នៅ​តូច​សោះ​, កូនប្រុស ខេមរៈ សិរីមន្ត ចេះ​ពោល​ពាក្យ​បែបនេះ ទៅកាន់​ឪពុក ធ្វើ​ឲ្យ​អ៊ំស្រី ទប់ទឹក​ភ្នែក​មិន​​ជា​ប់ ក៏​និយាយ​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេមរៈ សិរីមន្ត ជា​តារាចម្រៀង​មួយរូប ដែល​ធ្លាប់​លាក់បាំង​រឿង​មានគ្រួសារ កាលពី​ប៉ុន្មាន​ឆ្នាំមុន ប៉ុន្តែ​ក្រោយពី​ព័ត៌មាន​ជុំវិញ​រឿងនេះ ត្រូវបាន​បែកធ្លាយ​នោះ លោក​ក៏បាន​ធ្វើការ​បង្ហាញមុខ​ប្រពន្ធ​កូន​ជា​សាធារណៈ ឲ្យ​មហាជន​បានដឹង បង្ក​ជាការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទោះយ៉ាងណា ការ​បង្ហាញមុខ​ប្រពន្ធ​កូន​ជា​សាធារណៈ​នេះ មិនបាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​លោក​ធ្លាក់ចុះ នោះឡើយ មានតែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សម្ដែង​អារម្មណ៍​សប្បាយចិត្ត ដែល​លោក​ក្លាហាន ហ៊ាន​បង្ហាញ​ការពិត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាំងពី​ពេលនោះ​មក ជារឿយៗ លោក​តែងតែ​បង្ហោះ​រូប​ជាមួយ​គ្រួសារ បង្ហាញ​ភាព​ផ្អែមល្ហែម​ជា​សាធារណៈ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់ខ្លួន ហើយ​ភរិយា​របស់លោក ក៏​ឧស្សាហ៍​បង្ហោះ​រូប បង្ហាញ​ពី​សុភមង្គល​ក្នុង​គ្រួសារ​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​មហាជន ពិសេស​អ្នកគាំទ្រ ជារឿយៗ​មានការ​ពេញចិត្ត​ជាខ្លាំង និង​រំភើប​ជំនួស​អាយ​ដលរ​បស់​ពួកគេ​ខ្លាំងណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១ ជា​ថ្ងៃ​ខួបកំណើត កូនប្រុស កុមារ ខេមរៈ មន្ត​ស្នេហ៍​បានធ្វើ​ឲ្យ​អ៊ំស្រី​ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Mean Love Phal» ទប់ចិត្ត​មិន​ជា​ប់ ក្រោយពី​ឃើញ​ក្មួយ​នៅ​តូច​ប៉ុណ្ណឹង​សោះ ចេះ​ពោល​ពាក្យ​យ៉ាង​មាន​អត្ថន័យ​ទៅកាន់​ឪពុក​របស់ខ្លួន គឺ​កំពូល​តារាចម្រៀង ខេមរៈ សិរីមន្ត​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​, វីដេអូ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ បាន​រៀបរាប់ អមដោយ​ស្ទីក​ឃ័​រ បេះដូង និង​ទឹកភ្នែក​ថា «​ថ្ងៃ​ខួបកំណើត​ក្មួយ មន្ត​ស្នេហ៍​សប្បាយ​បែប​សាមញ្ញ​ជុំ​គ្រួសារ តែ​មាន​ន័យ​ណាស់​សម្រាប់​លោកប៉ា​និង​អ្នក​ម៉ាក់ ​និងមាន​ក្តី​សុខ​សម្រាប់​គ្រួសារ​កក់​ក្តៅ​មួយ​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ពិ​សេស​អ៊ំ​ទប់ចិត្ត​មិន​បានទេ​ ពេល​ដែរ​ឮ​ក្មួយ​មន្ត​ស្នេហ៍​ បាន​ពោល​ពាក្យ​ថា​ បើ​កូន​គ្មាន​លោកប៉ា​និង​អ្នក​ម៉ាក់​ទេ កូន​ក៏​គ្មាន​បាន​ដល់​ថ្ងៃ​នេះដែរ កូន​មាន​សំណាង​ណាស់​ដែល​បានកើត​មកជា​កូន​របស់​លោកប៉ា​និង​អ្នក​ម៉ាក់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ កុំថាឡើយ​អ្នកស្រី​ខាងលើនេះ សូម្បីតែ​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន ក៏​សរសើរ​ដែរ​ថា «​ចេះ​មេស​ចៅ​ស្នេហ៍​ចេះ​សំពះ​ជើង​លោកប៉ា​យាយ​មើល​ហើយ​ឡើង​យំ​តាម​ចៅ​ស្នេហ៍ ជូនពរ​ចៅ​មាន​សុខ​ភាពល្អ​អ​នា​គត​រុងរឿង​, អូន​ស្នេហ៍​ចេះ​ណាស់​មីង​, ចេះ​ណាស់​និយាយ​ពាក្យ​នេះ​កេ្មង​សោះ​, អូន​ស្នេហ៍​ធំ​ហើយ​ចេះដឹង​ច្រើនណាស់​អ៊ំ​សប្បាយចិត្ត​បំផុត​គ្មាន​អ្វី​ប្រៀប​មិនបាន​ជូនពរ​ក្មួយ​អោយ​មាន​សុខភាព​ល្អ​ប្រាជ្ញា​ឈ្លាសវៃ​ប្រាថ្នា​អ្វីៗ​ដូច​បំណង​»៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts