ចុក! ល្បីរឿងដំបងយក្សពេក, កាកា អូស្ត្រាលី ចេញមុខពន្យល់យ៉ាងលម្អិត អ្នកញុំាតាមគ្នាស្ដាប់ហើយ ឆ្អែតបាយមិនខាន…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយនេះ មនុស្សម្នា បានផ្អើលតាមគ្នា ទៅទិញ ដំបងយក្ស​សំប៉ែត យ៉ាង​ភ្លូកទឹកភ្លូកដី ដើម្បីយកមកញុំា ហើយក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើន បានធ្វើការរិះគន់ វែកញែក ពន្យល់ ជុំវិញផលប៉ះពាល់នៃការញុំាដំបងយក្សនេះផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការផ្អើលទិញតាមគ្នានេះ ត្រូវបានគេចោទថា តារាចម្រៀង ទេព បូព្រឹក្ស ជាអ្នកដើម ខណៈថ្មីៗនេះ នាងធ្លាប់បកស្រាយរួចហើយ ថា នាងគ្រាន់តែញុំាទេ មិនបានឲ្យបងប្អូនញុំាតាមខ្លួនឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរឿងនេះល្បីកក្រើក រហូតមានអ្នកយកទៅTrollពេញបណ្ដាញសង្គមនោះ, នៅយប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២ ខែតុលា កាកាអូស្ត្រាលី ក៏បានចេញមុខមកពន្យល់យ៉ាងលម្អិត ជាមួយនឹងការដាក់ផ្លែផ្កា ក្រើនរំលឹក ឲ្យអ្នកជោរញុំាតាមគ្នាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាកា អូស្ត្រី បានបង្ហោះរូបថត ភ្ជាប់ជាមួយសារពន្យល់យ៉ាងលម្អិតដូច្នេះថា «ដើម​ដំបងយក្ស​ល្បី​ម៉ែ​អា​ល្បី​‼️EATING TREND​ ថ្មី​ទៀតហើយ​‼️ អ្នក​កើត​ជំងឺ​J+O​តាម​គ្នា​ព្យាបាល​មិនជា​សះស្បើយ​អាច​ញាំ​ដំបង​កូន​យក្ស ធានាថា ​ជា​ពី​អា​ជំងឺ​J+O​តាម​គេ​ហ្នឹង​100% បើ​មិន​ជឿ​ស្អែក​ចាំ​ខ្ញុំ​ញ៉ាំ​ឱ្យ​មើល ហើយ​បើ​មាន​អ្នក​ញ៉ាំ​តាម​ខ្ញុំ​ទៀត​អ្នកនោះ ​ព្យាបាល​មិនជា​ទេ​! ព្រោះ​មូលហេតុ​បញ្ជាក់​ថា​គាត់​មាន​អា​ជំងឺ​J+O តាម​គេ​ហ្នឹង​ពី​កំណើត​!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(​ហាហា​‼️ និយាយ​លេង​ទេ​បងប្អូន​កុំ​ប្រកាន់​❗️) ខ្ញុំ​គ្រាន់តែ​ចង់​ចែករំលែក​អ្វីដែល​ខ្ញុំ​បានដឹង​អំពី​ដើម​ដំបងយក្ស​ ដែល​ឃើញ​បងប្អូន​នាំគ្នា​បរិភោគ​តាម​គ្នា​រាល់ថ្ងៃ​ហ្នឹង​ ខ្ញុំ​មិនអាច​បញ្ជាក់ជូន​បងប្អូន​ឲ្យ​បានច្បាស់លាស់​ទេ ​ដោយសារតែ​ដើម​ដំបងយក្ស​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មិនបាន​ដឹងថា ​ជាដើម​ប្រភេទ​អ្វីខ្លះ​ ដែល​អ្នកលក់​នៅ​ប្រទេស​ខ្មែរ​បាន​យក​មក​លក់​ជូន​បងប្អូន​ពិសារ​…អ្វីដែល​ខ្ញុំ​អាច​ប្រាប់​បាន​-

