ទីបំផុត ​លោក​ជំទាវ ស៊ន សៀវ​ម៉ី បាន​ឃើញ​មុខ​កូន​ស្រី​របស់​ខ្លួន​ហើយ​ ហើយ​បាន​ដាក់​ឈ្មោះ​យ៉ាង​ពីរោះ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី ភ្ជាប់​ពាក្យ ជាមួយ​លោក កែវ ដេវីត កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ និង​ពពោះ​កូន​ដំបូង​ជា​ដំណក់​ឈាម​រួមគ្នា អស់​រយៈពេល​ប្រមាណ​៣៧​សប្ដាហ៍​នោះ​, ពេលនេះ​, ម្ចាស់ មេដាយ​មាស កីឡា​អាស៊ី លោកជំទាវ ស៊ន សៀវ​ម៉ី បាន​ឃើញ​មុខ​កូន​របស់​ខ្លួន​ហើយ នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២១​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ​លោក កែវ ដេវីត ស្វាមី​របស់ លោកជំទាវ ស៊ន សៀវ​ម៉ី ​បាន​បង្ហោះ​សារ​ រៀបរាប់​​​ថា «​កូនស្រី​មាសឪពុក ដេ​វិដ ចេស​ស៊ី​– Devid Jessi ២ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ថ្ងៃ​សុក្រ ទី​08 ខែ​តុលា ឆ្នាំ​2021 ៣.៥​គីឡូក្រាម វេលា​ម៉ោង​៩​យប់ ពុក និង​ម៉ែ ស្វាគមន៍​វត្តមាន​កូន មកដល់​ភព​ផែនដី ដ៏​ស្រស់​ស្អាត​មួយ​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នេះ ​លោកជំទាវ ស៊ន សៀវ​ម៉ី បាន​បង្ហោះ​រូបថត​កំពុង​បី​កូន​នៅ​មន្ទីរពេទ្យ អម​ដោយ​សារ​រៀបរាប់​ដែរ​ថា «​អរគុណ​បងប្អូន មិត្ត​ភក្ក អ៊ំ​ពូ​មីង ទាំង​អស់គ្នា​ខ្លាំង​ណាស់ សម្រាប់​ពាក្យ​ជូនពរ​ល្អៗ ក៏ដូចជា​អបអរសាទរ​ស្វាគមន៍​វត្តមាន​កូនស្រី​របស់​ពួក​ខ្ញុំ​ទាំងពីរ​នាក់ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាពិសេស​អរគុណ​ខ្លាំង​ទៅដល់​អ្នកគ្រូ​ពេទ្យ​ទាំងអស់​សម្រាប់​ការមើល​ថែទាំ​យ៉ាង​ដិតដល់​ និង​យកចិត្តទុកដាក់​យ៉ាង​មាន​សុវត្ថិភាព​ក្នុង​ពេល​សម្រាល (​សម្ភព​បញ្ញា​គ្លីនិក​)​។​ ហើយ​អរគុណ Babybio Cambodia សម្រាប់​ទឹកដោះគោ​ដ៏​មាន​គុណភាព​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការឆ្លើយ​តប ​ទំព័រ​ហ្វេ​ស​ប៊ុ​ក «Babybio Cambodia» បាន​ចែករំលែក​សារ​ខាងលើនេះ ហើយ​សម្ដែង​ការ​អបអរសាទរ​ថា «​សូម​ចូលរួម​អបអរសាទរ​ដល់ លោកជំទាវ ស៊ន សៀវម៉ី និង​លោក កែវ ដេវីត ដែល​បាន​ទទួល​សមាជិក​ថ្មី អូន​តូច​David Jessi សូម​ជូនពរ​ឲ្យ​គាត់​ទាំងអស់​មាន​សុខភាព​ល្អ សេចក្ដី​សុខ និង​សុភមង្គល​រៀង​រហូត​ ហើយក៏​សូម​អគុណ​ចំពោះ​កា​ជ្រើសរើស​ផលិតផល​ម្សៅ​ទឹក​ដោះ​ពពែ សរីរាង្គ សម្រាប់​អូន Jessi​ផង​ដែរ ​Babybio Cambodia»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ក្រោយ​ភ្ជាប់​ពាក្យ​, ​លោកជំទាវ ស៊ន សៀវ​ម៉ី បានសម្រេច​សែនព្រេន​បន្តិចបន្តួច​ជា​មួយ​គូ​ដណ្ដឹង កាល​ពី​ថ្ងៃ ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១​​ ​ដោយមាន​ការ​អញ្ជើញ​ត្រឹមតែ​មិត្តភក្ដិ បងប្អូន​ជិតស្និទ្ធ ប៉ុន្មាន​នាក់ មក​ចូលរួម​ពិធី​ប៉ុណ្ណោះ ដោយសារតែ​ស្ថានភាព​កូវីដ​ ១៩ កំពុង​តានតឹង៕

Related posts