ខេមរៈ សិរីមន្ត នាំ​ប្រពន្ធកូន​មក​លេង​ស្រុក​កំណើត​ខ្លួន ហើយ​ឃើញ​កូន​ពៅ​ធ្វើ​កាយវិការ​បែប​នេះ​ ក៏​និយាយ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ដើម​ឆ្នាំ​២០២១​ លោកស្រី គួ​យ ផល្លី ទើបតែ​ទិញ​រថយន្ត​Rolls-Royce​ឲ្យ​ស្វាមី​របស់​ខ្លួន គឺ​កំពូល​តារា​ចម្រៀង​ខេមរៈ សិរីមន្ត ហើយ​ជា​ការ​ឆ្លើយតប​ទឹកចិត្ត​ភរិយា កំពូល​តារា​ចម្រៀង​រូប​នេះ ក៏​បង្ហោះ​សារ​អរគុណ​ ​​​​ជា​សាធារណៈ​ ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ ខេមរៈ សិរីមន្ត ​បាន​បង្ហោះ​សារ​ថា «​ភរិយា​ខ្ញុំ​សួរ​ខ្ញុំ​ថា ​ហេតុ​អី​បាន​បង​ចូលចិត្ត​ជិះ​តែ​ឡាន​ធំៗ​ខ្ពស់​ៗ​ចឹ​ង​ តើ​បង​ចូលចិត្ត​ឡាន​តូច​អត់​ ខ្ញុំ​ថា​មានអី​ចូលចិត្ត​តាស ​ស្រាប់តែ​ឡាន​មកដល់​មុខ​ផ្ទះ​តែ​ម្ដង​​អ​»​។ ក្រោយមក​ លោក​ បាន​ទៅ​ធ្វើ​ស្លាក​លេខ​ដាក់ឈ្មោះ​ខ្លួនឯង ហើយ​បង្ហោះ​រូបថត​ឈរ​ជុំ​គ្រួសារ​១​ប៉ុស្តិ៍ ពីមុខ​រថយន្ត​នោះ អម​ដោយសារ​យ៉ាង​ខ្លី​ថា «​ស្លាក​លេខ​ស្រួល​ចាំ​ទេ​បងប្អូន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ កាលពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២១​​​ តារា​ចម្រៀង​ ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម​រូប​នេះ បាន​ជិះ​រថយន្ត​ស៊េរី​ដ៏​ទំនើប​នេះ ទៅលេង​លោកយាយ ដែល​ជា​សាច់សាលោហិត​លោកតា ខេមរៈ ហើយ​បាន​បង្ហោះ​សារ អម​ដោយ​រូបភាព​លោកយាយ​ឈរ​មុខ​រថយន្ត ដើម្បី​ណែនាំ​ឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​បាន​ស្គាល់​ផង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​នេះ លោក ខេមរៈ សិរីមន្ត បាន​នាំ​គ្រួសារ ប្រពន្ធ​កូន​ទៅលេង​ស្រុកកំណើត​នៅ​ស្រុក​របស់​ខ្លួន​ម្ដងទៀត​។ ជាក់ស្ដែង នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០២១ លោកស្រី គួ​យ ផល្លី បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក ហើយ​ដាក់​Captoion​ថា «​ឆ្នាំនេះ​នាំ​កូន​ៗ​មកលេង​ស្រុកកំណើត​លោកប៉ា​ម្ដង កុំ​ភ្លេចខ្លួន​ឲ្យ​សោះ​បី​កុំបី​ការពារ​ទាំង​អស់​គ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​រូបថត​ជាច្រើន​សន្លឹក​នោះ គេ​សង្កេត​ឃើញ​ថា ​កូនពៅ​របស់​កំពូល​តា​រា​ចម្រៀង​រូបនេះ លេចធ្លោ​ជាងគេ ជាមួយ​នឹង​កាយវិការ​គួរ​ឲ្យ​ស្រឡាញ់​។ ឃើញ​បែប​នេះ លោក​ខេមរៈ សិរីមន្ត ក៏​និយាយ​ថា «​ក្នាញ់​កូនពៅ​ណាស់​»៕​

Related posts