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- ដើម​ដំបងយក្ស​មាន​ប្រហែលជា ២០០-៣០០ ពូជ និង​មាន​ល្បាក់​ប្រហែលជា ២៥០០-៣០០០​ប្រភេទ ដែល​អាច​រកបាន​នៅ​ជុំវិញ​ពិភពលោក ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- ពូជ​ខ្លះ​ដូចជា​CHOLLA, DRAGON FRUIT CACTUS ដែល​ខ្មែរ​យើង​ស្គាល់​ថា​ផ្លែ​ស្រកានាគ​និង PRICKLY PEAR អាច​បរិភោគ​បន្ទាប់ពី​ដក​ឆ្អឹងខ្នង​ចេញ​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣- ទោះយ៉ាងណា​ក៏ដោយ​ប្រភេទ​ដំបងយក្ស​ដទៃទៀត​រួមមាន ពយ​យ៉ូ​ត​(PEYOTE) សាន់​ប៉េ​ដ្រូ (SAN PEDRO)​ និង​បូ​លី​វី (BOLIVIAN) មាន​ជាតិពុល​ហើយ​មិន​គួរ​បរិភោគ​ឡើយ​!​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤- ការសិក្សា​មួយ​ បាន​រកឃើញថា​ ការ​ទទួលទាន​ប្រភេទ​ ដែល​អាច​ហូប​បាន មានគុណ​សម្បត្តិ​ដូចតទៅ​-

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាច​កាត់បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន សម្ពាធ​ឈាម​និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល ការបរិភោគ​វា​ម្ដងម្កាល ជាមួយនឹង​របប​អាហារ​របស់​អ្នក អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដូចជា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​(STROKE) និង​ជំងឺ​សរសៃឈាម​បេះដូង​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤-​បន្ទះ​ផ្កា​និង​ផ្លែឈើ​អាចមាន​សុវត្ថិភាព​នៅពេល​ប្រើ​ជា​ថ្នាំ​ក្នុង​បរិមាណ​សមស្រប​ក្នុង​រយៈពេល​ខ្លី អញ្ចឹង​អាច​សរុប​សេចក្តី​ថា​ការបរិភោគ​អ្វី​ក៏ដោយ​តែ​ច្រើនពេក​ក៏​មិនល្អ​ដែរ​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦- ​​ចំណុច​សំខាន់បំផុត​ដែល​ត្រូវ​ដឹង​‼️ ចំពោះ​មនុស្ស​ខ្លះ​អាច​បណ្តាលឱ្យមាន​ផលប៉ះពាល់​តិចតួច​រួមមាន​- រាគ ចង់​ក្អួត ហើមពោះ​និង​ឈឺក្បាល​ក្នុងករណី​កម្រ​ការ​ទទួលទាន​ក្នុង​បរិមាណ​ច្រើន​អាច​បណ្តាលឱ្យ​ស្ទះ​ពោះវៀន​ខាងក្រោម​‼️​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៧- ​ សម្រាប់​អ្នកមាន​ផ្ទៃពោះ​និង​បំបៅ​ដោះ​កូន គួរតែ​ជៀស​ឲ្យ​ឆ្ងាយ​ល្អប្រសើរ​ជាង ព្រោះ​មិនមាន​ឯកសារ​អ្វីដែល​បញ្ជាក់ថា ​វា​ល្អ​សម្រាប់​ម្ដាយ ​និង​ទារក​ក្នុង​ផ្ទៃ​ឬ​កូន​ដែល​កើត​ហើយ​បំបៅ​ដោះ​នោះទេ​❗️​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៨- ​ តាម​ប្រភេទ​និង​ពូជ​ខ្លះ​គេ​មាន​តាំងពី​រដូវ​ដែល​គួរ​មិនគួរ​ញ៉ាំ រួមទាំង​របៀប​ចម្អិន​និង​របៀប​ក្នុង​ការយកមក​សំអាត​មុននឹង​យក​ទៅ​បរិភោគ ត្រូវ​ញ៉ាំ​អា​ខ្ចី​ឬក៏​អា​ទុំ បងប្អូន​ខ្លះ​មិនដែល ធ្លាប់​ហូប​មិន​ស្គាល់​ប្រភព ហើយ​យក​ទៅ​ញ៉ាំ​ជាមួយ​នឹង​អំបិលម្ទេស ទឹកត្រី​ទឹក​ស្ករ រឿង​អី​មិន​ធ្វើទុក្ខ ជំងឺ​រាងកាយ​សុខភាព​សុទ្ធតែ​ខុសគ្នា អ្នកខ្លះ​ញ៉ាំ​ទៅ​ក៏​មិន​អី​អ្នកខ្លះ​ទៅ​ក៏​ប៉ះពាល់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោបល់​ក្នុងការ​រិះ​គន់​ជា​ស្ថាបនា​តែប៉ុណ្ណោះ​-​បងប្អូន​គួរតែ​ប្រើការ​ពិចារណា​ឲ្យ​ខ្ពស់​កុំ​ឲ្យ​អ្វីដែល​កំពុង​ពេញនិយម​នៅក្នុង​បណ្ដាញ​សង្គម​ធ្វើ​ឲ្យ​បងប្អូន​មោបាំង​មួយគ្រា ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឬ​ជីវិត​រួមទាំង​សង្គម​យើង​ទាំងមូល​បាន​‼️​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែ​បណ្ដាញ​សង្គម​អ្នក​បរិភោគ​ជ្រួលជ្រើម​និយម​តាម​គ្នា​❗️ រា​ឯ​អ្នកលក់​ក៏​ជ្រួលជ្រើម​ឃើញ​អ្នក​បរិភោគ​ជ្រួលជ្រើម​យកមក​លក់​តាម​គ្នា​បែក​ទឹក​បែក​ដី​‼️​ បើ​យើង​អ្នក​ហូប​មិន​ស្គាល់​ពូជ​ឬ​ប្រភេទ​វា​បានច្បាស់លាស់​ផង ចុះ​ទម្រាំ​អ្នកលក់​មាន​ប៉ុន្មាន​នាក់​ដែល​ស្គាល់​ពូជ​និង​ប្រភេទ​វា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកលក់​ខ្លះ​មិនដែល​លក់​ផង ចុះបើ​យក​ប៉ះ​អ្វីដែល​មិនគួរ​បរិភោគ​មាន​ជាតិពុល សួរថា​ ពេល​បងប្អូន​មាន​គ្រោះថ្នាក់​ តើ​អាច​បន្ទោស​អ្នកលក់​បានទេ​❓មិនអាច​ទេ​! ព្រោះ​គាត់​គ្រាន់តែ​ចង់បាន​លុយ​និង​បំពេញ​តាម​តម្រូវការ​ពេញនិយម​មួយ​ឆាវ​របស់​បងប្អូន​តែប៉ុណ្ណោះ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សួរថា​បន្ទោស​ប្អូនស្រី Tep Boprek ដោយ​ការ​ចោទថា​គាត់​ជា​អ្នក​ផ្ដើម តើ​ត្រូវ​ដែរឬទេ​❓ ​ខ្ញុំ​សូម​បញ្ចេញមតិ​របស់ខ្ញុំ​ថា ​វា​មិន​ត្រឹមត្រូវ​ទេ​‼️ ពាក្យ​ប៉ុន្មាន​ម៉ាត់​យ៉ាងខ្លី​ក្នុងការ​បកស្រាយ​របស់​ខ្ញុំ​នេះ​គឺ ពាក្យ​មាន​ប៉ុន្មាន​ឃ្លា​ដែល​ខ្ញុំ​តែងតែ​ឮ ស្ដាប់​ឡើង​សាំ ឃើញ​រាល់ថ្ងៃ តាំងពី​ខ្ញុំ​មាន​វត្តមាន​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​អស់​រយៈពេល ៨ ឆ្នាំកន្លងមក​នេះនោះ​គឺ –
“CAMBODIA ALWAY’s NEW ខ្មែរ​ថ្មី​រហូត​!” “ONLY in Cambodia-​មានតែ​ខ្មែរ​!” “Romdoul always different!- រំដួល​ប្លែក​រហូត​!”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ជា​ចុង​ក្រោយនេះ​នាង​ខ្ញុំ កា​កា អូស្ត្រាលី Kaka KH Australia សូម​ព្រះរាជទាន​ទោស​ចំពោះ​ព្រះអង្គម្ចាស់ នរោត្តម សីហមុនី (His Majesty King Norodom Sihamoni and the Queen​​) និង​សូម​ខន្តី​អភ័យទោស សម្ដេច​ពុក​និង​សម្ដេចម៉ែ​ជាទីគោរព​រួមទាំង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា​ទាំងមូល ចំពោះ​ពាក្យសំដី​ទាំង​ប៉ុន្មាន​ម៉ាត់​ចុងក្រោយ​ដែល​ខ្ញុំ​បានដាក់​ ផ្កា​ពណ៌​ផ្កាឈូក​នេះ​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​ការបកស្រាយ​របស់​នាង​ខ្ញុំ​អាចធ្វើ​ឲ្យ​បងប្អូន​យល់​ច្រឡំ​ឬក៏​តាម​បទពិសោធន៍​ដែល​ដឹង​អំពី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នាង​ខ្ញុំ​បញ្ជាក់​ឱ្យ​ហើយ​កុំ​ឲ្យ​មាន​អ្នក​លាប​ពណ៌​ថា​ខ្ញុំ កំពុងតែ​ដៀល​ខ្មាស​ឬក៏​មើលងាយ​ខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន​ត្រូវ​ចាំ​ថា​ពាក្យ​ទាំងនេះ ជា​ពាក្យ​ដែល​បងប្អូន​មួយចំនួនធំ​តែងតែ​ចូលចិត្ត​សរសេរ​នៅក្នុង​បណ្ដាញ​សង្គម​នាៗ​! ល្មម​រៀន​ទទួលស្គាល់​ការពិត​ខ្លះ​ហើយ ឃើញ​អី​ប្លែក​បន្តិច​មិនបាន ធ្វើតាម​គ្នា​ផ្អើល​ទឹក​ផ្អើល​ដី ទាំង​ដែល​ពេលខ្លះ​មិនដឹង​ប្រភព​ច្បាស់លាស់ អា​មិន​ធ្លាប់​ក៏​ធ្វើ អា​មិនដែល​កសាក ពេលខ្លះ​រឿង​ខ្លះ​ប្រថុយ​យក​ជីវិត​សុខភាព​ខ្លួនឯង​និង​អ្នកដទៃ​យកទៅ​លេងសើច ចង់​ដូច​គេ​ដូច​ឯង តាម​គេ​តាម​ឯង ដើម្បី​កុំឱ្យ​ខុសគេខុសឯង អត់​តែឯង​វា​ចម្លែក​! ​ដល់ពេល​មាន​បញ្ហា​អាង​អី​បន្ទោស​តែ​ម្នាក់ តែ​ស្ករ​តាម​គ្នា ជាន់គ្នា ពន្លិច​គ្នា ទាំង​ដែល​ខ្លួនឯង​ដឹង​ច្បាស់​ថា​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លួនឯង​អ្នក​ចង់​ខ្លួនឯង​! អញ្ចឹង​ដល់ពេល​មាន​បញ្ហា​កុំ​អាង​អី បន្ទោស​គ្នា​តែ​ម្នាក់​! ព្រោះ​វា​ជា​រឿង​ដែល​មិន​ត្រឹមត្រូវ​ទាល់តែសោះ​! ហើយ​ពាក្យ​ទាំងអស់នោះ​ ​ក៏​ចេញមក ពី​ខ្មែរ​និយាយ​ទៅកាន់​ខ្មែរ​ដូចគ្នា យកឈ្មោះ​ប្រទេសជាតិ​ទាំងមូល ទៅ​បង្កើត​ពាក្យ​ទាំងនោះ​ឱ្យ​កូន​ខ្មែរ​យកមកប្រើ​ជាន់ពន្លិច​ប្រទេស​កម្ពុជា​ខ្លួនឯង​លេង​តាម​បណ្ដាញ​សង្គម​‼️

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​បងប្អូន​យល់ស្រប​ហ្នឹង​មតិ​ខ្ញុំ សូម​ចែករំលែក​សារ​នេះ​ម្នាក់​មួយ​ទៅកាន់​កូន​ខ្មែរ​ទាំងឡាយ​❗️ការ​លេង​បណ្ដាញ​សង្គម​មានគុណ​សម្បត្តិ​និង​គុណវិបត្តិ​អ្វីដែល​គួរ​មិនគួរ ដឹង​ឬក៏​មិនដឹង ប្រព្រឹត្ត​ឬ​មិន​ប្រព្រឹត្ត យើង​ជា​អ្នកសម្រេចចិត្ត​ខ្លួនឯង កុំ​ឲ្យ​តែ​ល្អ​យក​ផល ដល់ពេល​មានរឿង​ប៉ះពាល់​យក​ម្រាមដៃ​ទៅ​ចង្អុល​គេ​!​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​គេ​រត់​ចូល​ឡាន​ល្បី​អ្នក​រត់​ចូល​ឡាន​ដែរ​មែន​ទេ​?វ៉េង​បន្តិច​មែន​តែ​ខ្ញុំ​ចេះតែ​សរសេរ​ចោល​ទៅ ក្រែងលោ​បាន ជា​ប្រយោជន៍​ខ្លះ​ក្នុងការ​ដាស់តឿន​សតិ​គ្នា ក្នុងនាម​ជា​កូន​ខ្មែរ​ម្នាក់ សង្ឃឹមថា​អ្នក​ទាំងអស់គ្នា​យល់​!ជូនពរ​សុខភាព​ល្អ​សំណាងល្អ​ទាំងអស់គ្នា​ សូម​អរគុណ សូម​គោរព​លា​ពី​ចម្ងាយ​​ រក្សា​សិទ្ធិ​ដោយ​-​កា​កា​អូស្ត្រាលី​-ᴋᴀᴋᴀ ᴋʜ ᴀᴜꜱᴛʀᴀʟɪᴀ»៕​

Related posts