ដាច់​ផ្ងារ! កុ​សុ​ម៉ា និង ឆន សុវណ្ណ​រាជ កំពុងតែ​ច្រៀង​ឆ្លើយឆ្លង​គ្នា​ចូល​តួ​ល្អ​នោះ​ ចុងក្រោយ​ស្រាប់តែ…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កញ្ញា​សុភ័ក្ត្រ កុ​សុ​ម៉ា ជា​ពិធី​ការិនី​ម្នាក់ ដែលមាន​ទេពកោសល្យ​សិល្បៈ​តាំងពីក្មេង ហើយ​មកដល់ពេលនេះ ប្រជាប្រិយភាព​របស់​នា​ង កាន់តែ​ហក់​ឡើង ដោយសារតែ​តារា​ស្រី​រូបនេះ ពូកែ​កំប្លែង​ស្ងួត សម្តី​ចាក់ទឹកមិនលិច រួម​ជាមួយនឹង​កាយវិការ​ក្រមិចក្រមើម​គួរ​ឲ្យ​ស្រលាញ់​នោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​រឿង​ស្នេហា​វិញ គេ​មិនដឹងថា កុ​សុ​ម៉ា ស្រឡាញ់គ្នា​ជាមួយ​អ្នកណា​ឲ្យ​ប្រាកដ​នោះទេ ដោយហេតុថា នាង​ចូលចិត្ត​និយាយ​លេងសើច​ច្រើន​។ ជាក់ស្ដែង កាលពី​ថ្ងៃ​១៨ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅនេះ បង្ហោះ​សារ​ឆ្លើយឆ្លង​ជាមួយ​លោក ឆន សុវណ្ណ​រាជ យ៉ាង​ផ្អែមល្ហែម ហើយ​ដាក់​Caption​ថា «​កើត​មក​ជា​ស្រី​ស្អាត គឺថា​មាន​កន្លង់​ឆាត​ញ៉ែ​ចឹ​ង​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​ឆាត​ឆ្លើយឆ្លង​គ្នា​នោះ គេ​ឃើញ លោក ឆន សុវណ្ណ​រាជ បាន​ច្រៀង​ចម្រៀង​គោក​១​បទ មាន​ចំណងជើង​ថា «​មិនបាច់​ប្រាប់​គេ​» ផ្ញើ​ទៅ សុភ័ក្ត្រ កុ​សុ​ម៉ា ហើយ​ជា​ការ​ឆ្លើយតប កុ​សុ​ម៉ា បាន​និយាយថា «​មិន​ចឹ​ងៗ​អ្នកណា​មិន​លង់​, ផុស​ឲ្យ​ផ្អើល​មួយ​សិន​»​។ តាមរយៈ​នេះ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ជាខ្លាំង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១​នេះ អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍​ជាថ្មី​ម្ដងទៀត ក្រោយពី​ឃើញ តារាចម្រៀង ឆន សុវណ្ណ​រាជ និង សុភ័ក្ត្រ កុ​សុ​ម៉ា ច្រៀង​ឆ្លើយឆ្លង​គ្នា ហើយ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រ​បស់​ពួកគេ រៀងៗ​ខ្លួន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កុ​សុ​ម៉ា បាន​បង្ហោះ​វីដេអូ​នោះ ដោយ​ដាក់​Caption​ថា «​ប្តី​អត់​មាន​ជួយ​ទប់​សោះ (​អ្នកណា​សើច​បាប​)»​។ ចំណែក លោក ឆន សុវណ្ណ​រាជ បានដាក់​Caption​ថា «With my love Sopheak Kosoma កូរ​សាហាវ កុំ​ភ្លេច​មើល​ដល់​ចប់​ហាស​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​វីដេអូ​នេះ ឃើញថា ពួកគេ​ច្រៀង​ឆ្លើយឆ្លង​គ្នា​យ៉ាង​ពីរោះ ចូល​តួ​រៀងៗ​ខ្លួន ចុងក្រោយ​ស្រាប់តែ​កុ​សុ​ម៉ា ដាច់​ផ្ងារ​តូង​។ ឃើញបែបនេះ អ្នកគាំទ្រ បាន​ចូល​ខំ​មិន ទាំងអស់​សំណើច​ថា «​កំពុង​ចូល​តួ​​សាំ​ម៉​ង​, មិន​ទាន់​បាន​ស្វី​ត​ផង ដាច់​ផ្ងារ​មុន​បាត់​, បើ​មិន​ប្លែក​មិនមែន​បង​កុ​សុ​ម៉ា​ហេ​, បង​រាជ​ដាក់​ថែម​បាន​ត្រូវ អង្គុយ​ស្ងៀម​ៗ​អត់​កើត​,​ចូលចិត្ត​គូ​នឹង​ណាស់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បាប​ៗ​ទៅ​សើច​សិន​ហើយ បើ​មិន​ប្លែក​មិនមែន​បង​កុ​សុ​ម៉ា​ទេ​, មិន​ហ៊ាន​សើច​ទេ​ចែ​, អោយតែ​មាន kosoma​ដឹង​តែ​សប្បាយ ខ្ញុំ​ចូលចិត្ត​គាត់​ណាស់​, មិន​ប្លែក​មិនមែន​អាយ​ដល​ខ្ញុំ​ទេ​, សើចឡើង​រឹង​ពោះ​ហើយ​ចែ​, ចង់​សើច​តែ​ខ្លាច​បាប​ខែ​ភ្ជុំ​ផង​, គាំង បើ​អ្នក​ល្មមៗ​អត់​យក​ផុស​ទេ ចម្លែក​តែ​កុ​សុម៉ា​អច្ឆរិយ តែ​មើល​ទៅ​សប្បាយ​ម៉ាង​ដែរ​តើ អ្នក​កំពុង​សេដ​សើច​ចេញ​ខ្លះ​ល្មម​ឈប់​សេដ​បាន​ហើយ​»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

Related posts