ការពិតត្រូវបានទម្លាយ! ព័ត៌មាន​ចុះ​ព្រាត ​ថា ​ខ្ញុង​ពុល​ដំបងយក្ស​ប៊ិះ​ស្លាប់​, ខ្ញុង ទ្រាំ​មិនបាន ចេញមុខ​បកស្រាយ​ បញ្ជាក់​ច្បាស់​ៗ​ថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ អ្នកនាង ខ្ញុង បាន​បង្ហោះ​សារ​ជា​បន្តបន្ទាប់ បង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន ក្រោយ​ញុំា​ដំបងយក្ស ហើយ​ត្រូវបាន​សារព័ត៌មាន​មួយចំនួន យកទៅ​ចុះផ្សាយ​ថា នាង​ពុល​ដំបងយក្ស​ប៊ិះ​ស្លាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង​ខ្ញុង បាន​បង្ហោះ​សារ កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១​កន្លង​ទៅ​នេះ ជា​បន្តបន្ទាប់​ថា «​ជោរ​តាម​គ្នា​ដំបងយក្ស​ឆ្ងាញ់​ណាស់​ឆ្ងាញ់​ណាស់​ ឯង​ក្អួត​ចង់​ស្លាប់​។​, ធ្វើការ​ហត់​មិន​ឈឺ​មក​ឈឺ​ដោយសារ​ស៊ី​ដំបងយក្ស​គួរ​ឱ្យ​ខឹង​ណាស់​អ្នកណា​ថា​ឆ្ងាញ់​ចេញ​មុខមក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​បង្ហោះ​សារ​បែបនេះ ហើយ​ត្រូវបាន​សារព័ត៌មាន​មួយចំនួន​យកទៅ​ចុះផ្សាយ ដោយ​ចាក់​ចំណងជើង​ថា ខ្លួន​ពុល​ដំបងយក្ស​ប៊ិះ​ស្លាប់​នោះ, តារា​កំប្លែង​ដ៏​ល្បីឈ្មោះ អ្នកនាង​ខ្ញុង បានចេញ​មុខ ឡាយ​វីដេអូ ធ្វើការ​បកស្រាយ​ជុំវិញ​រឿង​នេះ ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​ការ​ឡាយ​វីដេអូ នៅ​យប់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២១​នេះ​, ខ្ញុង បាន​បកស្រាយ​ថា ដំបូង​ឡើយ​ល្បី​គេ​ញុំា ហើយ​មើល​មាត់​គេ​ញុំា មិន​ចំពោះតែ ទេព បូ​ព្រឹក្ស ទេ មិន​ចំពោះតែ​អ្នកផ្សេងៗ​ទេ ខ្លួន​ឃើញ​អ្នកផ្សេងៗ​ដូចជា តារា​ទីក​តុ​ក ឃើញ​គេ​ញុំា​ពិតមែន ប៉ុន្តែ​ខ្លួន​អត់​ដឹងថា ដំបងយក្ស​នោះ មាន​ប៉ុន្មាន​ប្រភេទ​ឡើយ ហើយ​ដល់​មួយរយៈ​ក្រោយនេះ មិន​ត្រឹមតែ​ឃើញ​គេ​ញុំា​ទេ ឃើញ​គេ​លក់​ទៀត លក់​ជា​លក្ខណៈ​អន​ឡាញ សូម្បី​ម្ជូរ​១៦៨ ក៏​លក់​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុង បានបញ្ជាក់​ទៀតថា ធម្មតា ទាំង​គេ ទាំង​ខ្លួន ឲ្យ​តែ​ឃើញ​គេ​មាន​អ្វី​ប្លែក​ ចេះតែ​ចង់​សាក តាម​គេ តាម​ឯង ថា​វា​មាន​រសជាតិ​យ៉ាងម៉េច បើ​ឆ្ងាញ់​ក៏​អរគុណ​គេ​ទៅ បើ​មិន​ឆ្ងាញ់​ធ្វើ​ម៉េច ក្រែងលោ​គេ​ចេះ​ញុំា​បែប​គេ យើង​ចេះ​ញុំា​បែប​យើង​។ អញ្ចឹង​សម្រាប់​ខ្លួន ក៏​ដូចគ្នា​ដែរ អត់​បាន​វាយប្រហារ ទៅលើ​អ្នកណា​ទេ ខ្លួន​ឃើញ​គេ​ញុំា ទិញ​មក​ញុំា​ដែរ​ទៅ តែ​ខ្លួន​ញុំា​ហើយ វា​អត់​ឆ្ងាញ់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​កំប្លែង​ស្រី​សម្ដី​ចាក់​ទឹក​មិន​លិច​រូបនេះ បានបញ្ជាក់​ទៀតថា ពេល​ញុំា​អត់​ឆ្ងាញ់ ខ្លួន​គ្រាន់តែ​ចង់​និយាយ​អារម្មណ៍​ពិត​ថា គ្មាន​ឆ្ងាញ់​អី​ផង អ្នកណា​ថា​ឆ្ងាញ់ ចង់​ក្អួត នេះ​ទី​១, ទី​២ វា​ប្រហាត​ៗ អន្តាយ​ៗ រអិលៗ ខ្លួន​ក៏​ផុស​ហ្វេ​ស​ប៊ុ​ក​ទៅ​ថា ធ្វើការ​ច្រើន​មិន​ឈឺ ឈឺ​ដោយសារ​ដំបងយក្ស​ហ្នឹង តែ​ខ្លួន​មិនមែន​ពុល បែកពពុះមាត់ ដូច​សារព័ត៌មាន​ចុះ ​គឺ​មិន​មែន​ទេ៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ទាំងអស់គ្នា ៖

Related posts