អរជំនួស! ជាប្ដីប្រពន្ធ១២ឆ្នាំហើយ​ តែស្នេហា យ៉ាងគួរ និង សៀវ ឡុងនី នៅតែមិនប្រែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិង្ហ​បុរី ​៖ នៅលើ​ទំព័រ​ផ្ទាល់ខ្លួន​របស់ គូ​ស្វាមីភរិយា​ដ៏​ល្បី​នៅក្នុង​សិល្បៈ​កម្សាន្ត រវាង តារា​ប្រុស​ជើងចាស់ លោក Christopher Lee និង​តារា​ស្រី Fann Wong កាលពីពេលថ្មីៗកន្លងទៅនេះ បាន​បង្ហោះ​រូបភាព​មួយចំនួន ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​បានដឹងថា ​អ្នក​ទាំងពីរ​បាន​រៀបចំ​ខួប ១២ ឆ្នាំ នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​ដ៏​រីករាយ ថែម​ទៀត​ផង​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ តាមរយៈ​រូបភាព​ទាំងនោះ តារា​ស្រី Fann Wong ក៏បាន​បង្ហោះ​សារ​ជូន​ដល់​ស្វាមី​ជាទី​ស្រលាញ់​របស់ខ្លួន​ថា​ ៖ ​ ​​«កុំ​ភ្លេច នេះ​គឺជា​ថ្ងៃ​ខួប​របស់​ពួកយើង​Fann Wong»។ ​សម្ដី​របស់​នាង​ប៉ុន្មាន​ម៉ាត់​នេះ ពិតជា​ធ្វើ​ឲ្យ​ទស្សនិកជន​កាន់តែ​រំភើប​ជំនួស ដោយបាន​ឃើញ​ពី​ភាព​ល្អូកល្អើន​ និង​ក្ដី​ស្រលាញ់​របស់​អ្នក​ទាំងពីរ បើ​ទោះបីជា​បានរួម​រស់​ជា​ប្ដី​ប្រពន្ធ​នឹង​អស់​រយៈពេល​យូរ​មកនេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​យ៉ាងណាមិញ បន្ទាប់ពី​ជ្រាប​បែបនេះហើយ អាច​និយាយបានថា តារា​ប្រុស​ស្រី​ទាំង​ពីររូប ពិត​ជាមាន​ទំនាក់ទំនង​និង​ការរស់នៅ​នៅក្នុង​គ្រួសារ​យ៉ាង​ល្អ​អស់​រយៈពេល ១២ ឆ្នាំ​មកនេះ ហើយ​ភាព​ផ្អែមល្ហែម​មិន​ផ្លាស់ប្ដូរ​របស់​អ្នក​ទាំងពីរ ពិតជា​ធ្វើ​ឲ្យ​ហ្វេ​នៗ​សរសើរ​យ៉ាងខ្លាំង ព្រមទាំង​ជា​គូជីវិត​មួយ​ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន ផងដែរ​៕ ប្រភព ៖ ខ្មែរឡូត៍

Related posts