ចាក់ដោត! ក្រោយ​រស់នៅ​ជា​ស្ត្រី​មេម៉ាយ​ជិត​១​ឆ្នាំ ស្រាប់តែ​ម្សិលមិញ​ អ្នកនាង ដេត ម៉ាលីណា ​បាន​បង្ហោះ​សារ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា អ្នកនាង ដេ​ត ម៉ាលី​ណា បានធ្វើការ​លែងលះ​គ្នា​ជា​ផ្លូវការ​ជាមួយ​លោក ឌួង ឆាយ ហើយ​ប្រកាស​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ កាលពី​ចុង​ឆ្នាំ​២០២០។ ដូច្នេះ គិត​មកដល់ពេលនេះ អ្នកនាង រស់នៅ​ជា​ស្ត្រី​មេម៉ាយ​កូន​៣​អស់​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុង​រយៈពេល​នេះ ក្រៅ​ពី​សកម្ម​ក្នុង​ការ​ឡាយ​លក់​ផលិតផល​ហើយ​នោះ អ្នកនាង តែងតែ​បង្ហោះ​រូបថត​របស់​ខ្លួន ជាមួយ​នឹង​Caption​ជាច្រើន ហាក់​លើកទឹកចិត្ត​ខ្លួនឯង​ផង និង​ដើម្បី​ជា​ការ​អប់រំ​ផ្លូវចិត្ត​សម្រាប់​អ្នកគាំទ្រ​របស់​ខ្លួន​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង នៅ​យប់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២១ អ្នកនាង បាន​បង្ហោះ​រូបថត​ដ៏​ស្រស់ស្អាត​របស់ខ្លួន​ជាច្រើន​សន្លឹក ជាមួយនឹង​ការលើកឡើង​ថា «​កុំ​ឈឺចាប់​ព្រោះ​សម្ដី​អ្នកដទៃ​បើ​នៅ​ពី​ក្មេង​យើ​ង​អាច​យំ ឬ​អន់ចិត្ត​ព្រោះ​សម្ដី​គេ ប៉ុន្តែ​ពេលនេះ​អ្នកធំ​ហើយ មិនមែន​ក្មេង​ទៀត​នោះទេ យកសម្ដី​អ្នកដទៃ​ធ្វើជា​កម្លាំងចិត្ត ដើរ​ឆ្ពោះ​ទៅមុខ​ដោយ​ភាព​ស្វាហាប់​ការពេញចិត្ត​ពី​អ្នកដទៃ​ច្រើនពេក​ព្រោះ​ពេលខ្លះ​យើង​មិនអាច​ផ្ដាច់​ចិត្ត​ខ្លួនឯងបាន​ផង មិនបាច់​និយាយ​ថ្វី​ដល់​អ្នកដទៃ​នោះ​»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកឡើង​ដូច្នេះ​ថា «​នេះ​ជា​អ្វី​ដែលខ្ញុំចង់​និយាយ តែខ្ញុំ​អត់​ហ៊ាន​ផុស ឥលូវ​ឃើញ​បងស្រី​សរសេរ​អត្ថបទ​នេះ ដូច​ត្រូវ​នឹង​រឿង​ខ្ញុំ​ដែរ , Caption idol ត្រឹមត្រូវ​ណាស់​, ពិតជា​ត្រឹមត្រូវ​ណាស់​ប្អូនស្រី​, ត្រឹមត្រូវ​ណាស់​បងស្រី​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រៅពី​ការ​បង្ហោះ​Caption​យ៉ាង​ចាក់​ដោត​ខាងលើនេះ កាលពី​ព្រឹក​ថ្ងៃ​ដដែល​នោះ អ្នកនាង ដេ​ត ម៉ាលី​ណា ក៏បាន​បង្ហោះ​សារ​ដ៏​មាន​អត្ថន័យ​១​ទៀត​ថា «​ណា​គេ​ខ្លះ​single​ខម​មិន​ ភាព​ឯកា​ការរស់នៅ​ម្នាក់ឯង​មិន​គួរ​ឲ្យ​ខ្លាច​ជាង​ការរស់នៅ​ជាមួយ​មនុស្ស ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ឯកា​នោះ​ទេ ការរស់នៅ​ម្នាក់ឯង ប្រសើរ​ជាង​ការរស់នៅ​ជាមួយ​មនុស្ស​ខុស​។ ​កុំ​វាយតម្លៃ​នរណា​ម្នាក់​ដោយ​គ្រាន់តែ​មើល​រឿង​ក្នុង​អតីតកាល របស់​គេ​មិន​មាន​នរណ​ម្នាក់​រស់នៅ​ក្នុង​អតីតកាល​ទៀត​ឡើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​សារ​ខាង​លើ​នេះ អ្នកគាំទ្រ បានលើកឡើង​ដែរ​ថា «​សេចក្ដីសុខ​គឺ​ស្ថិតនៅក្នុង​ចិត្ត ធ្វើយ៉ាងណា​អោយ​ចិត្ត​ជ្រះថ្លា សប្បាយចិត្ត នោះ​កាយ​ក៏​សប្បាយ និង​មាន​សុខភាព​ល្អ​។​, ក្តី​ស្រលាញ់​ពិត​ជីវិត​ប្តី​ប្រពន្ធ​តែមួយ​សំខាន់​លើ​លុយ​តែ​ម្យ៉ាង​នោះ​ទេ​.​ ​ខ្ញុំ​ទោស​បើ​និយាយ​ខុស ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​ល្ងង់​ម្នាក់​ប៉ុណ្ណោះ​។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រូវ​ណាស់ ពីមុន​ខ្ញុំ​គិត​អី​បានជា​ដល់​ថ្ងៃនេះ ខ្ញុំ​ល្ងង់​ណាស់ ស្តាយក្រោយ​, អតីតកាល​គ្រាន់តែ​ជា​ស្រមោល បច្ចុប្បន្ន​គឺ​ទង្វើ​​សម្រាប់​ថ្ងៃ​អនាគត​.​ខ្ញុំ​បាន​ឆ្លង​រួចហើយ។ ​សុំទោស​, ផ្លូវ​ដែល​សុខ​បំផុត គឺ​ឈប់​យកប្តី​ទៀត ហើយ​ចិញ្ចឹម​កូនៗ​មើល​ពួកគាត់​ជា​ជម្រើស​ល្អ​បំផុត​, ខ្សែជីវិត​ដូច​ខ្ញុំ​ម៉្លេះ​, បើសិនជា​អាច យក ប្តី​១​ទៀត សម្រាប់​គោលដៅ ជីវិត​​ យាយ​តា​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់គ្នា​តែងតែ​និយាយ​បែប​ហ្នឹង មិន​រស់​ក្នុង​អតីតកាល​ទៀត​ទេ អតីតកាល​គ្រាន់​ទុកជា​បទពិសោធន៍ ត្រូវ​រៀន​រស់​ក្នុង​ពេល​បច្ចុប្បន្ន​កាល និង​អនាគតកាល​ តែ​សម្រាប់​ខ្ញុំ​អតីតកាល​នៅតែ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ វា​ពិតជា​ពិបាក​ រសាត់​ចេញពី​ខួរក្បាល​ខ្លាំង​ណាស់ និយាយ​ស្រួល តែ​អនុវត្តន៍​មិន​ស្រួល​ទេ អ្វីៗ​គឺ​ត្រូវការ​ពេលវេលា​សម្រាប់​ព្យាបាល»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Related posts