ខ្លាំងបាត់! អាជី ប្រកាសដូរមុខរបរពីអ្នកលក់ឡេ មករើសអេតចាយ រហូតហ្វេនៗខំមិនម្នាក់១ម៉ាត់ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា ចាប់តាំង​ពី​អា​ជី ផ្ដល់​បទសម្ភាសន៍​ដល់​លោក​អ៊ឹម ជីវ៉ា ដោយ​អះអាង​ថា ខ្លួន​ស្អាត​ពី​ធម្មជាតិ ភ្ញាក់​ពី​គេង​មិន​ងូតទឹក​ក៏​នៅតែ​ស្អាត​នោះ​, ថៅកែ​លក់​ឡេ​អន​ឡាន​រូប​នេះ បាន​ក្លាយ​ជា​ចំណាប់អារម្មណ៍​សម្រាប់​មហាជន​កាន់តែ​ច្រើន​ឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង​ថ្មីៗ​នេះ មាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន បាន​ឆាត​ទៅ​ស្នើសុំ​ឲ្យ​លោកជំទាវ ហ៊ុន ស៊ី​ណាត និយាយ​រឿង​អា​ជី ផង​ដែរ ហើយ​ជា​ការ​ឆ្លើយតប​តាម​សំណូមពរ​នោះ លោកជំទាវ ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​អា​ជី បញ្ឈប់​ការ​ជេរ​បញ្ចោរ និង​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ផង​ដែរ បើ​នៅតែ​ជេរ​ទៀត លោកជំទាវ​នឹង​ទៅ​ដាក់​ពាក្យបណ្ដឹង​ដល់​ក្រសួង​ពាក់ព័ន្ធ​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក កាលពី​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១ មិនដឹងថា មានរឿង​អ្វី ស្រាប់តែ អា​ជី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​របស់ខ្លួន​ កំពុង​ដេក​លើ​គំនរ​ដប​ទឹក​សុទ្ធ ហើយ​ដាក់​Caption​យ៉ាង​ភ្ញាក់ផ្អើល​ថា «​ហត់នឿយ​នឹង​ជីវិត​សុំ​សម្រាក​ពី​ការ​គេ​មើលងាយ ​មក​រើស​អេតចាយ​សិន​ហើយ មុខរបរ​ថ្មី​របស់​ចែ​ជី ល្អ​អត់ all fan»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន បាន​ចូលទៅ​ខំ​មិន ក្នុងនោះ ពួកគេ លើកឡើងថា «​ដេក​អត់​ងូតទឹក​នៅតែ​ស្អាត​ចឹ​ង​, បងប្អូន​ចែ​ជី​រើស​អេតចាយ តែ​មាន​សោ​​ឡាន​, មែន​នឹង​បង ខ្ញុំ​ហត់​ជំនួស​បង​, ចែ​កុំ​ទៅ​ខ្វល់​ពួក​អា​តែៗ​ស្ករ​ៗ​នឹង​អី​ សំខាន់ខ្ញុំ​ស្រលាញ់​ចែ​, រើស​អេតចាយ​ចឹ​ង រេស​ដំណាង​អត់​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង​អើយ​កុំ​ខ្វល់​ពី​សម្ដី​​​គេ​អី​ចែ ​ទើស​គេ​ហើយ​ច្រណែន​នៅតែ​ទើស ​នៅតែ​ច្រណែន​ ទោះ​ខំ​ធ្វើ​ល្អ​ប៉ុណ្ណា​ ក៏​នៅតែ​ទើស​យើង​ច្រណែន​ឈ្នានីស​យើង​ដែរ​ ចែ​ជី​បើ​ហត់​ហើយ​ ​​សម្រាក​ទៅ​ខ្ញុំ​ឃើញ​រាល់ថ្ងៃ​ ខ្ញុំ​អាណិត​ចែ​ណាស់​ ទោះ​គេ​អួត​គេ​មិន​អួត​ក៏​ជា​រឿង​របស់​គេ​ បើ​គេ​មាន​មែន​គេ​មិន​អួត​ខ្ញុំ​ធុញ​នឹង​សង្គម​នេះ ​ប៉ុន្តែ​នឹង​ឈ្នានីស​កាលណា​បាន​ចប់​ បើ​គេ​មិន​ចប់​សូម​ឱ្យ​ចែ​ចប់​ទៅ​គិតតែ​រកស៊ី​ល្អជា​ការងារ​អ្វី​ក៏​ល្អ​អោយ​តែ​សុចរិត​ស្មោះត្រង់​ដែល​ចែ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា​នេះ ទំនងជា​ការនិយាយ​លេង​ដើម្បី​រំសាយ​អស់​ទុក្ខ​កង្វល់​ប៉ុណ្ណោះ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ អា​ជី មានរឿង​ជា​បន្តបន្ទាប់ អស់ពី​រឿង​មួយ​ចូល​រឿង​មួយ​។ មួយវិញទៀត ក្រោយ​បង្ហោះ​បែបនេះ ឃើញ​អា​ជី លក់​ផលិតផល​ដូច​ធម្មតា​ដដែល​៕​

Related posts