ទេព បូព្រឹក្ស ​និយាយ​រឿង​យាយ សួយ​ ខណៈ​អ្នក​គាំទ្រ​មួយ​ចំនួន​ថា ពួកគេ ​មុខ​ដូច​ គ្នា​ រហូត​ ទេព បូព្រឹក្ស តប​វិញ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យាយ​ស្រួយ អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ ពូកែ​កំប្លុកកំប្លែង​ជាមួយ​ពាក្យ​អសុរោះ តែ​ជាទី​ពេញចិត្ត​ចំពោះ​អ្នកគាំទ្រ​របស់ខ្លួន​នោះ កាលពី​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២០​កន្លងទៅ​ បាន​បង្ហោះ​រូបថត​របស់​ខ្លួន​ជាច្រើន​សន្លឹក កាល​មិនទាន់​មានកូន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​បង្ហោះ​នេះ យាយ​ស្រួយ បាន​សរសេរ​យ៉ាងខ្លី ទាមទារ​រាង​របស់ខ្លួន​ពីមុន ​ថា «​ស្រី​ពី​ន​អោយ​រាង​ម៉ាក់​វិញ​កូន​»​។ តាមរយៈ​រូបភាព​ទាំងនេះ ត្រូវបាន​អ្នកគាំទ្រ ចូលរួម​បញ្ចេញយោបល់​ជាច្រើន ក្នុងនោះ​មតិ​មួយចំនួន​បានលើកឡើង​ថា យាយ​ស្រួយ​មានមុខមាត់​ស្រដៀង​តារាចម្រៀង​ទេព បូ​ព្រឹក្ស​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ពួកគេ បាន​បញ្ចេញយោបល់​ដូច្នេះ​ថា «​យាយ​ស្រួយ​មុខ​ស្រដៀង​បង​ទេព បូ​ព្រឹក្ស​ណាស់,​យាយ​ស្រួយ​មុខ​ដូច​ទេព​បូ​ព្រឹក្ស»។ ដោយឡែក នៅក្នុង​ការ​ឡាយ​ វីដេអូ ញុំា​ក្ដាម​របស់​ទេព បូព្រឹក្ស កាលពី​យប់​ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ២០២១ ក៏​មាន​អ្នក​ចូលទៅខំមិន​ថា ទេព បូព្រឹក្ស មុខ​ដូច​យាយ​ស្រួយ ផង​ដែរ។ ជាការឆ្លើយតប ទេព បូព្រឹក្ស បាននិយាយយ៉ាងខ្លីថា «មែនតើ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​មើល​ខំមិន​ក្រោម​ផុស​របស់​យាយ​សួយ​វិញ ​អ្នកគាំទ្រ ​ក៏បាន​សរសើរ​​អ្នក​លក់​ផលិតផល​រូប​នេះ ​ថា «​ចុ​ម​យាយ​ស្រួយ​រាង​អេ​ម​តាស​»​។ « ចុ​ម​យាយ​ស្រួយ ពីមុន​ខ្ជូត​ម៉េ​ស​»​។ «​កប់​សារី​ហើយ​យាយ​ស្រួយ​កាល​នៅ​ក្រមុំ​»​។ «​យាយ​សួយ​ពីមុន មុខ​ស្លូត​ហើយ ឡើង​គួរអោយ​ស្រឡាញ់​»​។ «​ស្អាត​មិន​ចាញ់​តួថៃ​ទេ​យាយ​ស្រួយ​អើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់ថា ក្រោយពី​រៀបការ​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​រួចមក​នោះ គេ​សង្កេតឃើញថា រូបរាង​យាយ​ស្រួយ​ចាប់ផ្ដើម​ប្រួល​ប្រែ ទៅជា​ធាត់​ប្លែក ធ្វើ​ឲ្យ​យាយ​ស្រួយ សម្លឹង​រូប​ខ្លួន​កាលពីមុន​មានការ​ស្ដាយស្រណោះ ក៏​បង្ហោះ​សារ បង្ហាញ​អារម្មណ៍​ចង់បាន​ដូច​មុន​តែម្ដង​៕ ដើម្បី កាន់តែជ្រាបច្បាស់ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖

Related posts