សម្បូរ​ស្នេហ៍​មែន! នាយ​ចឺម​ ដាក់ Relationship​ ជាមួយ​តារា​ស្រី​រូប​ស្រស់​ម្នាក់ យ៉ាង​ភ្ញាក់ផ្អើល​ ក្រោយពី​ពួកគេ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​នេះ អ្នកគាំទ្រ មានការ​ចាប់អារម្មណ៍​មិន​ស្ទើរ​នោះទេ ក្រោយពី​ឃើញ នាយ ចឺម បានដាក់ Relation ship លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជាមួយ​តារា​ស្រី​រូប​ស្រស់​ម្នាក់ទៀត ខណៈ​កន្លងមក គេ​ដឹងថា នាយ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង អូន​ហ្វា នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក​ចំណង​ស្នេហ៍​របស់​នាយ​ចឺម និង អូន​ហ្វា បើ​ទោះ​គេ​មិនដឹងថា​ពី​គម្រោង​ចូល​រោងការ​របស់​ពួកគេ​ក៏ពិតមែន តែ​ស្នេហា​មួយ​នេះ មានការ​ទទួល​ការដឹងឮ និង​យល់ព្រម​ពី​សំណាក់​ចាស់ទុំ​ទាំងសងខាង​។ តែ​ពេលនេះ មិនដឹងថា ស្នេហា​ខាងលើ​ប្រេះឆា ឬ​យ៉ាងណា នោះទេ ទើប​នាយ​ចឺម បានដាក់ Relationship ជាមួយ​នារី​ម្នាក់ទៀត​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការដាក់ Relationship​ជាមួយ​នារី​ម្នាក់ ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Ivy Khim»​ពី​សំណាក់​នាយ​ចឺម​នេះ កើតឡើង បន្ទាប់​ពួកគេ បាន​ថត MV រួមគ្នា​នៅក្នុង​បទ​ចម្រៀង ដែលមាន​ចំណងជើង ថា «​ថ្លៃទឹកដោះ​» ចេញ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១​កន្លងទៅនេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​ថា នាយ ចឺម ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា ជា​បុរស​សម្បូរ​ស្នេហ៍ មាន​សង្សារ​ច្រើន ហើយ​អតីត​សង្សារ​របស់​នាយ សុទ្ធតែ​ជា​ស្រី​ស្អាត​សាច់​សខ្ចី​ទាំងអស់ ដូចជា​តារា​សម្ដែង អៀ ម៉េង​លិ តារា​សម្ដែង​អូន​ហ្វា ជាដើម​។ ជុំវិញ​រឿង​នេះ នាយ​ចឺម ក៏​ធ្លាប់​សារភាព​ថា ពិត​ជា​មាន​សង្សារ​ច្រើន​មែន​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា តារា​ចម្រៀង​មាន​ដើមកំណើត​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ បាន​បញ្ជាក់​ថា មនុស្ស​ប្រុស​មាន​សង្សារ​ច្រើន មិន​ប្រាកដ​ថា សាវា​ទេ គ្រាន់តែ​ថា យើង​ស្វែងរក​មនុស្ស​ស្រី ដែល​រស់នៅ​ជាមួយ​យើង​បាន អាច​យក​ទៅជា​អនាគត​បាន​។ យើង​ស្វែងរក​មនុស្ស​ល្អ អ្នកណា​ក៏​ចង់បាន​មនុស្ស​ល្អ​ដែរ ប្រពន្ធ​សំខាន់​ណាស់​៕ សូមទស្សនាMV របស់នាយចឺម ដូចខាងក្រោមនេះ ទាំងអស់គ្នា ៖

Related posts