លុយមិនអាចទិញក្ដីសុខ! អ្នក​ស្រី ទ្រី ដា​ណា ប្រកាស ​​បញ្ចប់ ​ទំនាក់ទំនង​ជាមួយ​ពូ​ម៉ៅ ​ជា​ផ្លូវការ ​ដោយ​បញ្ជាក់​ច្បាស់​ៗ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​ចែក​ផ្លូវ​គ្នា​ជាមួយ​ពូ​ម៉ៅ ជា​ផ្លូវការ​ហើយ ដោយ​បញ្ជាក់​ថា បច្ចុប្បន្ន អ្នកនាង មិន​មាន​ទំនាក់ទំនង​នឹង​គ្នា​តទៅ​ទៀតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី បានបញ្ជាក់​ដូច្នេះ​ថា «​នាង​ខ្ញុំ​សូម​បញ្ជាក់​ជូន​សាធារណជន ក៏ដូចជា​បងប្អូន​ថា បច្ចុប្បន្ន​នេះ នាង​ខ្ញុំ និង​ឈ្មោះ ហ៊ីង សុ​បញ្ញា​រិ​ទ្ធ​( ហៅ​ពូ​ម៉ៅ​) គឺ​លែង​មាន​ទំនាក់ទំនង​គ្នា​តទៅ​ទៀតហើយ​។ ក្នុង​ករណី​ឈ្មោះ ហ៊ីង បញ្ញា​រិ​ទ្ធ​(​ហៅ​ពូ​ម៉ៅ​) យកឈ្មោះ​នាង​ខ្ញុំ​ទៅ​ប្រើ​ប្រាស់​ដើម្បី​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សង្គម ឬ​បង្ហាញ​រូបភាព​មិនល្អ​ក្នុង​ការ​សេ,ព​គ្រឿ​,​ង​ស្រ​,​វឹង​បំ ពាន​វិធានការ​ទាំងឡាយ នាង​ខ្ញុំ​សូម​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​។ ដូច្នេះ​សូម​បងប្អូន​កុំ​មានកា​យល់ច្រឡំ​តទៅទៀត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ មានការ​បញ្ចេញយោបល់​ជាច្រើន​ពី​សំណាក់​អ្នកគាំទ្រ ក្នុង​នោះ ពួកគេ បាន​លើកឡើងថា «​ប្តី​ប្រពន្ធ​ដើរចេញ​ពីរ​គ្នា​មិន​គិត អ្នក​លំបាក​វេទនា​បំផុត​គឺ​កូន! ទោះបីជា​រស់នៅ​ក្នុង​គំនរ​មាស​ប្រាក់​ច្រើន​យ៉ាង​ណា​…​ត្រូវ​ចាំ​ថា បើ​រស់នៅ​គ្មាន​ភាព​កក់ក្តៅ​ពី​ឪពុក​(​ប៉ា​)…​ក៏​គាត់​គ្មាន​ក្តី​សុខ​ដែរ​…!,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នេះ​គឺជា​ជីវិត​ប្ដី​ប្រពន្ធ​គ្មាន​មនុស្ស​ស្រី​ណា​ចង់​មេម៉ាយ​ទេ ​ទ្រាំ​បាន​ចេះតែ​ទ្រាំ​ទៅ ​តែ​ទ្រាំ​លែងបាន​មានតែ​ដើរចេញ​ ហើយក៏​ជាប់​ឈ្មោះ​ជា​ស្រី​មេម៉ាយ​, នឹក​ណាស់​ពេល​កម្សត់​កម្រ​ជា​១​គ្នា​ចិត្ត​មិន​ដាច់​ទេ ចង់​ឣោយ​គាត់​ត្រូវ​គ្នា​វិញ​, សោកស្ដាយ មិនគួរ​សោះ​, មនុស្ស​រឹងមាំ​តែងតែ​ឯកា ជូនពរ​បងស្រី មាន​សុខ​ភាព​ល្អ ជួយ​ដល់​សង្គមជាតិ​យើង,​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រលាញ់​គឺ​ស្រឡាញ់​តែ​ដល់​ចំណុច​មួយ​ឆ្អែត​គឺ​ដើរចេញ​ដោយ​គ្មាន​ការ​ស្តាយស្រណោះ​, មនុស្ស​ឯ​ស្រី​ណា​ដែល​ថា​មិន​ស្រលាញ់​ប្តី​ មនុស្ស​ស្រី​ឯណា​ ដែល​ចង់​មានឈ្មោះ​ជា​មេម៉ាយ​ មនុស្ស​ស្រី​ឯណា​ចង់​អោយ​កូន​គ្មាន​ប៉ា​ហៅ ​តែ​ដោយសារ​បញ្ហា​ដដែលៗ​ ដែល​គេ​ជា​អ្នក​បង្ក​​ឡើង​ច្រើន​លើក​ច្រើន​សា​មក​លើ​​រូបនាង​នោះ ​តែ​ហេតុ​អី​នាង​នៅតែ​ទ្រាំ​ តែ​អ្នក​មិនដែល​ឃើញ​នូវ​ចិត្ត​របស់​នាង​បាន​ទេ​ថា​នាង​នុង​ឈឺចាប់​ប៉ុណ្ណា ហើយ​នាង​ក៏​ចង់​មាន​សិរី​ភាព ​ដែល​អគុណ​អ្នក ​ដែល​បាន​ដោះលែង​ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទន្ទឹម​នឹងនេះ ក៏មាន​មតិ​ខ្លះ និយាយ​បែប​ឌឺដង​ថា «​បុរស​ទាំងឡាយ កុំ​អោយ​ប្រពន្ធ​ខ្លួន​ក្លាយជា​មនុស្ស​ស្រី​រឹងមាំ​ខ្លាំង​ពេក​, ចង់​លែង​ប្តី​ណាស់​មើល​ទៅ​.​មើល​ប្តី​រៀង​ស្រងូតស្រងាត់​.​មើល​ប្រពន្ធ​វិញ​សប្បាយចិត្ត​ហួស​ថ្លែង​មិន​យល់​.​មិនដែល​ប្តី​ប្រពន្ធ​រាប់​ឆ្នាំ​.​ថា ​បែក​ក៏​បែក​ស្រួល​ម៉េស​.​ពូ​ម៉ៅ​អើយរ​កអី​ផ្សេង​ទៅ​មន្សុស្ស​យើង​ស្លាប់​ទៅ​មិន​យក​តាម​ទេ ​.​គ្មាន​អី​អស់​អស្ចារ្យ​ទេ​., ប្ដី​ប្រពន្ធ ដល់​លែង​គ្នា​ប្រពន្ធ​យក​ទ្រព្យ​ទាំងអស់ ប្តី​បានតែ​ដើរ​ចេញ​ខ្លួន​ទទេ​(​មិន​យល់​ទេ​)»៕​
សូមរំលឹកផងដែរថា ដំបូងឡើយ ពូម៉ៅ ធ្លាប់បានទម្លាយថា លោកស្រី ទ្រី ដាណា ជាភរិយា មិនសូវឱ្យតម្លៃលោកជាស្វាមី ពោលគឺ មិនស្មើនឹងជំនួយការរបស់លោកស្រី នោះទេ។ លោកបន្ថែមថា លោកសុខចិត្តលះបង់មិត្តភក្តិ ការងារ អ្វីៗគ្រប់យ៉ាង ដើម្បីតែគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ កាលពីពេលកន្លងមក លោកស្រី ទ្រី ដាណា ក៏ធ្លាប់បានប្រកាសតាមរយៈការឡាយនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ចង់លែងលះជាមួយស្វាមី គឺពូម៉ៅ ដោយសារតែគិតតែគ្រួសារខ្លួនខ្លាំងពេក រហូតធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងស្វាមី និងភរិយា។ ក្នុងនោះ លោកស្រី ទ្រីដាណា ក៏បានបង្ហើបថា បើបានលែងលះដាច់ស្រេចមែននោះ នឹងធ្វើលោកស្រីធូរចិត្តដូចដកបន្លាចេញពីទ្រូង ហើយថែមទាំងជប់លៀងឱ្យផ្អើលពេញមួយប្រទេសតែម្តង៕

Related posts