ស្ត្រី​រឹងមាំ! ក្រោយ​ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ពូម៉ៅ ជា​ផ្លូវការ, អ្នក​ស្រី ទ្រី ដាណា បង្ហោះ​រូប​ឱប​កូនប្រុស​ ហើយ​ប្រាប់​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បើ​ទោះ​ក្នុង​រយៈពេល​កន្លងមក​នេះ មាន​បញ្ហា​គ្រួសារ​បែប​ណាក៏ដោយ ក៏​អ្នកស្រី នៅតែ​បន្ត​ធ្វើ​ការងារ​មនុស្សធម៌ ជាមួយនឹង​ការ​ខិតខំ​រកស៊ី​លើ​មុខ​ជំនួញ​ស្ទើរ​គ្មាន​ពេល​សម្រាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រការ​នេះ ត្រូវបាន​មតិ​មួយចំនួន​លើកឡើងថា អ្នកស្រី ទ្រី ដា​ណា ជា​ស្ត្រី​ម្នាក់ ដ៏​រឹងមាំ ក្លាហាន ជួប​បញ្ហា​បែប​ណា​ក៏​មិនទាន់​ជ្រោយ ទោរទន់​ទៅតាម​បញ្ហា​នោះ​ឡើយ​។ ទោះយ៉ាងណា ភាពរឹងមាំ ក្លាហាន របស់​អ្នកស្រី បាន​ធ្វើ​ឲ្យ​អ្នកស្រី​ក្លាយជា​ស្ត្រី​ឯកា​ទៅវិញ សូម្បីតែ​អ្នកស្រី ខ្លួនឯង​ក៏​ធ្លាប់​លើក​ឡើង​ចំណុច​នេះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២១ អ្នកស្រី បាន​បង្ហោះ​សារ បញ្ជាក់ ពី​ការ​លែង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ពូ​ម៉ៅ តទៅទៀត និង​បដិសេធ ក្នុង​ករណី ពូ​ម៉ៅ យកឈ្មោះ​របស់​អ្នកស្រី ទៅប្រើ​ប្រាស់​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផងដែរ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​បង្ហោះ​សារ​ដូច​ខាង​លើ​នេះ​រួចមក នៅ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១​នេះ អ្នកស្រី បាន​បង្ហោះ​រូបថត​ឱប​កូនប្រុស ដែល​ជា​ដំណក់​ឈាម​រួមគ្នា​ជាមួយ​ពូ​ម៉ៅ ហើយ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​កូន​ថា «​ម៉ាក់ នឹង​មើល​ថែកូន​អោយ​បានល្អ​បំផុត ហើយ​ពួក​យើង នឹង​រស់នៅ​បែប​ការពិត និង​មាន​ក្តី​សុខ​ជាមួយគ្នា ដោយ​គ្មាន​ការភ័យខ្លាច និង​ព្រួយបារម្ភ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តាមរយៈ​នេះ អ្នកគាំទ្រ​មួយចំនួន បាន​យល់ឃើញថា «​ប្អូនស្រី​មើល​ទៅ​រឹងមាំ​ណាស់ ប្អូន​នៅ​ក្មេង​ហើយ​មានទ្រព្យ​ចឹង​ក្រុមគ្រួសារ​ប្អូន​ និង​កូនៗ​កក់​ក្តៅ​ណាស់ ចំណែក​ខ្ញុំ​វិញ​រស់ទាំង​ត្រដាបត្រដួស​ណាស់​ត្រឹម​អ្នក​រោងចក្រ​ជា​មេម៉ាយ​កូន​ដល់​ទៅ​បួន​នាក់ ​រកតែ​ទ្រនំ​រស់​មិនបាន​, ខ្ញុំ​គិត​ថា​ ពីមុន​បើសិនជា​អ្នក​អត់​មាន​លុយ​ដូច​បច្ចុប្បន្ន​នេះ​គ្រួសារ​អ្នក​មិន​ដល់​ឈាន​បែកបាក់​គ្នា​នោះ​ទេ​។ ​ខ្ញុំ​ដឹងថា​អ្នកនឹង​តស៊ូ​រស់នៅ​ជាមួយគ្នា​ទៅមុខទៀត​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​យើង​បើ​ខុស​ចេះ​កែ​កំហុស​ទើប​ល្អ ចុះ​ទម្រាំ ​អ្នក​ដែល​យើង​ស្រលាញ់​ធ្លាប់មាន​អនុស្សាវរីយ៍​​នឹង​គ្នា​ ហេតុ​អី​យើង​អភ័យ​អោយ​គ្នា​មិនបាន​។ គេ​ថា​អាណិត​ស្អិត​ជាង​ស្រលាញ់​, ត្រូវ​​គ្នា​វិញ​ទៅ​ពូ​ម៉ៅ​មើល​ឃើញ​កូន​គាត់​ចឹ​ង​គាត់​រឹតតែ​នឹក​កូន​ខ្លាំង​ឡើង​ ខ្ញុំ​សង្ឃឹមថា​ អ្នក​ទាំង​២​ នឹង​ត្រូវ​គ្នា​វិញ​ គឺ​ដើម្បី​កូន​ៗ​ណា​, ទាល់តែ​អ្នក​ធ្លាប់​ជួប​រឿង​នឹង​ផ្ទាល់​ ទើប​យល់​អារម្មណ៍​មួយ​នេះ​, នេះ​គ្រាន់តែ​ជា​ពាក្យ​លួង​ខ្លួនឯង​ទេ​បងស្រី តាម​ខ្ញុំ​គិត តែ​សូម​អោយ​មាន​ក្តី​សុខ​ពិត​ដែល​កើត​ពី​ចិត្ត,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូន​ត្រូវការ ឪពុក​និង​ម្តាយ។​ ហើយ​ក្មេង​មិន​ឆោត​ទេវា​ដឹង​ថា​ ឪ​វា​នៅ​រស់​ហេតុអ្វី​ក៏​មិន​មក​រ​ក​វា លទ្ធផល​ដែល​បាន​មក​វិញ​គឺ ១ វា ព្រួយ​ព្រោះ​វា​នឹក​ឪ​វា​។​ ២ វា​ខឹង​នឹង​ឪ​វា ដែល​មិន​ខំតស៊ូរ​ស្កាត់​ទៅរក​ជួប​វា។​ អនិច្ចា​ណាស់​លោក​​អើយ​ឲ្យ​ឪ និង​កូន​បាន​ជួបគ្នា​ផង​ណា​លោកស្រី​។​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មើលរូប​ភាព​នេះ ខ្ញុំ​សង្វេគ​ណាស់​ចំពោះ​អារម្មណ៍​ក្មេង​. ថ្វីត្បិត​តែ​ក្មេង​វា​មិន​ចេះ​សម្ដែង ឲ្យ​យើង​ឃើញ តែ​វា​ក៏​នឹកឃើញ​របស់​ដែល​វា​ធ្លាប់​ឃើញ​ធ្លាប់​លេង ធ្លាប់​ឮ .. ម្យ៉ាងទៀត​បើ​ការ​លែង​លះ​ជា​រឿង​ពិត​ប្រាក​ដ​មែន ឪពុក​ម្តាយ​សងខាង​ក៏​ច្បាប់​មាន​កាតព្វកិច្ច​ឲ្យ​មក​មើល ​និង​សួរសុខទុក្ខ​កូនប្រុស​ស្រី​រហូតដល់​អាយុ​១៨​ឆ្នាំ​ដែរ ..!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មីង​អាច​ធ្វើបាន​ចំពោះ​មនុស្ស​ចាស់ ដែល​យើង​ស្អប់ តែ​ក្មេង វា​នឹកឃើញ​គ្រាន់តែ​យើង​ពង្វក់​វា​..! មាន​ប្រយោជន៍​អី​ទៅលើ​ការ​ប្រឹង​យកឈ្នះ​ចាញ់​.. បើ​មួយ​ទទួលស្គាល់​កំហុស ដឹង​ខុស​ដឹងខ្លួន​ហើយ .. មាន​មេធាវី​តើ បើ​នរណា​មិន​គោរព ហើយ​ធ្វើ​ឲ្យ​មាន​កំហុស​ជា​លើក​ចុងក្រោយ​ទៀត​ហ៊ាន​ទេ​សម្លា,ប់ខ្លួន​..!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វា​លែង​តែ​មនុស្ស​តិរច្ឆាន ទើប​យើង​គួរ​លះបង់​.. ! ចាស់ៗ​ហើយ​នៅ​និយាយ​គ្នា​បាន​តើ ខំ​សម្តែង​ដើម្បី​អី​..? ជួនកាល​គេ​ធុញ​ណាស់​..!​ ឬ​ប្រើ​នយោបាយ​ឈ្នះៗ​របស់​រាជរដ្ឋាភិបាល​ទៅ ល្អ​ទាំង​អស់​គ្នា ហើយ​រួមគ្នា​ជួយ​សង្គម​ ដែល​កំពុង​ត្រូវការ​អ្នក …!​រស់​ក្នុង​វិមាន​មាស​ក៏ដោយ បើ​មិន​ជុំ​គ្នា​ហើយ មិន​ខុសពី​ព្រះពុទ្ធ​ទេ តើ​ក្នុង​វាំង​មាន​សេចក្តី​សុខ​ទេ​.. ?»។ ទាំង​នេះ​ ជា​មតិ​របស់​អ្នក​គាំទ្រ ហើយ​នៅ​មាន​មតិ​ជាច្រើន​ទៀត ដែល​យើង​ដកស្រង់​មិន​ទាន់​អស់៕

Related posts