ឡូយកប់​! មេធី​នាគ​ហោះ ​ម្ចាស់​សំឡេង​Are u ok​ល្បី​ពេញ​ទីក​តុ​ក ត្រូវ​បាន​ផលិតកម្ម Galaxy Navatra​ហៅ​ទៅ​ជួប ហើយ​ឲ្យ​លុយ​រហូតដល់​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់​គណនី​ទីក​តុ​កមួយ​ឈ្មោះ «​បង​ឆើត​ខេត្តកំពត​» ដែល​កន្លងមក​តាំង​ខ្លួនឯង ថា​ជា​មេធី​ម «​នាគ​ហោះ​» នោះ ពេលនេះ កំពុង​ឡើង​កូដ​ខ្លាំង ក្រោយ​សំឡេង​របស់​លោក ប៉ុន្មាន​ឃ្លា ត្រូវ​បាន​គេ​Remix​ជា​បទ​ចម្រៀង​ដាក់​ក្នុង​ទីក​តុ​ក​ល្បី​ដល់​ក្រៅ​ប្រទេស​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សំឡេង​និយាយ​ជា​ភាសា​ខ្មែរ​លាយ​អង់គ្លេស​នេះ ត្រូវបាន​គេ​Remix​នេះ មាន​ខ្លឹមសារ​ថា «Are u ok? Ok ok you can plab plab with me in the classroom ok? បទ​នេះ ត្រូវ​បាន​បរទេស​យក​ទៅលេង​ច្រើន តាម​ទីក​តុ​ក​ល្បី​ខ្លាំង​ណាស់ សូម្បី​ផលិតកម្ម​Galaxy Navatra​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក៏​ចាប់អារម្មណ៍​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង​ម្ចាស់​សំឡេង បាន​បង្ហោះ​វីដេអូ​មួយ​ក្នុង​ទីក​តុ​ក នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១​នេះ ដោយ​បញ្ជាក់ថា «​បាទ បាន​ផលិតកម្ម​Galaxy Navatra​របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ទាក់ទាញ​មក​ខ្ញុំ អញ្ចឹង ឥឡូវ​ខ្ញុំ​កំពុងតែ​ឡើងមក​ជួប​គាត់​…​ហើយ​សប្បាយ​គ្មានអ្វី​ផ្ទឹម​ទេ​បងប្អូន ហើយ ដេក​អត់​លក់​ទេ បាន​គាត់​ទាក់ទង​មក​…»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក នៅ​ថ្ងៃ​ដដែល​នេះ មេធី​ម​ នាគ​ហោះ​រូបនេះ បានបញ្ជាក់​ទៀតថា «​បាទ ជម្រាបសួរ​បងប្អូន ពេលនេះ​ខ្ញុំ​បាន​មក​ជួប​ផ្ទាល់​នៅ​ក្រុមហ៊ុន​Galaxy របស់​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា​ហើយ​បាទ ខ្ញុំបាទ បាន​មក​ទទួល​ទឹកប្រាក់​ចំនួន​១២ ០០០​ដុល្លារ នូវ​ថ្លៃ​ទិញ​សិទ្ធិ​សំឡេង​របស់ខ្ញុំ បទ «Are u ok»​ហ្នឹង​បាទ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក បញ្ជាក់ទៀតថា លុយ​ចំនួន​១២ ០០០​ដុល្លារ នេះ លោក​ចង់​ចែក​១​ពាន់​ដុល្លារ​ទៅកាន់​អ្នក​Remix​ដំបូង​បំផុត ហើយ​ឆា​នែ​ល​មួយ ដែល​គេ​លេង​ច្រើន នូវ​បទ Are u ok​ហ្នឹង សូម​មក​ទទួល​ទឹកប្រាក់​១​ពាន់​ដុល្លារ ពី​លោក​ផង​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​វីដេអូ​នេះ គេ​ក៏​ឃើញ​លោក​យឹម តា​ស្រង់ នៅ​បន្ទរ​ពីក្រោយ មេធី​មនាគ​ហោះ ម្ចាស់​សំឡេង បទ Are u ok នេះ​ផងដែរ ហើយ​ពេល​គេ​សំណូមពរ​ឲ្យ​ជួយ​ចេញ​វីដេអូ សកម្មភាព​ផ្សេងៗ ពេលទៅដល់​ផង​នោះ ម្ចាស់​បទ​ខាងលើនេះ ក៏​ផុស​បង្ហាញ​ឲ្យ​ឃើញ ក្នុង​ការជួប​ជាមួយ​លោក​យឹម តា​ស្រង់ យ៉ាងច្បាស់​ក្រឡែត ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គួរ​បញ្ជាក់ថា ម្ចាស់​គណនី​ទីក​តុ​កមួយ​ឈ្មោះ «​បង​ឆើត​ខេត្តកំពត​» ដែល​ហៅ​ខ្លួនឯង​ថា ជា​មេធី​មនាគ​ហោះ​នោះ កន្លងមក តែង​តែ​និយាយ និង​អាន ភាសា​អង់គ្លេស បែប​បន្លំ​ៗ ដើម្បី​ឲ្យ​បងប្អូន​អ្នក​លេង​បណ្ដាញ​សង្គម​មួយ​នេះ ​បាន​សើច​សប្បាយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលេង​យូរៗ​ទៅកាន់​តែ​ល្បី រហូតដល់​មួយរយៈ​ចុងក្រោយ​នេះ សំឡេង​របស់លោក​និយាយ​ជា​ភាសា​អង់គ្លេស បូក​នឹង​ភាសា​ខ្មែរ ​​នេះ ត្រូវ​បាន​គេ​យក​ទៅ​Remix​ល្បី​កក្រើក​តែម្ដង​៕ ដើម្បី កាន់​តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts