ចេះ​តែ​ឆ្ងល់! ធ្វើ​ខួប​កំណើត​កូន​រួច អត់​ឃើញ​ថមមី ឡាយ​ជាមួយ​ភរិយា ដល់​តាមដាន​ ទើប​ដឹង​ថា​មកពី…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា អ្នកនាង​សួស វី​ហ្សា និង លោក​ថ​មមី បានសម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយគ្នា កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ ២០១៩ ហើយ​ក្រោយមក​ក៏បាន​ទទួល​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ឈ្មោះ ថង សា​ម៉ូ​លី​ណា ហៅ Jenny កើត​នៅ​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២០​វេលា​ម៉ោង​៩​និង​០៩​នាទី​ព្រឹក នៅ មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព អ​រៀន​ដា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០២១ ជា​ថ្ងៃ​ខួបកំណើត​របស់​Jenny​គម្រប់​១​ឆ្នាំ​នោះ លោក​ថ​មមី បាន​បង្ហោះ​សារ​ជូនពរ​កូនស្រី យ៉ាង​ពិសេស​ថា «09.10.2021 Happy Birthday Jenny (​ថង សា​ម៉ូ​លី​ណា​) ថ្ងៃ​ដ៏​សែន​មានន័យ​សម្រាប់​ជីវិត​ប៉ា​ម៉ាក់ ព្រោះ​ទទួល​កាដូ​គឺ​រូប​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រលាញ់​ឆ្លាត​ម្នា​ក់​មក​ក្នុង​ជីវិត​ប៉ា​ម៉ាក់​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជូនពរ​អោយ​កូនស្រី ទទួលបាន​សុខភាព​ល្អ សំណាងល្អ ឆ្លាត​សែន​ខ្ចូ​ត ធំ​ឡើង​មាន​អនាគត​ខ្ពង់ខ្ពស់ មាន​បងប្អូន​ស្រលាញ់​ចូលចិត្ត​ច្រើន​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម កូន​គឺជា​បេះដូង​ជា​ជីវិត​ប៉ា​ម៉ាក់​ We are Love you Jenny»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នា​នោះ អ្នកនាង សួស វី​ហ្សា ក៏បាន​បង្ហោះ​សារ​ជូនពរ​កូនស្រី​ដែរ​ថា «09.10.2021​រីករាយ​ថ្ងៃកំណើត​កូនស្រី​មាសម្តាយ ថ្ងៃនេះ​កូនស្រី​ម៉ាក់​មាន​អាយុ​1​ឆ្នាំ​ហើយ ម៉ាក់​សូម​ជូនពរ​កូន​សូមអោយ​កូន​មាន​សុខភាព​ល្អ ជា​ក្មេង​ឆ្លាត​ស្តាប់បង្គាប់​ប៉ា​ម៉ាក់ ធំ​​ឡើង​សូមអោយ​កូន​មាន​អនាគត​ល្អ​ខ្ពង់ខ្ពស់​ណា​កូន​ណា៎ ថង សា​ម៉ូ​លី​ណា ម្ចាស់ជីវិត​ម៉ាក់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១​នេះ លោក​ថ​មមី បាន​បង្ហោះ​រូបថត បង្ហាញ​ពី​ការរៀបចំ​កម្មវិធី​យ៉ាង​សាមញ្ញ​មួយ សម្រាប់​កូនស្រី អម​ដោយសារ​បញ្ជាក់​ថា «Happy Birthday Jenny ថង សា​ម៉ូ​លី​ណា 09.10.2021 កម្មវិធី​លក្ខណៈ​តូចតាច​ធម្មតា​ៗ ព្រោះ​ខ្លាច​កូ​វីដ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ា​ម៉ាក់ៗ សូម​ជូនពរ​អោយ​កូនស្រី​មាន​សុខភាព​ល្អ អាយុ​វែង ឆ្លាត​អនាគត​ខ្ពង់ខ្ពស់ ឆ្លាត​ពូកែ ☺️ ហេង​ហេង​សំណាងល្អ​ទៅណា​មក​ណា​មានតែ​គេ​ស្រលាញ់​ចូលចិត្ត ​អរគុណ​មិត្តភ័ក្ដិ​ និង​បងៗ​ដែល​បាន​ចូលរួម គ្នា​តិច​មែន​តែ​សប្បាយ​ណាស់ ព្រោះ​សម័យ​កូ​វីដ​មិន​ហ៊ាន​ជួប​ជុំ​គ្នាច្រើន​ទេ សូម​អធ្យាស្រ័យ​ដល់​បងប្អូន​មិត្តភ័ក្ដិ​ល្អៗ​ផ្សេងៗ​ទៀតផង​ណា ចាំ​ផុត​កូ​វីដ​ចាំ​ធ្វើ​កម្មវិធី​ធំ​ជួប​ជុំ​គ្នា​ម្តង សូម​សុខ​សប្បាយ​ទាំងអស់គ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លុះ​នៅ​យប់​ថ្ងៃ​ដដែល គេ​ឃើញ អ្នកនាង សួស វី​ហ្សា ឡាយ​លក់​ផលិតផល​ម្នាក់ឯង ដោយ​មិន​ឃើញ​វត្តមាន​របស់​លោក​ថម​មី ហៅ កញ្ញា​តា​ប៉ា​កឡាក ដូច​សព្វដង​នោះ​ឡើយ​។ ទោះយ៉ាងណា ថ​មមី បាន​ចែករំលែក ការ​ឡាយ​របស់​ភរិយា ជាមួយ​នឹង​ការ​បញ្ជាក់​ហេតុផល​ដូច្នេះ​ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​ឡាយ​ទៅ​អូន​ឡាយ​ទៅ ប្តី​សូម​នៅ​មើល​កូន​យើង​ ព្រោះ​ទើប​ចាក់​វាក់​សាំង​ហើយគ្នា​កំពុង​គេង ​បង​នៅចាំ​មើល​សិន​ខ្លាច​កូន​ក្តៅខ្លួន I love You Honey ព្យាយាម​ទៅ​អូន​ដើម្បី​គ្រួសារ​តូច​យើង អត់​មាន​វត្តមាន​ខ្ញុំ​ឡាយ សូម​បងប្អូន​ចូលរួម​ជាមួយ​ភរិយា​ខ្ញុំ​ផង ខ្ញុំ​ជាប់​មើល​កូនស្រី​តូច​ព្រោះ​គ្នា​ទើប​ចាក់​វាក់​សាំង ១​ខួប ខ្លាច​កូន​ក្តៅខ្លួន​បងប្អូន​អើយ​»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖

Related posts