អ្នក​អត់​កូន​គ្មាន​ថ្ងៃ​យល់! ក្រោយ​មាន​កូន សួស វីហ្សា ស្គាល់​រសជាតិ​មួយ​នេះ ក៏​ទម្លាយ​អារម្មណ៍​ពិត​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​មួយ​ចំនួន​ទំនងជា​ជ្រាប​រួច​មក​ហើយ​ថា អ្នកនាង សួស វី​ហ្សា និង​លោក​ថ​មមី ទម្រាំ​តែ​ក្លាយ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ដូច​សព្វថ្ងៃ​​ ពួកគេ​ធ្លាប់​ឆ្លងកាត់​ការ​តស៊ូ​ជាមួយគ្នា​ជាច្រើន​តាំងពី​នៅ​ជា​សង្សារ​នឹង​គ្នា ហើយ​ក៏​ធ្លាប់​ត្រូវ​គេ​មើលងាយ ពេល​ពួកគេ​មាន​ជីវភាព​លំបាក​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេ​ បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ ២០១៩ ​ហើយ​ក្រោយមក​ក៏បាន​ទទួល​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ថង សា​ម៉ូ​លី​ណា ហៅ Jenny កើត​នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២០​វេលា​ម៉ោង​៩​និង​០៩​នាទី​ព្រឹក នៅ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា។ ដូច្នេះ​គិត​មក​ដល់​ថ្ងៃទី៧ ខែ​តុលា ឆ្នាំ​២០២១​នេះ ជិត​ដល់​ថ្ងៃ​ខួប​កំណើត​របស់​Jennyគម្រប់​១​ឆ្នាំ​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុនថ្ងៃខួបកំណើតប៉ុន្មានថ្ងៃនោះ លោកថមមី បានត្រៀមកាដូ សម្រាប់កូន និងភរិយាខ្លួនរួចហើយ ដោយកុម្ម៉ង់មាសពេជ្រ ចេញពីហាងអ្នកស្រី ទ្រី ដាណា អស់ជាង៤ម៉ឺនដុល្លារ។ ថមមី បានបញ្ជាក់នៅពេលនោះ ថា «ថ្ងៃនេះ​មក​តែឯង មក​ទិញ​កាដូ​ជូន Jenny និង ភរិយា សម្រាប់​គម្រប់​ខួប​កូនស្រី​អាយុ​១​ឆ្នាំ នៅ​ថ្ងៃ​ទី 09.10.2021 សង្ឃឹមថា​កូនស្រី​ខ្ញុំ ​និង​ភរិយា​ខ្ញុំ​បានឃើញ​ការ​ផុស​នេះ​ នឹង​សប្បាយ​ចិត្ត និង​យល់​ពី​ជម្រៅ​ចិត្ត​ប៉ាៗ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ អ្នកនាង សួស វីហ្សា ក្រោយ​ឆ្លងកាត់​ជីវិត​មាន​គ្រួសារ ក្លាយ​ជាម្ដាយ​គេ និង​ជិតដល់​ថ្ងៃខួបកំណើតកូន​នោះ នៅ​ថ្ងៃទី៦ ខែ​តុលា ឆ្នាំ២០២១នេះ ក៏​ចែក​រំលែក​បទពិសោជន៍​ និង​ទម្លាយ​អារម្មណ៍​របស់ខ្លួនដូច្នេះថា «នៅ​ពេល​ដែល​យើង​ក្លាយជា​ម្តាយ​គេ វា​ពិតជា​មិន​ងាយស្រួល​ដូច​ពេល​យើង​នៅ​ខ្លួន​មួយ​ទេ ទាំង​ពេលវេលា​ក៏​មិន​មាន​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង ទាំង​សម្រស់​ក៏​ស្ទើរ​តែ​មិនមាន​ពេល​គ្រប់គ្រាន់​សម្រាប់​មើល​ថែ​ដូច​ពីមុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​បើ​យើង​ខំ​ប្រឹងប្រែង​លះបង់​យ៉ាង​នេះ​ហើយ​ ពេល​មាន​លុយ​យើង​គួរតែ​ទុក​ធ្វើ​បុណ្យ​ខ្លះ ចាយ​ខ្លះ ធ្វើ​ខ្លួន​ខ្លះ សម្ភារៈ​និយម​ខ្លះ ទិញ​អាហារ​ឆ្ងាញ់​ៗ​ហូប​ខ្លះ ទិញ​របស់​ ដែល​ខ្លួន​ស្រលាញ់​ខ្លះ ​ទើប​វា​សក្ដិ​សម​នឹង​ការ​ខំ​ប្រឹងប្រែង​លះបង់​របស់​យើង​មែន​អត់​?​ គិត​ចឹង​ដែរ​អត់​ម៉ាក់​ៗ​ទាំង​អស់គ្នា​? ​
(​ទាល់តែ​អ្នក​មាន​កូន​ ទើប​យល់​អារម្មណ៍​នេះ​)»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈនេះ មានការលើកឡើងពីសំណាក់អ្នកគាំទ្រថា «ត្រូវហើយ អូនធ្វើតាមលទ្ធភាពយើងមាន, បងនិយាយត្រូវ, ពិតណាស់បង, ត្រូវហើយបង, យល់ខ្លាំងណាស់, មែនតើបង, មែនហើយម៉ាក់ៗ, គិតដូចបងដែរ តែឥទ្បូវរកតែលុយទិញដោះគោកូនមឹមសិន»៕​

Related posts