តស៊ូ​លុះ​ដង្ហើម​ចុង​ក្រោយ! ពេល​ទទួល​ដំណឹង​ថា លោក សែម សង្វាត ផុត​យប់មិញ​, ទ្រី ដា​ណា រំលឹក​រឿង​ កាលពី​ជាង​៤​ខែ​មុន ហើយ​ចូល​បុណ្យ​ចំនួន​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា ក្រោយ​ធ្លាក់ខ្លួន​ឈឺ​អស់​រយៈពេល​ជា​យូរ ហើយ​សភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​នោះ តារា​ចម្រៀង សែម សង្វាត ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​បន្ទប់​ICU​។ ប៉ុន្តែ​ជា​អកុសល ក៏​ទទួល​មរណភាព កាលពី​យប់​រំលង​អធ្រាត្រ ឆ្លង​ចូល​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​នៅមាន​ជីវិត ស្រប​ពេល​ធ្លាក់ខ្លួន​ឈឺ​នោះ តារា​ចម្រៀង សែម សង្វាត បាន​ខិតខំ​ខ្លាំង​ណាស់ ក្នុង​ការ​លក់​ផ្លែឈើ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​មើលជំងឺ​របស់​ខ្លួន​។ ដោយ​ឃើញ​ការ​តស៊ូ​បែបនេះ កន្លងមក មាន​សប្បុរសជន​ជាច្រើន បាន​ជួយ​លោក​ជា​បន្តបន្ទាប់ រហូតដល់​ដង្ហើម​ចុងក្រោយ​តែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ជាង​៤​ខែ​មុន អ្នកស្រី ទ្រី ដា​ណា បាន​ចាត់​ក្រុមការងារ​របស់​ខ្លួន​ឲ្យ​ចុះទៅ​សួរសុខទុក្ខ តារាចម្រៀង សែម សង្វាត ជាមួយនឹង​ការ​យក​ថវិកា​ចំនួន​២​ពាន់​ដុល្លារ ដើម្បី​ឲ្យ​ធ្វើ​ដើម​ទុក​រកស៊ី​។ លុះ​ពេល ទទួលដំណឹង​លោក ទទួលមរណភាព អ្នកស្រី ក៏បាន​ចូល​បុណ្យ ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ក្រុមការងារ​ខ្លួន​ចុះទៅ​ជួប តារាចម្រៀង សែម សង្វាត កាលពី​ជាង​៤​ខែ​មុន អ្នកស្រី ទ្រី ដា​ណា បាន​ប្រាប់​យ៉ាងខ្លី នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១​នេះ​ថា «​លោក សែម សង្វាត ខំ​លុះ​ដង្ហើម​ចុងក្រោយ​! នេះ​វីដេអូ​ក្រុមការងារ​ខ្ញុំ​កាល​ខែ​៥»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក​នៅ​ថ្ងៃ​ដដែល​នេះ អ្នកស្រី បាន​បង្ហោះ​រូបថត​លោក​សែម សង្វាត ជាច្រើន​សន្លឹក អម​ដោយ​សារ​រៀបរាប់ថា «​គាត់​តស៊ូ​ណាស់​តែ​សុខ​ភាពមិន​អំណោយផល ខំ​លុះ​ដង្ហើមចុងក្រោយ ខ្ញុំ​ទើប​ដឹងថា​គាត់​ផុត​យប់មិញ​នេះ លោក សែម សង្វាត មាន​ម្ដាយ​ចាស់ជរា មានកូន​ក្នុងបន្ទុក គាត់​ជួល​ផ្ទះ​គេ ជួល​កន្លែង​លក់​ផ្លែឈើ លក់​ឡើង​ជាំមុខ​អស់ ខ្លួន​កាន់តែ​ស្គម​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី បន្តថា «​កាល​ជាង​៤​ខែ​មុន ខ្ញុំ​បានឱ្យ​ក្រុមការងារ​ទៅ​ជួយ​គាត់ 2000$ ដើម្បី​ផ្ដល់​ដើមទុន គាត់​សប្បាយចិត្ត​ណាស់ ឃើញ​យក​ផ្លែឈើ​មក​លក់​កាន់តែច្រើន ឥឡូវ​បែរជា​ជំងឺ​រើ​ឡើង​មិនអាច​ទ្រាំទ្រ​បន្តបាន​សូម​លោក​ទៅកាន់​ទី​ស្ងប់ នាង​ខ្ញុំ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ 500$ ទៀត​»៕

Related posts