ធ្ងន់ហើយ​! សឿ សុធា​រ៉ា ថា ខ្ញុង ជំពាក់​លុយមិន​ព្រម​សង​, ខ្ញុង​ទ្រាំ​លែង​បាន ត្រៀម​ដាក់ពាក្យ​បណ្ដឹង ដោយ​បញ្ជាក់​ច្បាស់​ៗ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី សារព័ត៌មាន​ជាច្រើន បាន​ចុះផ្សាយ​ជុំវិញ រឿងរ៉ាវ តារា​សម្តែង អ្នកនាង សឿ សុធា​រ៉ា ជំពាក់​លុយ​តុងទីន​គេ​មិន​សង​ហើយ ថែមទាំង​ព្យាយាម​គេចវេះ ផ្ញើ​សារ​មិន​តប និង​ខ​ល​ទូរ​សព្ទ​មិន​លើក​នោះ, ពេលនេះ សាមីខ្លួន បាន​បង្ហាញ​មុខ​តារា​កំប្លែង​២​រូប ដែល​ជំពាក់​លុយ​នាង​មិន​សង​ ធ្វើ​ឲ្យ​នាងរង​គ្រោះ​ ដោយសារ​ពួកគាត់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​កំប្លែង​២​រូប ដែល​អ្នកនាង សឿ សុធា​រ៉ា បង្ហាញមុខ​នោះ រួមមាន ទី​១ អ្នកនាង ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង និង​ទី​២ អតីត​តារា​កំប្លែង មានឈ្មោះ​ពិត​ថា ចាន់​រតនា ហៅ​ស្រី​អយ​។ ទោះ​យ៉ាងណា អ្នកនាង​ខ្ញុង ក៏បាន​ឆ្លើយតប​ភ្លាមៗ​​ ហើយ​ក៏​ត្រៀម​ដាក់​ពាក្យ​បណ្ដឹង​ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​សម្តែង អ្នកនាង សឿ សុធា​រ៉ា បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ កាលពី​ពេល​ថ្មីៗ​នេះ ដោយ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា «​ដូច​បងប្អូន​បាន​ដឹង​រួចមកហើយ​ថា មាន​សារព័ត៌មាន​បាន​ចុះផ្សាយ​ជា​ហូរហែ​អំពី​នាង​ខ្ញុំ ពី​រឿង​ ដែល​នាង​បាន​ជំពាក់​លុយ​គេ​មិន​សង ក្នុង​រឿង​ការ​លេង​តុងទីន​”​ដើម្បី​បង្វិល​លុយ​ទៅ​ឱ្យ​គ្នា​ទៅវិញ ទៅមក​”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នូវ​ទឹកប្រាក់​ត្រឹមតែ ៨៤៤​ដុល្លារ តែប៉ុណ្ណោះ​គេ​មិន​ទុក​មុខ​ឱ្យ​នាង​ខ្ញុំ​ដែល​កំពុង​រងគ្រោះ​ដោយសារតែ​កូនៗ​ដេញ​យកលុយ​ទៅ​បាត់​រួច​មិន​ព្រម​សង​មកវិញ​ដោយ​គ្មាន​ទំនួល​ខុសត្រូវ រហូត​ធ្វើ​ឱ្យ គេ​ចុះផ្សាយ​អំពី​នាង​ខ្ញុំ​ទាល់តែ​បាន​ ដែល​នាង​ខ្ញុំ​កំពុងតែ​ទទួលខុសត្រូវ​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ បើ​នាង​ខ្ញុំ​បានជា​ជ្រុល​ប្រឡាក់​ទៅហើយ អ្នក​ដែល​ជំពាក់​នាង​ខ្ញុំ ​ក៏​ត្រូវតែ​ប្រឡាក់​ជាមួយ នឹង​នាង​ខ្ញុំ​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង​ថ្ងៃនេះ នាង​ខ្ញុំ​សូម​បង្ហាញមុខ​កូន​តុងទីន​ខ្ញុំ​ពីរ​នាក់ ដែល​ជំពាក់​លុយ​នាង​ខ្ញុំ​ មិន​ព្រម​សង ហើយ​ធ្វើឱ្យ​នាង​ខ្ញុំ​រងគ្រោះ​ដោយសារតែ​ពួកគាត់ រហូត​យក​ប្លង់​ផ្ទះ​ ដែល​ជា​ជម្រក​ចុងក្រោយ​របស់​នាង​ខ្ញុំ​ទុក​សម្រាប់​កូនៗ​នាង​ខ្ញុំ​បាន​ជ្រក​យក​ទៅ​បញ្ចាំ​ដើម្បី​បំពេញ​ទំនួល​ខុសត្រូវ​ទៅ​ឱ្យ​កូនៗ​ផ្សេងៗ​ដទៃទៀត​ដើម្បី​កុំ​ឱ្យមាន​បញ្ហា​ចោទប្រកាន់​ណាមួយ​ឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីមួយ ៖ ឈ្មោះ អ្នកនាង ស្រេង សុ​កាន់​ដា (​ហៅ​ស្រី​ញ៉ុ​ង​)​តារា​កំប្លែង​ជំពាក់​នូវ​ទឹកប្រាក់​នាង​ខ្ញុំ​ចំនួន ១០៨៦០​ដុល្លារ គិត​ត្រឹម​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០២១​។​ មក​ទាល់​ហ្នឹង​ថ្ងៃនេះ​គាត់​មិន​ព្រម​សង​ប្រាក់នាង​ខ្ញុំ​ទេ ដោយ​អោយ​នាង​ខ្ញុំ​ទទួលខុសត្រូវ​បង់​ប្រាក់​ជំនួស​គាត់​ក្នុង​មួយថ្ងៃ​២២០​ដុល្លារ រហូត​ចប់​តុងទីន​នាង​ខ្ញុំ ៤០​ថ្ងៃ​ទៀត បញ្ជាក់​(​តុងទីន​ក្បាល​២០​ដុល្លារ គាត់​លេង​១១​ក្បាល​ងាប់​ទាំងអស់​)​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី​ពីរ ឈ្មោះ អ្នកនាង ជួន ចាន់​រតនា (​ហៅ​ស្រី​អយ​)​អតីត​តារា​កំប្លែង ជំពាក់​នូវ​ទឹកប្រាក់​នាង​ខ្ញុំ​ចំនួន 9520$ គិត​ត្រឹម​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០២១​។ មក​ទាល់​ហ្នឹង​ថ្ងៃនេះ​គាត់​មិន​ព្រម​សង​ប្រា​ក់នាង​ខ្ញុំ​ទេ ដោយ​ឱ្យ​នាង​ខ្ញុំ​ទទួលខុសត្រូវ​បង់ប្រាក់​ជំនួស​គាត់​ក្នុង​មួយថ្ងៃ​១៧៣​ដុល្លារ រហូត​ចប់​តុងទីន​នាង​ខ្ញុំ​ចំនួន​៤០​ថ្ងៃ​ទៀត​បញ្ជាក់​(​តុងទីន​ក្បាល​២០​ដុល្លារ គាត់​លេង​៧​ក្បាល​ងាប់ ៥​រស់​២)​។​ ហើយ​ថែមទាំង​ចេញ​លុយ​ជំនួស​បាន​ជួយ​ចេញ​លុយ​ជំនួស​គាត់ ៥០០​ដុល្លារ ចំនួន​៣៧​សប្តាហ៍​ទៀត ដែល​គាត់ បាន​លេង​តុងទីន​ជាមួយ​នាង​ខ្ញុំ​មួយ​ខ្សែ​ទៀត​គឺ ក្បាល​១០០​ដុល្លារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សេចក្ដី ដូច​បាន​ជម្រាបជូន​ខាងលើ សូមអ្នក​នាង ទាំង​២ មេត្តា​យកលុយ​មក​សង​នាង​ខ្ញុំ​ផង ដើម្បី​ខ្ញុំ​យកលុយ​ហ្នឹង ទៅ​ឲ្យ​កូនៗ ដែល​គេ​រងគ្រោះ​ដោយសារតែ​អ្នក​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​ទម្លាយ​បែបនេះ តារា​កំប្លែង​ដ៏​ល្បី​ឈ្មោះ អ្នកនាង ខ្ញុង បាន​ឆ្លើយតប