គេ​ដៀល ពុធ មិថុនា ថា អ្នក​ចម្រៀង សណ្ដែកដី, ស្រី អូន ចេញ​វីដេអូ ឆ្លើយ​តប​យ៉ាង​កម្រ​ ធ្វើឲ្យ មិថុនា ទប់​ទឹក​ភ្នែក​មិន​ជាប់ ក៏​ពោល​ពាក្យ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២១ តារា​ចម្រៀង ពុធ មិថុនា បាន​ចេញ​វីដេអូ​ខ្លី​មួយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុ​ក​ផលិត​កម្ម​ រាម ដើម្បី​ផ្សព្វផ្សាយ​ពី​បទ​ចម្រៀង​ថ្មី​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ហើយ​នៅ​ក្បាល វីដេអូ លោក​ក៏បាន​ច្រៀង​បើក​ឆាត​នូវ​បទ​របស់​ខ្លួន ដែល​បាន​ចេញ​រួចហើយ កាលពី​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២១​កន្លងទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បទ ដែល​លោក ច្រៀង​បើកឆាក​នោះ មាន​ចំណងជើង​ថា « Delivery អន្សម​» ហើយ​នៅលើ​វីដេអូ​នេះ លោក​បានដាក់​Caption​ដែរ​ថា «​កំលោះ Delivery អន្សម ពុធ មិថុនា សុំ​ជូនពរ​បងប្អូន​សុខ​ស​សប្បាយ​ពេល​ធ្វើ​ដំណើរ​ទៅណា​មក​ណា ជាពិសេស​ពេល​មកពី​ស្រុក តែ​សូមកុំ​ភ្លេច​ចូល​ស្តាប់​បទ​ភ្ជុំ​របស់​ផលិត​កម្មរាម​ម្តង​ទៀតផង​ណា៎​!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ចេញ​វីដេអូ​នេះ ស្រាប់តែ​មានមតិ​មួយចំនួន​ចូល​រិះគន់​ឥត​សំចៃ​ចំពោះ​ទឹកដម​សំឡេង​របស់ មិថុនា ក្នុងនោះ ពួកគេ បាន​លើកឡើងថា « ច្រៀង​មិនកើត​សោះ​ខំ​ម្ល៉េះ​ឈឺ​ណា​គេ​មើល​?, សំឡេង​អន់​ជាង​ក្មេង​រៀន​ថ្នាក់​ទី​១​ទៀត ចេះ​អោយ​ច្រៀង​ដែរ ពីមុន​គ្រាន់តែ​អ្នកចម្រៀង​អេតចាយៗ​ម្នា​ក់សោះ​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ងាប់​មើល​សំឡេង ចង់​និយាយ​ថា ​ច្រៀង​មិនកើត ចេះ​បាន​ចូល​ផលិត​កម្មរាម​ដែរ​, ច្រៀង​គ្មាន​ពីរោះ​ផង​ចេះតែមាន​អ្នកគាំទ្រ​ដែរ​, ស្តាប់​ហើយ​ចង់​ខ្យល់ ច្រៀង​ដូច​ឆ្កួត ដូច​ឡប់ ដូច​គោ​រោទ៍​ឃ្លាន​បៅ សម្រាក​បាន​ហើយ​អា​អូន​, ស្អាត​តែ​រូប​តែ​សំឡេង​វិញ ស្តាប់​មិន​ចូល​អន់​ជាង​ឆ្កែ​លូ​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប​នឹង​ការរិះគន់​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០២១ ផលិត​កម្មរាម ក៏បាន​បង្ហោះ​សារ​មួយ ដោយ​បញ្ជាក់ថា «​មិថុនា អ្នកចម្រៀង​សណ្តែកដី សំឡេង​អន់​ជាង​ក្មេង​រៀន​ថ្នាក់​ទី​១​ទៀត បាន​ហើយ​ឈប់​ច្រៀង​ទៅ ថ្លង់​ណាស់​។ បងប្អូន​អ្នកគាំទ្រ​ជាទីគោរព​ស្រលាញ់​! ការ​រើសយក ពុធ មិថុនា​ចូល​ផលិត​កម្មរាម គឺ​មិនមែន​ជាការ​ចៃដន្យ​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្រប់​ពាក្យពេចន៍​របស់​បងប្អូន​គឺ​បានបង្ហាញ​ពី​ការគាំទ្រ និង​យកចិត្តទុកដាក់​ចំពោះ​យើងខ្ញុំ ពី​ផលិតកម្ម​សូម​អរគុណ​សម្រាប់​ពាក្យពេចន៍​កែតម្រូវ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ យើងខ្ញុំ​ក៏​សូម​លើកទឹកចិត្ត​ដល់ ពុធ មិថុនា សូមកុំ​បោះបង់ សូម​បន្ត​ក្តី​ស្រមៃ​មួយ​នេះ​ជា​បន្តទៀត ហើយ​រាម​ជឿជាក់ថា មិថុនា​ពិតជា​អាចធ្វើ​ឲ្យ​ទស្សនិកជន​រំភើបចិត្ត​ជាមួយនឹង​បទ​ក្រោយៗ​របស់​ប្អូន​។ សូម​បងប្អូន​អ្នកគាំទ្រ​ជួយ share លើកទឹកចិត្ត​មិថុនា​មួយ​ផង​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះ ស្រីអូន ម្ចាស់​ផលិតកម្ម រាម ក៏​បាន​ចេញ​វីដេអូ ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក​យ៉ាង​កម្រ​ផងដែរ ដើម្បី​ជាការ​ឆ្លើយតប​ចំពោះ​ការរិះគន់ ជាមួយនឹង​ការលើក​ហេតុផល​ជាច្រើន ហើយ​ក្នុងនោះ​ក៏បាន​លើកទឹកចិត្ត​ដល់ តារាចម្រៀង ពុធ មិថុនា ឲ្យ​តស៊ូ បន្តទៀត។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក ពុធ មិថុនា ក្រោយ​ឃើញ​វីដេអូ​របស់​ស្រីអូន ក៏​ទប់ទឹក​ភ្នែក​មិន​ជាប់ ហើយ​ពោល​ពាក្យ​ថា «​ញុំ​ពិតជា​មិនអាច​ទប់ទឹក​ភ្នែក​ខ្លួនឯង​បានទេ​ពេល​ឃើញ Video នេះ ហើយ​ខ្ញុំ​ក៏​រឹតតែ​អន់ចិត្ត​នៅពេលដែល​ខ្លួន​ធ្វើ​មិនបាន​ល្អ​ដែល​មិន​អាច​តបស្នង​គុណ​អ្នក​ដែល​ជួយ​ខ្ញុំ​បាន​…!!!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមក​នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ពុធ មិថុនា បាន​បង្ហោះ​សារ​ទៀតថា «​បងប្អូន​អាច​មើល​មក​ខ្ញុំ​ថា​ជា​មនុស្ស​ទន់ខ្សោយ​មិនចេះ​តស៊ូ​បាន តែ​អ្វីដែល​ខ្ញុំ​បង្ហាញ​ទៅ​វា​ជា​អារម្មណ៍​ដែល​ខ្ញុំ​ពិតជា​សោកស្តាយ​ដែល​មិនអាច​នាំនូវ​ការកោតសរសើរ​ដល់​ក​ន្លែ​ង​ដែល​ផ្តល់ឱកាស​មក​ខ្ញុំ​បាន​…!!!»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយមកទៀត យប់​ថ្ងៃ​ដដែល មិថុនា បាន​បង្ហោះ​សារ​មួយទៀត ដោយ​រៀបរាប់ថា «​ខ្ញុំ​មានតែ​ពាក្យ​អរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា និង​បងៗ​សិល្បៈករ​សិល្បៈការ​នី​ទាំងអស់ ដែល​បាន​ជួយ​ឲ្យ​កម្លាំងចិត្ត​ដល់​ខ្ញុំ​ហើយ​ជំហាន​បន្ទាប់​គឺ​ខ្ញុំ​ត្រូវខិតខំ​តស៊ូ​ព្យាយាម​បន្ថែមទៀត​…!!! ជា​ចុងក្រោយ​ក៏​ចង់​សុំទោស​ដល់​បងប្អូន​ទាំងអស់គ្នា​ផង​ដែល​ខ្ញុំ​មិនបាន​ឆ្លើយតបបាន​គ្រប់គ្នា​ដោយ​ក្តី​គោរព​សង្ឃឹមថា​បងប្អូន​ទាំងអស់គ្នា​មិន​ប្រកាន់​ខឹង​នឹង​ខ្ញុំ​»៕ ដើម្បី​កាន់តែ​ជ្រាប​ច្បាស់ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ ៖

Related posts