មិនគួរឲ្យជឿ! ឪពុក​​ គង់​ សុជាតិ​ សង្ហា​ម្ល៉េះ, ឈរ​ក្បែរ​គ្នា​ ដូច​ បងប្អូន ខណៈ​ឆ្នាំ​នេះ មាន​វ័យរហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធី​ការិនី​ជើងចាស់​ដ៏​ឆ្នើម អ្នកនាង គង់ សុជាតិ ទោះបី​ពេលនេះ មាន​វ័យ​រាង​ច្រើន​បន្តិច និង​មាន​កូន​៣​នាក់​ហើយ​ក្ដី តែ​រូប​សម្រស់​របស់​នាង មើល​ទៅ​ក្មេង​ជាង​វ័យ មាន​ស្បែក​តឹង​ណែន រូបរាង ​នៅតែ​ស្រឡូន​ស្អាត​គួរ​ឲ្យ​ទាក់ទាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រឡេក​មក​មើល​ជីវិត​សិល្បៈ​វិញ​, ពិធី​ការិនី ពោរពេញ ដោយ​ភាព​ប៉ិនប្រសព្វ និង​វោហារ​ស័ព្ទ​ចាក់ទឹកមិនលេច​រូបនេះ ឈរជើង​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ នៅតែ​អាច​រក្សា ប្រជាប្រិយភាព ទទួល​បាន​ការគាំទ្រ​ច្រើន​ដដែល​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក គ្រួសារ បើ​ទោះ​កាលពី​ឆ្នាំ​កន្លងទៅ ធ្លាប់មាន​ភាព​រកាំរកូស​តិចតួច​រឿង​ស្នេហា​ក៏ពិតមែន តែ​តាំងពី​ពេល​នោះមក អ្នកនាង គង់ សុជាតិ និង​លោក ជា វិបុល បាន​បង្កើន​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ឡើងវិញ ជា​ញឹកញាប់ ធ្វើ​ឲ្យ​គ្រួសារ​របស់​ពួកគេ មាន​សុភមង្គល​ទ្វេដង​រហូត​មកទល់​បច្ចុប្បន្ន​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែងៗ ថ្មីៗ​នេះ ក្នុងឱកាស​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​នោះ គ្រួសារ​របស់​ពួកគេ បាន​នាំគ្នា​ដើរលេង​កម្សាន្ត ថតរូប​បង្ហោះ​លើ​បណ្ដាញ​សង្គម មើល​ទៅ​ពិតជា​សប្បាយរីករាយ និង​មាន​សុភមង្គល​ខ្លាំង​ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងចំណោម​រូប​ជាច្រើន​នោះ គេ​ក៏​សង្កេតឃើញ មាន​រូបថត​របស់​ឪពុក​អ្នកនាង​គង់ សុជាតិ ឈរ​ក្បែរ​អ្នកនាង ផងដែរ មើលទៅ​ដូច​បងប្អូន​អញ្ចឹង ដោយសារ​ឪពុក​របស់​អ្នកនាង មើលទៅ​ក្មេង​ជាង​វ័យ មុខមាត់​ស្រដៀង​គ្នា និង​សង្ហា​ខ្លាំង​ណាស់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំណែក​កាលពី​ឆ្នាំ​២០២០ អ្នកនាង​ក៏​ធ្លាប់​បង្ហោះ​រូបថត​ជាមួយ​ឪពុក​របស់ខ្លួន បង្ក​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​ម្ដង​រួចមកហើយ ដោយសារតែ​ភាព​សង្ហារ មើលទៅ​ក្មេង​ជាង​វ័យ​នេះឯង​។ នៅ​ពេលនោះ អ្នកនាង គង់ សុជាតិ ធ្លាប់បាន​បញ្ជាក់ថា ឪពុក​របស់​អ្នកនាង មាន​វ័យ​៧៤​ឆ្នាំ​។ ដូច្នេះ មានន័យថា ឆ្នាំ​២០២១​នេះ ឪពុក​របស់​អ្នកនាង មាន​វ័យ​៧៥​ឆ្នាំ​ហើយ​៕

Related posts