ធ្ងន់​ហើយ! ក្រោយ តន់ ចន្ទសីម៉ា និយាយ​បែប​នេះ ស្រាប់តែ​ឯកឧត្ដម ហ៊ុន ជា ​ពន្លះ​ឥត​សំចៃ ​និង​លើក​ជា​សំណួរ​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​អ្នក​ បាន​ជ្រាប​រួច​មក​ហើយ​ថា កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​ផលិតកម្ម​ Galaxy Navatra បាន​សម្រេច​ចិត្ត​​ទិញ​សិទ្ធិ​ម្ចាស់​សំឡេង​នៃ​ពាក្យ​“are you ok?” ដែល​ល្បី​ពេញ​ទីកតុក​ ​​ក្នុង​តម្លៃ​​រហូតដល់​១២០០០ ដុល្លារ ​ដើម្បី​យក​ទៅ​​ឲ្យ​តារា​ចម្រៀង ​តន់ ចន្ទសីម៉ា ច្រៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ពី​ទិញ​រួច, ​បទ​ចម្រៀង Are You Ok? ​បាន​ចេញ​ជា trailers ​កាលពីថ្ងៃទី១០ ខែ​តុលា​ ​ហើយ​ក៏​ទទួល​បាន​ការរិះគន់​មួយ​ចំនួន ពី​អ្នកគាំទ្រ​ រហូត ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ​ កាលពី​ល្ងាច​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​ បាន​បញ្ជា​ឲ្យ​លោក យឹម តា​ស្រង់ លុប​បទ​នេះ​ចេញ ​ដើម្បី​កែសម្រួល​ថត​សា​ឡើង​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​មាន​ការ​សម្រេច​ឲ្យ​លុប​បែប​នេះ, កំពូល​តារា​ចម្រៀង តន់ ចន្ទសីម៉ា បាន​បង្ហោះ​សារ​ថា «​ក្រុមការងារ​គ្រប់គ្នា​ប្រឹងប្រែង​អស់​លទ្ធភាព​ហើយ​គឺ​ដើម្បី​បទ​ចម្រៀង​មួយ​បទ​ដោយ​បំណង​ចង់​អោយ​អន្តរជាតិ​ស្គាល់ ប្រសិនបើ​មាន​កំហុស សូមអោយ​កំហុស​នេះ​ធ្លាក់​មកលើ​ខ្ញុំ​ចុះ ក្រុមការងារ​គ្មាន​ចេតនា​ណាមួយ​ដែល​ចង់អោយ​ប៉ះពាល់​អារម្មណ៍​បងប្អូន​នោះទេ​តែ​បរិបទ​ពិភពលោក​មិន​នៅ​រង់ចាំ​យើង​ទៀត​ទេ សរុបមក​ខ្ញុំ​ជា​អ្នក​ខុស​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ជា បានស្ក្រីនសត សាររបស់ តន់ ចន្ទសីម៉ា ​​យក​មក​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់ខ្លួន ​ហើយ​ធ្វើការ​បញ្ចេញ​ទស្សនៈ​ និង​លើក​ជា​សំណួរ​ថា «ចេញ​មក​ឆ្កួត​ឡប់​អី​ទៀត​ហើយ​ រត់​ជាន់​ជើង​គ្នា​ឥឡូវ​ហើយ​អញ តោះ​ទៅ​៩១១ ហ្មង​ទៅ​ពួកនាងៗ សំដែង​គ្មាន​ការ​អប់រំ​សោះ​ មាន​ខួរ​អត់​នាងៗ និង​មេៗអ្នក​និពន្ធ និងបងៗ​រៀបចំកម្មវិធីសំដែង​ ហ្នឹង???????? ថត​នៅណា បាទ​ទាន​ម្ចាស់​ ?»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា បទចម្រៀង Are You Ok? ដែល​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជា​ឲ្យ​លុប​ចេញ​ ដើម្បី​កែសម្រួល​ចំណុច​ខ្វះខាត​នេះ បើ​តាម​លោក យឹម តាស្រង់ ​នាយក​គ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ Galaxy Navatra អះអាង​​ថា បាន​ចំណាយ​លុយ ​អស់​ជាង​ ៥ម៉ឺន ​ដុល្លារ​ ឯណោះ៕

Related posts