​ថា តារាចម្រៀង សែម សង្វាត ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុង​ឆ្នាំ ២០០១ នៅ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ និង​ជា​អតីត​សមាជិក​ក្រុម ក្រុម EV Band ជាមួយនឹង​អ្នកនាង​យក់ ថិ​ត​រដ្ឋា និង​ឱក សុគន្ធ​កញ្ញា ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ អតីត​សមាជិក ក្រុម EV Band រូបនេះ ទើបតែ​ចូល​បន្ទប់​ICU ហើយ​បង្ហោះ​សារ​សុំ​ជំនួយ​ពី​សប្បុរសជន មិនទាន់បាន​១​ផង​នោះ ក៏​ទទួលមរណភាព នៅ​យប់​រំលងអធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ទទួលដំណឹង​ដ៏​អកុសល​នេះ តារាចម្រៀង យក់ ថិ​ត​រដ្ឋា ដែលជា​អតីត​សមាជិក ក្រុម EV Band មួយរូប​ដែរនោះ បាន​បង្ហោះ​សារ​ដ៏​ក្ដុកក្ដួល​នៅព្រឹកនេះថា «​នាង​ខ្ញុំ និង​ស្វាមី​សូម​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​របស់​បងប្រុស សែម សង្វាត ដែលជា​អតីត​សមាជិក ក្រុម EV Band ផង ចាប់ពី​ថ្ងៃនេះ​ទៅ​បង​លែងមាន​ជំងឺ​ច្រើន​ទៀតហើយ​សូម​បង​បាន​ទៅកាន់ សុគតិភព ជាតិ​ក្រោយ​សូមអោយ​បង​មាន​អាយុ​វែង​ជាង​នេះ​ណា​បងប្រុស​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យក់ ថិ​ត​រដ្ឋា បន្តទៀតថា «​ទើបតែ​បាន​រំលឹក​ពី​បង​នៅពេល​ខ្ញុំ​នឹង​ស្វាមី​បាន​ថត 3Fun មិនទាន់បាន​ចាក់ផ្សាយ​ផង​ ខ្ញុំ​និង​ប្តី​គិត​ថា​ ពេល​គេ​ចាក់ផ្សាយ​ នឹង​ផ្ញើ​អោយ​បង​មើល​ព្រោះ​ខ្ញុំ​និង​ប្តី​បាន​រំលឹក អនុស្សាវរីយ៍​ពី​ក្រុម EV យើង​ច្រើន​រឿង​ណាស់​»៕

Related posts