ដោយ​បង្ហោះ​សារ​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​៦ ខែតុលា ថា «​ទុកឱ្យ​រួច​ភ្ជុំ​សិន​ចាំ​ចាត់ការ​តាមផ្លូវ​ច្បាប់​, មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ធ្វើឱ្យ​អស់ដៃ​ទៅ​ភ្ជុំ​ចប់​ដល់​វេន​ខ្ញុំ​ម្ដង​ ព្រោះ​ប្រទេស​មានច្បាប់​ត្រូវ​ចាំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ការ​បង្ហោះ​សារ​របស់​អ្នកនាង​ខ្ញុង នេះ មាន​មតិ​មួយ បាន​ផ្ដល់​យោបល់​ថា «​ជំពាក់​គេ​មែន​អី​បើ​ជំពាក់​គេ​មែន​សង​គេ​ទៅ​កុំ​អោយ​មាន​កម្មពៀ​អី​»​។ ជាការ​ឆ្លើយតប អ្នកនាង​ខ្ញុង បាន​បញ្ជាក់​ថា «​ត្រូវ​ហើយ ​បើ​ជំពាក់​គេ​មែន​ខ្លាច​អី​នឹង​សង​ សំខាន់​បើ​មិនដឹង​រឿង​ច្បាស់ ​ចាំ​តាមដាន​បន្ត​ទៅ​កុំ​អាល​វិនិច្ឆ័យ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​មតិ​មួយទៀត បាន​លើកឡើងថា «​នៅ​សុខ​ៗ​មនុស្ស​មិន​ពាំ​ភ្លើង​មក​ដាក់ខ្លួន​ទេ ​វា​មាន​មូល​ហេតុ​ត្រូវ​ដោះស្រាយ​គ្នា​វា​ល្អ​ជាង​» ជា​ការ​ឆ្លើយតប អ្នកនាង​ខ្ញុង បានបញ្ជាក់​ទៀតថា «​មាន​ភ្លើង​មាន​ផ្សែង​ តែ​មិន​ជា​បញ្ហា​ព្រោះ​ខ្ញុំ​គ្មាន​អ្វី​ត្រូវ​ខ្លាច​ខ្ញុំ​បរិសុទ្ធ​»​។ មតិ​មួយទៀត ក៏បាន​លើកឡើង​ដែរ​ថា «​ចុះបើ​មិន​ជំពាក់​គេ គេ​ហ៊ាន​ផុស​ចឹ​ង​ដែរ​? មិនដែល​នៅ​សុខ​ៗ​គេ​ផុស​ទេ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប អ្នកនាង​ខ្ញុង បាន​បញ្ជាក់ថា «​កុំអាល​វិនិច្ឆ័យ​ព្រោះ​បង​មិនទាន់​ដឹង​ការពិត​ទេ​កុំ​ឲ្យ​មាន​វិប្បដិសារី​អី​»​។ មតិ​មួយទៀត បា​លើក​ជា​ចម្ងល់​ថា «​បើ​អត់​ជំពាក់​គេ​ម៉េច​គេ​ហ៊ាន​ផុស​បង​?»​។ អ្នកនាង​ខ្ញុង តប​ថា «​បើ​គេ​ហ៊ាន​ផុសហើយ​ម៉េច​ក៏​គេ​ហ៊ាន​លុប​វិញ​ចុះ​ ចាំមើល​តែ​បន្តិចទៀត​ទៅ​អ្នកណា​ខុសត្រូវ​ដឹង​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​មតិ​៣​ទៀត បាន​លើកឡើង​ថា «​គេ​ចោទ​ប្អូន​ថា​ជំពាក់​គេ​, ដោះស្រាយ​ទៅ​អូន​បើ​គាត់​លុប​ហើយ​, ប្ដឹង​ទៅ​អូន បើ​យើង​ត្រូវ​កុំ​អោយ​មនុស្ស​ខូច​រួចខ្លួន​»​។ អ្នកនាង​ខ្ញុង បាន​ឆ្លើយ​ស្រដៀង​គ្នា​ថា «​ខ្ញុំ​ដាក់ពាក្យ​បណ្ដឹង​រួចហើយ​រង់ចាំ​ភ្ជុំ​រួច​សិន​, ខ្ញុំ​ដាក់ពាក្យ​បណ្ដឹង​រួចហើយ​, ភ្ជុំ​រួច​គេ​ធ្វើ​ការងារ​នឹង​ឲ្យ​ហើយ​បង​»៕

Related posts