ធ្មេច​បើកៗ ជំទាវ ស៊ន សៀវ​ម៉ី ពពោះ​បាន​៣៧​សប្ដាហ៍​បាត់ ខណៈ​ថ្ងៃមុន សាមី​ខ្លួន​បញ្ជាក់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកថា ម្ចាស់​ មេដាយ​មាស​ កីឡា​អាស៊ី លោកជំទាវ ស៊ន សៀវ​ម៉ី បាន​ភ្ជាប់​ពាក្យ​ ជាមួយ​លោក កែវ ដេវីត​ កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ ក្រោម​ការ ចូលរួម​ពី​ចាស់ទុំ​ សងខាង និង​មិត្តភក្ដិ ជាច្រើន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ភ្ជាប់​ពាក្យ​រួច ​នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​​ ស្រប​ពេល​ស្ថានភាព​កូ ​វី ដ​១ ៩ កំពុង​តានតឹង លោកជំទាវ ស៊ន សៀវ​ម៉ី បានសម្រេច​សែន​ព្រែ​ន​បន្តិចបន្តួច​ជា​មួយ​គូ​ដណ្ដឹង ដោយមាន​ការ​អញ្ជើញ​ត្រឹមតែ​មិត្តភក្ដិ បងប្អូន​ជិតស្និទ្ធ ប៉ុន្មាន​នាក់ មក​ចូលរួម​ពិធី​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​សម្រេច​សែនព្រេន មិនបាន​ប៉ុន្មាន​ខែ​ផង លោកជំទាវ ស៊ន សៀវ​ម៉ី ក៏​ទទួល​បាន​ចំណងដៃ កូន​ក្នុង​ផ្ទៃ​ម្នាក់ តែ​ជា​ក្មេង​ស្រី ឬ​ក្មេង​ប្រុស​នោះ រូប​នាង ក៏​មិន​ធ្លាប់បាន​បង្ហើប​ទេ​។ តែ​អ្វី ដែល​កត់សម្គាល់​នោះ កាល​នៅ​ក្រមុំ មិនទាន់​រៀបការ មិនទាន់​ពពោះ កីឡាការិនី ស៊ន សៀវ​ម៉ី ត្រូវបាន​មហាជន ផ្ទុះ​ការ​កើត​សរសើរ​ពី សម្រស់​របស់​រូបនាង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗ​នេះ សៀវ​ម៉ី បង្ហោះ​រូប ពេល​កំពុង​ពពោះ ឃើញ​ថា រូប​នាង​បែក​សាច់​បែក​ឈាម ស្រប់​ស្អាត​មួយ​បែប​ផង​ដែរ​។ លុះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១​នេះ នាង​បាន​បង្ហោះ​រូបថត២សន្លឹក​ទៀត ហើយ​បញ្ជាក់​យ៉ាង​ខ្លី​ថា «37week»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន លោកជំទាវ ស៊ន សៀវ​ម៉ី បាន​បង្ហោះ​រូបថត​កំពុង​ពពោះ ឈរ​ក្បែរ​ស្វាមី នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម អម​ដោយ​Caption ដ៏​មានន័យថា​«​គេ​មិនមែនជា​សម្ពាធ​តែ​គេ​ជា​ផល​បុណ្យ​ដែល​យើង​បាន​សាង​វា​មក​ជាមួយគ្នា គេ​មក​ផ្ដល់​ពាក្យ​ថា​គ្រួសារ​ពេញលេញ​អោយ​យើង​អគុណ​ប្ដី​ដែល​បំពេញ​ក្ដី​សុខ​អោយ​គ្រួសារ​តូច​យើង​»៕​​​

Related posts