កប់! នាយ ក្តី និង សុវណ្ណ រ៉ាផា លែងខ្វល់ពីសិល្បៈ ងាកមកពង្រឹងរបររកស៊ីជាច្រើនមុខ ដូចជា បើក​ហាង​លក់​កង់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ​ ៖ តារា​សម្តែង សុវណ្ណ រ៉ា​ផា បន្ទាប់ពី​សម្រាល​បានកូន​ប្រុស​ម្នាក់​ជា​ចំណងដៃ​ស្នេហ៍​ជាមួយ​លោក ឈុន សុវណ្ណ​ភក្ដី ហៅ​នាយ ក្តី រួច​មក, តារា​សម្តែង​ស្រី​សម្បុរ​ខ្មៅ​ស្រអែម​រូបនេះ នៅ​មិន​ទាន់​បង្ហើប​តម្រុយ​វិល​ចូល​សិល្បៈ​វិញ​ឡើយ ខណៈ​សាមីខ្លួន​ខាង​ប្រុស​ ទើបតែ​ប្រកាស​ផ្អាក​ពី​អាជីព​សិល្បៈ​កាលពីពេល​ថ្មីៗ​នេះដែរ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបីជា​ស្វាមី​សម្រេច​ឈប់​ពី​សិល្បៈ ហើយ​ភរិយា​មិនទាន់មាន​ដំណឹង​ពី​ការវិលត្រឡប់​កាន់តំណែង​ជាតា​រា​សម្តែង វិញ​ក៏ពិតមែន តែ​គូ​ស្វាមីភរិយា ស្ថិត​ក្នុង​រង្វង់​សិល្បៈ​មួយគូ​នេះ ហាក់​កំពុង​មមាញឹក​ និង​កាក់កប​លើ​មុខរបរ​រកស៊ី​ជាច្រើន​មុខ​ពួកគេ​ដូចជា អាជីវកម្ម​បើក​ភោជនីយដ្ឋាន និង​បើកហាង​លក់​កង់ និង អីវ៉ាន់ តាម​អន​ឡាញ​ ជាដើម។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក មហាជន​ធ្លាប់​តាមដាន​ពី​រឿងរ៉ាវ​ឯកជន​របស់​តារា​ប្រុស​ស្រី​ខាងលើនេះ ប្រាកដជា​ធ្លាប់​បានដឹងហើយថា ក្រោយពី​ភ្ជាប់ពាក្យ និង​មិនទាន់​សម្រេចចិត្ត​ដឹក​ដៃ​រៀបការ​តាម​ប្រពៃណី​ក៏ពិតមែន តែ​តារា​សម្តែង សុវណ្ណ រ៉ា​ផា និង នាយ ក្តី ក៏បាន​ទទួលបាន​ចំណងដៃ​កូនប្រុស​មួយរូប ហើយ​អ្នក​ទាំង​២ ក៏បាន​បើក​នូវ​ភោជនីយដ្ឋាន​មួយ​មាន​ឈ្មោះថា «​ស្រះ​នាយ​ក្តី​» ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា តារា​សម្ដែង សុវណ្ណ រ៉ា​ផា និង​នាយ​ក្ដី បាន​ភ្ជាប់ពាក្យ​ជាមួយគ្នា​ដោយមាន​ការចូលរួម​ពី​ចាស់ទុំ​ទាំងសងខាង​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតតែ​មិនទាន់បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ​តាម​ប្រពៃណី ប៉ុន្តែ​គូស្នេហ៍​មួយគូ​នេះ​បានទទួល​ចំណងដៃ​កូនប្រុស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​កាលពី​អំឡុង​ចុងឆ្នាំ​២០២០​កន្លងទៅ​៕ ប្រភពពី​តារា​ញូ​ស៍​

Related posts