អាណិត​ណាស់! នឹក​កូន​ពេក ពូ​ម៉ៅ ដាច់ចិត្ត​និយាយ​បែបនេះ ហើយ​ចង់​យក​កូន​ទៅលេង​ផ្ទះ តា យាយ ស្រាប់តែ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា មួយ​រយៈ​នេះ បើទោះបី​អ្នកស្រី ទ្រី ដា​ណា មិនទាន់​បើកភ្លើង​ខៀវ​ឲ្យ​ក៏ដោយ តែ​សម្រាប់​ពូ​ម៉ៅ នៅតែ​បង្ហាញ​អារម្មណ៍​នឹក និង​បារម្ភ​ចំពោះ​ភរិយា​ជានិច្ច​។ អ្វី ដែល​កាន់តែ​ធ្វើ​ឲ្យ​ពូ​ម៉ៅ នឹក​ជាង​នេះ​ទៅទៀត​នោះ គឺ​កូន​របស់​របស់​លោក​តែម្ដង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២១ ពូ​ម៉ៅ បាន​បង្ហោះ​Caption​មួយ​ចូលទៅ​កាន់​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​Caption​នោះ មាន​ខ្លឹមសារ​ថា «​ស្មោះត្រង់​មិនមែន​ល្ងង់​ទេ បោះបង់​មនុស្ស​ស្មោះត្រង់ ទើប​ហៅថា​ល្ងង់​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​ពូ​ម៉ៅ បង្ហោះ​Caption​ដូចខាងលើ​នេះ ស្រាប់តែ​មានមតិ​មួយ​ផ្ដល់យោបល់​ថា «​លោកពូ​ភ្ជុំ​ធំ​លោកពូ​ទៅ​សៀមរាប​ទៅ​ព្រោះ​ចែ​ដា​ណា​ថា​គាត់​ទៅលេង​សៀមរាប​»​។ ជាការ​ឆ្លើយតប ពូ​ម៉ៅ បាន​បញ្ជាក់ថា «​មិនបាន​ទៅ​ទេ ព្រោះ​គេ​មិន​អោយ​ចូល​ផ្ទះ មិនអោយ​ជួប​កូន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​មតិ​មួយទៀត បានផ្ដល់​យោបល់​ដែរ​ថា «​លោកពូ​អង្វរ​គាត់​ទៅ ខ្ញុំ​ដឹងចិត្ត​ស្រី ដូចគ្នា ពូ​ទៅ​សុំទោស​អោយ​បាន​ច្រើនដង គាត់​នឹង​ទន់​ចិត្ត តែបើ​លោកពូ នៅតែ​ស្ងៀម​អ្វីៗ​មិន​ដូចដើម​ទេ​ ​ខ្ញុំ​និយាយ​ចង់អោយ​លោកពូ​ត្រូវ​គ្នា​»​។ ជាការ​ឆ្លើយតប ពូ​ម៉ៅ បញ្ជាក់ថា « ចង់ទៅ​តែ​ផ្ទះ​គេ​មិនអោយ​ចូល​ផង ទៅសុំ​តាម​ណា​ទៅ​ក្មួយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១​នេះ ពូ​ម៉ៅ បាន​បង្ហោះ​រូបថត​កូនប្រុស ហើយ​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​ថា «​គេ​នៅ​ជិត​កូន​គេ​មិន​ពិបាក​ដូច​ប៉ា​ទេ ប៉ា​នឹក​កូន បាន​ត្រឹម​មើល​រូបថត ចង់យក​កូន​មកលេង​ផ្ទះ​លោកតា​លោកយាយ​កូន ក៏​មិនបាន​ទៀត​។ រដូវ​ភ្ជុំ​សូម​កូន​ប៉ា មាន​សុខ​ភាពល្អ ប្រាជ្ញា​ឆ្លាត​វៃ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ មតិ​មួយ បាន​លើកឡើងថា «​បង​នឹក​កូន វា​មិន ដែល​យកមក​លេង​មិន​បានទេ បង​អី​ក៏​អាក្រក់​ម្ល៉េះ​បង​»​។ ជាការ​ឆ្លើយតប ពូ​ម៉ៅ បាន​បញ្ជាក់​ថា «​គេ​មិន​អោយ​យក​មក​ផ្ទះ​យាយ​តា​វា​ទេ​»៕

Related posts