ទីបំផុត តន់ ចន្ទ​សី​ម៉ា ចេញមុខ​សុំទោស​ជា​សាធារណៈ​ចំពោះ​បទ “are you ok? ដោយ​លើក​ឡើង​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ផលិតកម្ម Galaxy Navatra បានសម្រេច​ចិត្ត​ទិញ​សិទ្ធិ​ម្ចាស់​សំឡេង​នៃ​ពាក្យ​“are you ok?” ដើម្បី​យក​ទៅ​ឲ្យ​តារាចម្រៀង តន់ ចន្ទ​សី​ម៉ា ច្រៀង ហើយ​ចេញ​ជា trailers​មួយ​រយៈ ក៏​លុបចេញ​វិញ​នោះ​, រឿង​នេះ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​របស់​មហាជន​ក្នុង​ការជជែក​វែកញែក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​មតិ​ខ្លះ បាន​សម្ដែង​ការគាំទ្រ​ចំពោះ​បទ​​ចម្រៀង “are you ok?” របស់ តន់ ចន្ទ​សី​ម៉ា ដែល​ចេញ​ជា trailers កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១​កន្លងទៅនេះ ដោយ​ពួកគេ​លើកឡើងថា មាន​លក្ខណៈ​ជា​អន្តរជាតិ ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​បរទេស​ឲ្យ​ពិភពលោក​បាន​ស្គាល់​កម្ពុជា​កាន់តែ​ច្បាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​មតិ​មួយចំនួនទៀត​នោះ មិន​គាំទ្រ​ឡើយ ដោយ​ពួកគេ លើកឡើងថា មាន​ពាក្យពេចន៍​មិន​សមរម្យ ជា​ការ​បំផ្លាញ​វប្បធម៌​ខ្មែរ​, ជា​គំរូ​មិនល្អ ដែល​បង្ហាញ​ទិដ្ឋភាព​មិន​សមរម្យ​នៅ​ក្នុង​ថ្នាក់រៀន​ជាដើម​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ តន់ ចន្ទ​សី​ម៉ា ជា​អ្នក​ច្រៀង​បទ​នេះ​ផ្ទាល់ បាន​លើកឡើង​កាលពី​យប់​ថ្ងៃ​ទី​១១ ខែ​តុលា​ថា «​ក្រុមការងារ​គ្រប់គ្នា​ប្រឹងប្រែង​អស់​លទ្ធភាព​ហើយ គឺ​ដើម្បី​បទ​ចម្រៀង​មួយ​បទ​ដោយ​បំណង​ចង់អោយ​អន្តរជាតិ​ស្គាល់ ប្រសិនបើ​មាន​កំហុស សូមអោយ​កំហុស​នេះ​ធ្លាក់​មកលើ​ខ្ញុំ​ចុះ ក្រុមការងារ​គ្មាន​ចេតនា​ណាមួយ​ដែល​ចង់អោយ​ប៉ះពាល់​អារម្មណ៍​បងប្អូន​នោះទេ​តែ​បរិបទ​ពិភពលោក​មិន​នៅ​រង់ចាំ​យើង​ទៀត​ទេ សរុបមក​ខ្ញុំ​ជា​អ្នក​ខុស​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​អះអាង​របស់​តារាចម្រៀង តន់ ចន្ទ​សី​ម៉ា នេះ មាន​មតិ​ខ្លះ​ក៏​គាំទ្រ មតិ​ខ្លះទៀត ក៏​មិន​គាំទ្រ​នោះ​ឡើយ​។ ក្រោយពី​មានការ​ខ្វែងគំនិត​គ្នា​នេះ នាង​ក៏​សម្រេច​លុប​សារ​នេះ​ ចេញ​វិញ ហើយ​បាន​បង្ហោះ​សារ​១​ទៀត​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែតុលា ​ដោយ​ធ្វើការ​សុំទោស​ជា​សាធារណៈ ​ថា «​ឲ្យ​ខ្ញុំ​សូមទោស​ពុក​ម៉ែ​បងប្អូន​ទាំងអស់គ្នា​សម្រាប់​កំហុស​ឆ្គង​របស់ខ្ញុំ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា បទចម្រៀង Are You Ok? ដែល​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជា​ឲ្យ​លុប​ចេញ​ ដើម្បី​កែសម្រួល​ចំណុច​ខ្វះខាត​នេះ បើ​តាម​លោក យឹម តាស្រង់ ​នាយក​គ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ Galaxy Navatra អះអាង​​ថា បាន​ចំណាយ​លុយ ​អស់​ជាង​ ៥ម៉ឺន ​ដុល្លារ​ ឯណោះ៕

Related posts