ព្រឺរោម! ​ភរិយា​ ត្រូវ​វិញ្ញាណ​មនុស្ស​ប្រុស​ចូល​សណ្ឋិត, នាយ ពែកមី​ បង្ហាញ​វីដេអូ​ ច្បាស់​ៗ​ ដោយ​រៀបរាប់​ថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២១​ តារា​កំប្លែង​ដ៏​ល្បីឈ្មោះ នាយ ពែ​ក មី បាន​បង្ហោះ​រូបថត​ចំនួន​៣​សន្លឹក​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន បង្ហាញ​ពី​ទិដ្ឋភាព នាំ​ភរិយា ទៅ​រក​គ្រូ ស្រោច​ទឹក​ ដើម្បី​បណ្ដេញ​វិញ្ញាណ​អាក្រក់​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​ទាំងនេះ នាយ​ពែ​កមី បានដាក់​Caption​ថា «​សម័យ​ទំនើប​មែន តែ​អបិយជំនឿ នៅតែ​មាន បារមី ព្រលឹង​វិញ្ញាណ មាន​ពិតប្រាកដ នៅ​ជុំវិញ​ខ្លួន​យើង​រាល់ថ្ងៃ​»​។ តាមរយៈ​នេះ អ្នកគាំទ្រ នាយ​ពែ​កមី បាន​បញ្ចេញយោបល់​ជាច្រើន បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ក្នុងចំណោម​មតិ​ដ៏​ច្រើន​នោះ ពួកគេ​លើកឡើងថា «​គ្រូ​នឹង​ហើយ​ខ្ញុំ​អស់​ជិត​២​ពាន់​ដុល្លារ​. អោយ​ទិញ​របស់​នេះ របស់​នោះ ឈប់​ជឿ​ហើយ​គ្រូ​ បើ​អត់​ទិញ​សុទ្ធ​តែ ចេញពី​កន្លែង​គាត់ គ្រោះថ្នាក់​ចេះ ចុះ​, ជឿ​ក៏​ជឿ​ចុះ​ តែ​ជឿ​ដោយមាន​ហេតុផល ជឿ​ដោយ​មិន​ងប់ងុល​, បង​ទៅ​ក៏​ទៅ​ចុះ បង​ជឿ​ក៏​ជឿ​ចុះ តែ​កុំ​បង្ហាញ​ពេក​អី​បង ព្រោះ​បង​ជា​មនុស្ស​មហាជន បង្ហោះ​ចឹ​ង​នាំ​តែ​នាំ​រឿង​ប្រកែក​គ្នា​ពេញ​នឹង​ទេ និយាយ​គួរ​មិន​គួរ សូម​អភ័យទោស​ទុកជាមុន​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​មែន​មិន​ជឿ​សោះ​នោះ​ទេ ​តែ​កុំ​យក​រូប​ព្រះ​មក​ដាក់​នៅ​ទីនេះ​អី​, ពាក់​មី​អើយ​ពាក់​មី ព្រះពុទ្ធ​មិនបាន​បង្រៀន​ពី​អបិយ​ជំនឿ​ដោយ​គ្មាន​ហេតុផល​នោះទេ​។ ទីកន្លែង​នេះ​យក​រូប​ព្រះពុទ្ធ​បដិមា​មក​ភ្ជាប់​នឹង​ជំនឿ​បែបនេះ​គឺ​ខុស​ហើយ​។​, គ្រូ​នឹង​ស៊ីលុយ​សាវ​ហាវ​ណាស់​, ត្រឹម​ហូបបាយ​៣​ពេល​ដើម្បីរស់សោះ ចាំបាច់​អី​យក​ព្រះពុទ្ធសាសនា​មក​ពាក់ព័ន្ធ។ ព្រះពុទ្ធ​សម្តែង​ថា រស់​សុខ​បាន​ដោយ​ប្រើ​បញ្ញា បើ​មិន​ប្រើ​សម​មុខ​អោយ​គេ​បោក​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​មាន​មតិ ​មិ​ពេញចិត្ត​​​ជាច្រើន​នេះ​រួចមក នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១​នេះ នាយ ពែ​កមី បាន​បង្ហោះ​វីដេអូ បង្ហាញ​ពី​មូលហេតុ ដែល​នាយ​សម្រេចចិត្ត នាំ​ភរិយា​ទៅ​រក​គ្រូ ភ្ជាប់​ជាមួយ​ខ្លឹមសារ​ថា «​ដោយសារ​មាន​បងប្អូន ជេរ​ខ្ញុំ​រឿង​ខ្ញុំ​ទៅ​រក​គ្រូ និង​ព្រះសង្ឃ​ស្រោច​ទឹក ថា​ខ្ញុំ​អបិយ​ជំនឿ ដូចនេះ​ខ្ញុំ​សុំ​ផុស​វីដេអូ មូលហេតុ​ ដែល​ខ្ញុំ​ទៅរក​ព្រះសង្ឃ និង​គ្រូ​ គឺ​មកពី​ប្រពន្ធ​ខ្ញុំ​មាន វិញ្ញាណ​មនុស្ស​ប្រុស ចូល​ក្នុង​ខ្លួន​គាត់ សូម​ទស្សនា វីដេអូ​ដែល​ជា​រឿង​ពិត​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុង​វីដេអូ​នោះ នាយ​ពែ​កមី បាន​រៀបរាប់ថា ពី​ដំណើរ​ដើមទង ដែល​ភរិយា​របស់ខ្លួន ត្រូវ​វិញ្ញាណ​មនុស្ស​ប្រុស សណ្ឋិត​ភរិយា ពេល​ទៅលេង​ស្រុកកំណើត​នៅ​ឯ​ខេត្ត​ស្វាយរៀង​នោះ ហើយ​ពេល​ត្រឡប់​មក​ភ្នំពេញ​ដល់​ស្ពាន​ ដែល​ខណ្ឌ​ចែក​ខេត្ត​ស្វាយរៀង និង​ព្រៃវែង​នោះ ភរិយា​របស់​នាយ ចាប់ផ្ដើម​ចុក​ទ្រូង ហើយ​យំ ទារ​ឈប់​ឡាន​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេល​ឈប់​ឡាន ខ្លួន​ចាប់ផ្ដើម​ចុះ​ពីលើ​ឡាន​ទៅ​នោម មើល​ទៅមុខ​ភរិយា ស្រាប់តែ​ព្រឺក្បាល​ខ្ញាក ទើប​នាយ មាន​អារម្មណ៍​ថា ភរិយា​របស់​លោក មាន​អ្នកណាម្នាក់​មក​ជា​មួយ​ហើយ​។ ពេល​ចាប់ដៃ​សួរនាំ ទើប​ដឹង​ថា វិញ្ញាណ​នោះ​ជា​មនុស្ស​ប្រុស ស្រឡាញ់​រូប​ភរិយា​របស់​ខ្លួន​…។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នាយ​ពែ​កមី ក៏បាន​ចូលទៅ​ខំ​មិន​ក្រោម​វីដេអូ របស់ខ្លួន​ថា «​បងប្អូន​ដែល​ខម​មិន មិន​ជឿ ថ្ងៃ​ណាមួយ​ពេល​ដែល​ប៉ះ​ចំ​បងប្អូន ឬ គ្រួសារ​ផ្ទាល់ ទើប​ជឿ នេះ​ជា​រឿង​ពិត​ដែល​ខ្ញុំ​ចង់​ចែករំលែក​»៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា វីដេអូ និង​ស្ដាប់​ការបកស្រាយ​របស់​នាយ​ពែ​កមី ដូចខាងក្រោម​នេះ ៖

Related posts