ញាក់​សាច់! មើល​សម្រស់​អនាគត​ភរិយា​Admin​ ជីងចក់​ទាំង​ស្អាត ទាំង​អ្នក​មាន​ខ្លាំង ហើយ​ពួកគេ​នឹង​ភ្ជាប់​ពាក្យ​នៅ​ថ្ងៃ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​ឈ្មោះ​ លោក​ ជឿន ប៊ុន​ចក់ ​​ប្រិយមិត្ត​​ប្រហែល​ជា​ស្រពិចស្រពិល​ក្នុង​ចិត្ត ​តែ​បើ​ឈ្មោះ​ហៅក្រៅ​លោក​​ «Admin ជីងចក់» ​វិញ ​ប្រិយមិត្ត​ច្បាស់​​ជា​ដឹង​គ្រប់​គ្នា​ហើយ​ថា ​លោក​ជា​អ្នក​អត្ថាធិប្បាយ​ការប្រកួត​កីឡា ​ដ៏​ល្បីឈ្មោះ​មួយ ក្នុង​បណ្ដាញ​សង្គម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក ​ប្រិយមិត្ត ​ធ្លាប់​ឃើញ​ពីជីវិត​ស៊ីវិសល័យ​របស់លោករួចមកហើយ តាមរយៈរូបថត ឈរមុខឡាន មុខផ្ទះ ជាដើមនោះ។ តែជីវិតស្នេហាវិញ លោកហាក់មិនសូវបង្ហាញនោះឡើយ ដល់ពេលបង្ហាញ ស្រាប់តែប្រកាសពីការភ្ជាប់ពាក្យ យ៉ាងភ្ញាក់ផ្អើលតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីៗកន្លងទៅនេះ លោក​ ជឿន ប៊ុន​ចក់ ហៅ Admin ជីងចក់ បាន​បញ្ជាក់ថា រូបលោក នឹង​ចូល​រោង​ភ្ជាប់ពាក្យ នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ​ រីឯ​ការ​រៀបការ នឹង​លើក​ទៅ​ឆ្នាំក្រោយ ព្រោះ​ចង់​ឲ្យ​កូ​វីដ​ស្ងប់ស្ងាត់​ជាង​នេះ ហើយ​រាជរដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ជួបជុំគ្នា​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការបញ្ជាក់នេះ លោកក៏បង្ហាញ​មុខមាត់​អនាគត​ភរិយារបស់លោកផងដែរ ហើយត្រូវបានគេដឹងថា​ជា​ស្ត្រី​មេម៉ាយ​កូន​មួយ អភិជន​ម្នាក់ ទាំង​ស្អាត​ក៏​ស្អាត វ៉ា​ដាច់​អស់​គេឯង ស្រស់ស្អាត​បែប​ថ្លៃថ្នូរ​តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ​គេ​ឃើញ រូបនាង​ជិះ​រថយន្ត Luxus 570 ប្រើប្រាស់​អី​វ៉ាន់​ប្រេនៗ​តម្លៃ​ថ្លៃៗ​ទៀត​ផង និយាយ​រួម មើលទៅ​ជីវិត​នាង ហាយ​សូ មិន​ខុស​ឆ្ងាយ​ពី អនាគត​ស្វាមី​ឡើយ។ តាមរយៈនេះ អ្នកគាំទ្រ របស់លោក បានលើកឡើងថា «បងហាជីងចក់ចេះមានស្នេហាដែរ?, បងចក់មានលិឍហើយកនយើង, សមគ្នាណាស់បង»៕

Related posts