មិន​គួរ​​សោះ​! អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេច​ឲ្យ​លុប​បទ​នេះ, តន់ ច័ន្ទ​សី​ម៉ា សុខចិត្ត​ទទួល​កំហុស​តែ​ម្នាក់​ឯង ដោយ​បញ្ជាក់​ច្បាស់​ៗ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអ្នក បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ ផលិតកម្ម​Galaxay Navatra បានសម្រេច​ទិញ​សិទ្ធិ​សំឡេង ពី​ម្ចាស់​បទ Are You Ok? ដែល​ល្បី​ពេញទី​ក​តុ​ក ដើម្បី​យក​មក​បញ្ចូល​ក្នុង​បទ​ចម្រៀង​របស់ តន់ ចន្ទ​សី​ម៉ា​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ទិញ​សិទ្ធិ​សំឡេង ហើយ​យក​បញ្ចូល​ក្នុង​បទ​ចម្រៀង​របស់ តន់ ចន្ទ​សី​ម៉ា ចេញ trailers មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​មានការ​រិះគន់​ជាច្រើន​ពី​អ្នកគាំទ្រ រហូត​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ បាន​បញ្ជា​ទៅ​លោក យឹម តា​ស្រង់ ដែលជា​អ្នកគ្រប់គ្រង​ទៅ​របស់​ផលិតកម្ម​ឲ្យ​លុបចោល​ជាបន្ទាន់ ដោយ​តម្រូវ​ឲ្យ​កែសម្រួល​ថត​ឡើង​សាជាថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​មានការ​បញ្ជា​ឲ្យ​លុប​បែបនេះ លោក​យឹម តា​ស្រង់ បាន​ត្រឹម​សម្ដែង​ការ​សោកស្ដាយ និង​សន្យា​នឹង​កែប្រែ​ចំណុច​ខ្វះខាត​មួយចំនួន​។ ក្នុងនោះ លោក ក៏បាន​លើកឡើង​ពី​ការ​ខិតខំ​របស់​កូនចៅ​របស់​លោក​ម្នាក់ៗ សូម្បីតែ​បុណ្យទាន​គ្មាន​ពេល​សម្រាក ព្រមទាំង​ទទួល​កំហុស​តែម្នាក់ឯង​ក្នុងនាម​ជា​អ្នកដឹកនាំ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ស្រដៀង​គ្នា​នេះដែរ តារាចម្រៀង តន់ ចន្ទ​សី​ម៉ា នៅ​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ បាន​បង្ហោះ​សារ​បង្ហាញ​ពី​គោលបំណង​នៃ​ការ​ខិតខំ​ផលិត​បទ​នេះ​ឡើង ហើយក៏​ប្រកាស​ទទួល​កំហុស​តែ​ម្នាក់ឯង ​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​តន់ ចន្ទ​សី​ម៉ា បង្ហោះ​រូបថត​ជាច្រើន​សន្លឹក អម​ដោយសារ​រៀបរាប់​បែបនេះ​ថា «​ក្រុមការងារ​គ្រប់គ្នា​ប្រឹងប្រែង​អស់​លទ្ធភាព​ហើយ​គឺ​ដើម្បី​បទ​ចម្រៀង​មួយ​បទ​ដោយ​បំណង​ចង់អោយ​អន្តរជាតិ​ស្គាល់ ប្រសិនបើ​មាន​កំហុស សូមអោយ​កំហុស​នេះ​ធ្លាក់​មកលើ​ខ្ញុំ​ចុះ ក្រុមការងារ​គ្មាន​ចេតនា​ណាមួយ​ដែល​ចង់អោយ​ប៉ះពាល់​អារម្មណ៍​បងប្អូន​នោះទេ​តែ​បរិបទ​ពិភពលោក​មិន​នៅ​រងចាំ​យើង​ទៀត​ទេ សរុបមក​ខ្ញុំ​ជា​អ្នក​ខុស​»៕​

Related posts