មាន​តែ​ពាក្យ​ជូនពរ! យប់​ថ្ងៃ​១​តែ ​ពួកគេ​ទាំង​២ ​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​កូន​ដូចគ្នា ​ក្នុង​នោះ​លោក ​ឌួង ឆាយ សង្ឃឹម​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា មុននឹង​ធ្វើការ​លែងលះ​គ្នា​ជា​ផ្លូវការ​ កាលពី​ចុង​ឆ្នាំ​២០២០​នោះ លោក​ឌួង ឆាយ និង​អ្នកនាង ដេ​ត ម៉ាលី​ណា មាន​កូន​៣​នាក់​ជា​ដំណក់​ឈាម​រួមគ្នា ​​​ក្នុង​រយៈពេល​រួមរស់​ជាមួយគ្នា​ជាង​១៣ឆ្នាំ​ ក្នុង​នោះ​ប្រុស​២​នាក់ និង​កូនស្រី​ពៅ​ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុស​ស្រី​ទាំង​៣​នាក់​នេះ បច្ចុប្បន្ន​ កំពុង​រស់នៅ​ជាមួយ​ម្ដាយ ដោយ​កូន​ទី ១.​ឈ្មោះ ឌួង គីម​វិសាល មាន​បញ្ហា​ភ្នែក​មិនទាន់​មើល​ឃើញ​ច្បាស់​នៅឡើយ​, កូនប្រុស​ទី​២​ឈ្មោះ ឌួង ម៉ា​ណា​វីត និង​កូនស្រី​ពៅ ឈ្មោះ ឌួង រា​ជនី​គុជ ហៅ អូន​ភើ​ល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេត​ឃើញ​ថា ក្រោយពី​លែងលះ​គ្នា​រួចមក អតីត​គូ​ស្វាមី ដែល​ធ្លាប់​ត្រូវ​បាន​គេ​សរសើរ​ខាងលើ​នេះ​ ឧស្សាហ៍​មាន​ជម្លោះ​ជាមួយគ្នា​ជា​ហូរហែ ពាក់ព័ន្ធ​នឹង​រឿង​កូនៗ​។ តែ​ទឹកចិត្ត​ស្រឡាញ់​ចំពោះ​កូន​របស់​ពួកគេ មិន​សុខ​គ្នា​នោះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង នៅ​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ អ្នកនាង ដេ​ត ម៉ាលី​ណា បាន​បង្ហោះ​រូបថត​ជាមួយ​កូនស្រី​ពៅ អម​ដោយ​ការបង្ហាញ​ក្ដី​ស្រឡាញ់​ថា «​ក្ដី​ស្រលាញ់​ម៉ាក់​ចំពោះ​កូន​គឺ​ធំធេង​និង​គ្មាន​ថ្ងៃ​ប្រែប្រួល​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ដោយឡែក លោក​ឌួង ឆាយ នៅ​ម៉ោងជាង​៨​យប់​ថ្ងៃ​ដដែល​នោះ បាន​ចែករំលែក​រូបថត​ក្នុង​ថ្ងៃ​ខួបកំណើត​កូនប្រុស​ទី​២ កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០​ឡើងវិញ ហើយ​ពោល​ពាក្យ ថា «​រីករាយ​ថ្ងៃកំណើត​ណា​កូនប្រុស​ទី 2 របស់​ពុក​។ ពុក​សង្ឃឹមថា​ម្តាយកូន​ នឹង​អោយ​កូន​ជួប​ធ្វើ​ខួប​ជាមួយ​ពុក​ណា​ឆ្នាំនេះ​។ ទ្រាំ​អ្វី​ទ្រាំ​បាន ទ្រាំ​មិនអោយ​ជួប​កូនៗ​ខ្ញុំ​មិន​បានទេ យល់​អារម្មណ៍​ខ្ញុំ​ក្នុងនាម​ជា​ឪពុក​របស់​គេ​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​សំណេរ​ខាងលើនេះ មានការ​លើក​ជា​សំណួរ​ថា «​ក្រែង​តុលាកា​រគេ​ផ្ដល់​សិ​ទ្ធិ​អោយ​ឪពុក​ជួប​កូន​តើ​?»​។ ជា​ការ​ឆ្លើយតប លោក​ឌួង ឆាយ បាន​បញ្ជាក់ថា «​គាត់​មិន​គោរព​តាម​សេចក្តីសម្រេច​របស់​តុលា​ការ​បង ហើយ​ខ្ញុំ​មិន​ចង់​ប្តឹង​គាត់​ទេ សង្ឃឹមថា គាត់​យល់ និង​ទម្លាក់​ការគុំកួន​ដើម្បី​រក​សន្តិភាព​សម្រាប់​កូនៗ​។ យើង​អស់​និស្ស័យ​ជា​រឿង​របស់​មនុស្ស​ចាស់​ ប៉ុន្តែ​កូនៗ​មិនអាច​អស់​និស្ស័យ​ជាមួយ​ខ្ញុំ​ជា​ឪពុក​ទេ​»៕​

Related posts