អាណិត​ណាស់! ចម្រៀង​១​បទ ដែល​ចំណាយ​អស់​ជាង​៥ម៉ឺន​ដុល្លារ ​អ្នក​ឧកញ៉ា​បញ្ជា​​​លុបចោល, យឹម តាស្រង់ ​បាន​ត្រឹម​សោកស្ដាយ ហើយ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​បទ​ចម្រៀង Are You Ok? ចេញ​ជា trailers ហើយ​ទទួល​បាន​ការរិះគន់​មួយ​ចំនួន ពី​អ្នកគាំទ្រ​នោះ​, អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា នៅ​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ បាន​បញ្ជា​ឲ្យ​លោក យឹម តា​ស្រង់ លុប​បទ​នេះ​ចេញ ដើម្បី​កែសម្រួល​ថត​សា​ឡើង​វិញ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកឧកញ៉ា បាន​បង្ហោះ​រូបថត​ខ្លួនឯង​១​សន្លឹក អមដោយ​ស្ក្រី​នស​ត trailers បទ​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ហើយ​បញ្ជាក់​ដូច្នេះ​ថា «​សូម​អ្នក​គ្រប់គ្រង​ការផលិត របស់​ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page និង Account TikTok របស់​ផលិតកម្ម Galaxy Navatra ចេញ​ជាបន្ទាន់ ទៅតាម​ការ​ស្នើសុំ​របស់ អ្នកគាំទ្រ ហើយ​ត្រូវ​ពិនិត្យមើល​ចំណុច​ខ្វះខាត​កែ​លម្អ​ឡើងវិញ​»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​មានការ​បញ្ជា​ឲ្យ​លុប​បែបនេះ លោក​យឹម តា​ស្រង់ បាន​ត្រឹម​សម្ដែង​ការ​ អន់ចិត្ត ​សោកស្ដាយ និង​សន្យា​នឹង​កែប្រែ​ចំណុច​ខ្វះខាត​មួយចំនួន​។ ក្នុងនោះ លោក ក៏បាន​លើកឡើង​ពី​ការខិតខំ​របស់​កូនចៅ​របស់លោក​ម្នាក់ៗ សូម្បីតែ​បុណ្យទាន​គ្មាន​ពេល​សម្រាក ព្រមទាំង​ទទួលកំហុស​តែម្នាក់ឯង​ក្នុងនាម​ជា​អ្នកដឹកនាំ​ផងដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​យឹម តា​ស្រង់ នៅ​ព្រលប់​ថ្ងៃ​ទី​១១ ខែតុលា បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​បង្ហាញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ថត​MV​បទ​នេះ អម​ដោយសារ​រៀបរាប់​ភ្ជាប់​ជាមួយ​ស្ទីក​ឃ័​រ​ទឹកភ្នែក​ ដូច្នេះ​ថា «​បទ​ចម្រៀង​១​បទ​ដែល​ចំណាយ​អស់​ជាង​៥​ម៉ឺន​ដុល្លារ ​ត្រូវបាន​អ្នកឧកញ៉ា​ឱ្យ​ខ្ញុំ​លុបចោល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពេលខ្លះ​គ្រប់​ការខិតខំ​របស់ខ្ញុំ និង​ក្រុមការងារ​មិន​ប្រាកដថា​ ​ទទួល​បាន​កា​រស​រសើរ​ឡើយ ​ទោះ​យើង​មាន​គោលបំណង​ទៅមុខ​ដ៏​វែងឆ្ងាយ​យ៉ាងណាក្តី​ ព្រោះ​ផែនការ​ថ្មី​ផលិតកម្ម​GALAXY​លែង​ផលិត​បទ​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក្នុង​ប្រទេស​ទៀតហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ​អា​ខោ​ន​TikTok គ្រាន់តែ​២៤​ម៉ោង​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជិត​២០​លាន​ដង មាន​ទាំង​ជនជាតិ​បរទេស​Comment​យ៉ាង​ច្រើន​គ្រប់យ៉ាង​មានតែ​ពាក្យ​សោកស្តាយ​ ហើយ​ខ្ញុំ​នឹង​កែប្រែ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន ហើយ​កូនចៅ​ខ្ញុំ​ម្នាក់ៗ​បាន​ខិតខំ​ណាស់​សូម្បី​ខែ​បុណ្យទាន​មិនបាន​សម្រាក​ផង កំហុស​ទាំងនេះ​កូនចៅ​ខ្ញុំ​ពួកគេ​មិន​ខុស​ឡើយ​គ្រប់យ៉ាង​គឺ​មកពី​ខ្ញុំ​ជា​អ្នកដឹកនាំ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំ​មានតែ​ពាក្យ​អរគុណ​និង​សូម​អភ័យទោស​បងប្អូន​ទាំងអស់​ដែល​គាំទ្រ និង​បងប្អូន​ទាំងអស់​ដែល​រិះគន់​ក្នុងន័យ​ស្ថាបនា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​​​ថា ​Galaxy Navatra បាន​សម្រេច​ចិត្ត​​ទិញ​សិទ្ធិ​ម្ចាស់​សំឡេង​នៃ​ពាក្យ​“are you ok?” នេះ​ក្នុង​តម្លៃ​មិន​នឹកស្មាន​ដល់​រហូតដល់​១២០០០ ដុល្លារ ដែល​អាច​ឲ្យ​ម្ចាស់​សំឡេង​នោះ​មាន​លទ្ធភាព​យក​ប្រាក់​នោះ ​ទៅ​ប្រកប​របរ​រកស៊ី ​ឬ​អាច​សង់ ផ្ទះ​បាន ​សម​ល្មម​​រស់​នៅ​យ៉ាង​សុខ​ស្រួល។ តែ​គួរឲ្យ​ស្ដាយ បទ​នេះ ទើបតែ​ចេញ trailers មិន​ទាន់​បាន​ប៉ុន្មាន​ផង ត្រូវ​អ្នក​ឧកញ៉ា បញ្ជា​ឲ្យ​លុប​ចេញ​វិញ ដើម្បី​កែ​សម្រួល​ថត​សាជាថ្មីនោះ៕​​​

Related posts