យប់​នេះ​ កីឡាករ​ខ្មែរ​ ស៊ុត​ចូល​១​គ្រប់​ អ្នក​ស្រី ទ្រី ដាណា ​ជូន​៥​ពាន់​ដុល្លារ ខណៈ​លោក​មួន ម៉ារ៉ា យល់​ឃើញ​ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​រាត្រី ឆ្លង​ចូល​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ជើង​ទី​១​ជាមួយ​ក្រុម​ជម្រើស​កោះ​ហ្គាំ​ក្នុង​យុទ្ធនា​ការណ៍​វគ្គ​ជម្រុះ​ពានរង្វាន់​ទ្វីបអាស៊ី AFC Asian Cup Qualification Play-off Round នៅ​ប្រទេស​បា​រ៉ែ​ន ហើយ​ជា​លទ្ធផល ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​យកឈ្នះ ក្រុម​ជម្រើស​កោះ​ហ្គាំ ១​ទៅ​នឹង​០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​មុន​ចាប់ផ្ដើម​ការប្រកួត​នោះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ ចិត្តធម៌ បាន​ប្រកាស​ថា «​យប់​នេះ អ្នកណា​មើល​បាល់​ខ្លះ​? ចែ​ដា​ណា​ចង់​មើល​ដែរ ដើម្បី​ឱ្យ​សប្បាយចិត្ត​ទាំងអស់គ្នា ខ្ញុំ​ជួយឧបត្ថម្ភ 10000$ ដល់​សហព័ន្ធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ស៊ុត​ចូល​គេ ១​គ្រាប់​ថែម 5000$ ទៀត ដល់​ក្រុម (​បាន​ច្រើន​គ្រាប់​កាន់តែ​ល្អ​)​ចង់​ឃើញ​ស៊ុត​ចូល​ច្រើនៗ ហើយ​សប្បាយចិត្ត​ទាំង​អស់គ្នា ទោះ​លទ្ធផល​យ៉ាងណា​ក៏​នៅតែ​គាំទ្រ កម្ពុជា ស៊ូ​ស៊ូ​​ ផ្ដល់​កម្លាំងចិត្ត​ទាំងអស់គ្នា ខ្មែរ​តែមួយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​យប់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១​នេះ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម​ជម្រើស​កោះ​ហ្គាំ ទៀត ហើយ​អ្នកស្រី ទ្រី ដា​ណា ក៏​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​ក្រុម​ទាំងមូល ដូច​លើក​មុន​ផង​ដែរ ដោយ​១​គ្រាប់ ជូន​ថវិកា​៥​ពាន់​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី ទ្រី ដា​ណា បាន​បង្ហោះ​សារ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​តុលា​នេះ ដោយ​បញ្ជាក់​ដូច្នេះ​ថា «​ផ្ដល់​កម្លាំងចិត្ត​កីឡាករ​បាល់ទាត់​កម្ពុជា​យើង​ដល់ពេល​ទៀតហើយ​យប់​នេះ តែ​អត់​ទាន់​ដឹង​ថា ​ម៉ោង​ម៉ាន មិន​ខុស​ប្រកួត​មុន​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​ស៊ុត​ចូល​គេ​មួយ​គ្រាប់​ជូន 5000$ លើកទឹកចិត្ត​ដល់​ក្រុម ប៉ុន្មាន​គ្រាប់​ក៏បាន កាន់តែ​ច្រើន​កាន់តែ​សប្បាយ​មើល (​នាង​ខ្ញុំ​សូម​ជូន​ដល់​ក្រុម​ទាំងមូល ដូច​លើក​មុន​ដែរ​)​ព្រោះ​សហការ​គ្នា​បាន​ល្អ ទើប​ស៊ុត​ចូល​គេ ​ គាំទ្រ​ទាំង​អស់​គ្នា ដើម្បី​ឱ្យ​កីឡា​បាល់​បាល់ទាត់​ខ្មែរ​យើង​រីកចម្រើន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ​បែប​នេះ អតីត​តារា​ចម្រៀង មួន ម៉ា​រ៉ា ម្ចាស់​បទ «​អូន​ទៅ​ភ្នំពេញ​» បាន​លើកឡើងថា «​ពិតជា​បន្ត​ការ​លើកទឹកចិត្ត និង​គាំទ្រ​កីឡា​កម្ពុជា​ពិតមែន សូម​កោតសរសើរ​ដោយ​ស្មោះ​! លើក​នេះ​អាច​ថែម​១៥០០០​បន្ថែម​ឬ​លើស​ពី​នេះ​ព្រោះ​៣​គ្រាប់​គឺ​ដឹង​តែ​បាន​ហើយ​! ទូទាត់​លេង​ៗ​៣​ម៉ឺន​ទៅ​ហើយ។ ការឧបត្ថម្ភ​ចេញពី​ចិត្ត​នេះ​គឺជា​លាភ​សំណាង និង​ពរជ័យ​របស់​ក្រុម​ទាំងមូល ដូច្នេះ​ត្រូវតែ​ឈ្នះ​! គាំទ្រ​បាល់ទាត់​កម្ពុជា​ទាំង​អស់​គ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា ការ​ប្រកួត​យប់​នេះ​ ​ស្ថិត​ក្នុង​វគ្គ Playoff នៃ​វគ្គ​ជម្រុះ​ AFC Asian Cup។ ប្រសិនបើ​​​ឈ្នះ, កម្ពុជា​ នឹង​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ចុង​ក្រោយ​ (Third Round) ដែល​​មាន​២៤​ក្រុម ត្រូវ​ប្រជែង​គ្នា​យក​១១​កៅអី។ ក្នុង​ចំណោម​២៤​ក្រុម​នេះ ​នឹង​ត្រូវ​ចាប់​ឆ្នោត​ចែក​ជា​​​៦​ពូល​ ដែល​ក្នុង​ពូល​នីមួយ​ៗ​មាន​៤​ក្រុម​ធ្វើ​ការ​ប្រកួត​ប្រជែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​មាន​ពិន្ទុ​ខ្ពស់​ឈរ​លេខ​១ និង​ក្រុម​លេខ​​២​ល្អ​ជាង​គេ​ ត្រូវ​ជ្រើស​រើស​យក​១១​ក្រុម​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ ឬ​ចុង​ក្រោយ​បំផុត​​នៅ​​​​ឆ្នាំ​២០២៣​នៅ​ប្រទេស​ចិន។ សម្រាប់​ចិន​មាន​ឈ្មោះ​ជុំ​ផ្ដាច់ព្រ័ត្រ​ជា​ស្រេច​ហើយ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ៕

Related posts