គ្រូ​បង្វឹក​ខកចិត្ត! អ្នក​ស្រី ទ្រី ដា​ណា រំភើបចិត្ត ​ក្រោយ​ខ្មែរ​ប្រកួត​បាល់ទាត់​ឈ្នះ​យប់មិញ​ តែ​អ្នកគាំទ្រ​មួយ​ចំនួន​អន់​ចិត្ត​ត្រង់​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​រាត្រី ឆ្លង​ចូល​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ជើង​ទី​១​ជាមួយ​ក្រុម​ជម្រើស​កោះ​ហ្គាំ​ក្នុង​យុទ្ធនា​ការណ៍​វគ្គ​ជម្រុះ​ពានរង្វាន់​ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅ​ប្រទេស​បា​រ៉ែ​ន ហើយ​ជា​លទ្ធផល ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​យកឈ្នះ ក្រុម​ជម្រើស​កោះ​ហ្គាំ ១​ទៅនឹង​០​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុន​ចាប់ផ្ដើម​ការប្រកួត​នោះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ ចិត្តធម៌ បានប្រកាសថា «​យប់​នេះ អ្នកណា​មើល​បាល់​ខ្លះ​? ចែ​ដា​ណា​ចង់​មើល​ដែរ ដើម្បីឱ្យ​សប្បាយចិត្ត​ទាំងអស់គ្នា ខ្ញុំ​ជួយឧបត្ថម្ភ 10000$ ដល់​សហព័ន្ធ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ស៊ុត​ចូល​គេ ១​គ្រាប់​ថែម 5000$ ទៀត ដល់​ក្រុម (​បាន​ច្រើន​គ្រាប់​កាន់តែ​ល្អ​)​ចង់​ឃើញ​ស៊ុត​ចូល​ច្រើនៗ ហើយ​សប្បាយចិត្ត​ទាំង​អស់គ្នា ទោះ​លទ្ធផល​យ៉ាងណា​ក៏​នៅតែ​គាំទ្រ កម្ពុជា ស៊ូ​ស៊ូ​​ ផ្ដល់​កម្លាំងចិត្ត​ទាំងអស់គ្នា ខ្មែរ​តែមួយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​ប្រកាស​បែបនេះ​រួច ហើយ​ដឹង​លទ្ធផល​ថា កម្ពុជា​ឈ្នះ​នោះ, អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​សារ​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា «​រំភើប​ណាស់ ខ្មែរ​យើង​ឈ្នះ​ហើយ សប្បាយចិត្ត​ណាស់​បងប្អូន ដេកលក់​ស្រួល​ហើយ​យប់​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សង្ឃឹមថា​ក្រុមបាល់ទាត់​យើង​ឈ្នះ​ទាំង​២​លើក ស៊ូ​ស៊ូ យើង​ស៊ុត​ចូល​មួយ​គ្រាប់ 5000$ ថែមទៀត ចឹង​សរុប 15000$ ក្នុង​នោះ 10000$ ឧបត្ថម្ភ​ជូន​សហព័ន្ធ និង 5000$ ជូន​ក្រុម​កីឡាករ​។ នាង​ខ្ញុំ​នឹង​ប្រគល់​ជូន​នៅ​ពេល​ក្រុម​ជម្រើស​ជាតិ​ចប់​ភារកិច្ច​វិល​មកវិញ​»​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះ​យ៉ាង​ណា ក្នុងការប្រកួតតង់ទី២ អ្នកគាំទ្រ​មួយ​ចំនួន បាន​បង្ហាញ​អារម្មណ៍​អន់ចិត្ត​ចំពោះ​ទម្រង់​លេង​របស់​កម្ពុជា ដោយហេតុថា លេង​មិន​បាន​ល្អ រញ៉េរញ៉ៃ ហើយ​សូម្បីតែ ហុងដា ជា​គ្រូ​បង្វឹក ក៏​បង្ហាញ​ទឹកមុខ​ហាក់​ខកចិត្ត​ផង​ដែរ៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ ខាងក្រោម​នេះ​ ៖ ​

Related posts