យ៉ាង​យ៉ាងណា​? អ្នក​អភិរក្ស​វប្បធម៌ រិះ,គន់​ច្រើន​លើ បទ “are you ok? លោក ពេជ្រ ស្រស់ ថា អ្នក​រិះ,គន់​នោះ មិនទាន់​យ​ល់ពី​សិល្បៈ ពីព្រោះ …(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​ផលិតកម្ម Galaxy Navatra បានសម្រេច​លុប trailers​បទ​ចម្រៀង “are you ok? ដែល​ទិញ​សិទ្ធិ​ពី​​​មេ​ធីម​នាគ​ហោះ ​តម្លៃ​១២០០០​ដុល្លារ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ទីក​តុ​ក តាម​ការ​ស្នើសុំ​របស់​អ្នកគាំទ្រ​មួយចំនួន​រួចមក​, រឿងរ៉ាវ​នេះ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សម្រាប់​របស់​មហាជន​ក្នុង​ការជជែក​វែកញែក រក​ខុសត្រូវ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងការ​វែកញែក​នេះ មតិ​ខ្លះ​ក៏​គាំទ្រ ខណៈ​មតិ​ជាច្រើន​ទៀត មិន​គាំទ្រ​ចំពោះ​បទ​“are you ok? និង trailers​បទ​ចម្រៀង “are you ok? នោះឡើយ ដោយ​ពួកគេ លើកឡើងថា មាន​ពាក្យពេចន៍​មិន​សមរម្យ ជាការ​បំផ្លា,ញ​វប្បធម៌​ខ្មែរ​, ជា​គំរូ​មិនល្អ ដែល​បង្ហាញ​ទិដ្ឋភាព​មិន​សមរម្យ​នៅក្នុង​ថ្នាក់រៀន​ជាដើម​នោះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្ទុយ​ពី​ការ​លើកឡើង​ក្នុង​ន័យ​រិះ,គន់​នេះ លោក ពេជ្រ ស្រស់ បាន​បង្ហោះ​វីដេអូ បញ្ចេញ​ទស្សនៈ​របស់ខ្លួន នៅ​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១​នេះ ដោយ​ដាក់​Caption​ថា «​ទស្សនៈ​ខ្ញុំ​ខុសប្លែក​ពី​គេ​បន្តិច​ចុះ ជុំវិញ​បទ​ចម្រៀង​ជា ភាសា​បរទេស ដែល​កូន​ខ្មែរ​ផលិត​គឺ Are You Ok? បើ​ចង់​ដឹង​សូម​ចូល​ស្តាប់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​គណប,ក្ស​យុវជន​កម្ពុជា រូបនេះ បាន​លើកឡើងថា មាន​បាតុ,ភាព​មួយចំនួន​នៅ​កម្ពុជា ហាក់បីដូចជា​ការរិះ,គន់​ទៅលើ​បទ​ចម្រៀង​ដ៏​ខ្លី​មួយ​នេះ​។ លោក​ថា ការរិះ,គន់​នេះ ហាក់បីដូចជា​មិនបាន​ផ្ដល់​កម្លាំងចិត្ត​ឲ្យ​ប្អូនប្រុស​ម្នាក់​នោះ​ទេ ថែមទាំង​ចោទ​ប្អូនប្រុស​ម្នាក់​នោះ​ថា បាន​ពង្វក់ ក៏ដូចជា​សាយភាយ​នូវ​ភាសា​មិន​ពីរោះ នៅក្នុង​សាលារៀន​អី​ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា បើ​និយាយ​ពី​ការរិះគន់​មាន​ពីរ ១​រិះ,គន់​ដើម្បី​ស្ថាបនា​ឲ្យ​បុគ្គល​នោះ​កែតម្រូវ ឲ្យ​រីកចម្រើន ១​ទៀត ​រិះ,គន់​ដើម្បី​ជាន់​ពន្លិ,ច​គ្នា​តែម្ដង បើ​ទោះបី​គ្នា​ទទួល​បាន​ថវិកា​មួយ​ចំនួន​ពី​ផលិតកម្ម​មួយ ក៏​រិះ,គន់​គ្នា​ដែរ​។ អញ្ចឹង​ធ្វើ​ឲ្យ​កូន​ខ្មែរ​បាក់​ទឹកចិត្ត លែង​ហ៊ាន​រក​អ្វី​ដែល​ថ្មី ប្លែក​ហើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​ការរិះ,គន់​ទៅលើ​តារា​ចម្រៀង​នៅ​ផលិតកម្ម​Galaxy Navatra​វិញ លោក​ពេជ្រ ស្រស់​ថា ការរិះ,គន់​នោះ ក៏​មិនទាន់​ត្រូវ​១០០​ភាគរយ​ដែរ​។ លោក​ថា ​ សិល្បៈ ជា​ការ​ច្នៃប្រឌិត ហើយ​អា,វុធ​ជ័រ​ទៀតសោត ក៏​មិនបាន​យក​មក​ធ្វើ​អី​ទេ គ្រាន់តែ​សំដៅ អ្នកឯង​ឈ្លើ,យ​ណាស់ បបួល​គេ​ទៅ​ផ្ដេច​ផ្ដាស​ក្នុង​បន្ទប់រៀន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បន្តទៀតថា កុំ​ឲ្យ​តែ​អ្នកនោះ​យក​អា,វុធ​មែនទែន ទៅក្នុង​សាលារៀន អាហ្នឹង​ជាប់គុ,ក​ហើយ ការប្រើប្រាស់​អា,វុធ​។ លោកបន្តទៀតថា សូម​កូន​ខ្មែរ​កុំ​ដល់​ថ្នាក់​ទើស​គេ រហូត​អត់​ចេះ​បែងចែក អ្វី​ជា​ភាព​ត្រឹមត្រូវ អ្វី​ជា​ភាពមិន​ត្រូវ បើ​ងាក​ឡើង​ទើស ងាក​ឡើង​រិះ,គន់ វា​បាត់បង់​នូវ​អ្វី ដែល​ជា​របស់​ថ្មីៗ​របស់​ខ្មែរ ក៏ដូចជា បំបាក់​ទឹកចិត្ត​យុវជន។ លោក​ថា ប្អូនប្រុស ដែល​ទទួល​បាន​ថវិកា​នោះ ជា​រឿង​ត្រឹមត្រូវ​ហើយ ព្រោះ​គាត់​មាន​ស្នាដៃ ធ្វើ​ឲ្យ​ពិភពលោក​យក​សំឡេង​គាត់​ទៅលេង​ទូទាំង​ពិភពលោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​លើក​ពេជ្រ ស្រស់ លើកឡើង​នូវ​ទស្សនៈ​របស់ខ្លួន​រួចមក មានមតិ​ជាច្រើន បាន​ចូលរួម​បញ្ចេញយោបល់ ក្នុង​នោះ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ បាន​លើក​ឡើងថា «​គំនិត​អ្នក​រិះ,​គន់​អភិរក្ស​ពេក មិន​អភិវឌ្ឍ​ ដឹង​កាលណា​យើង​ដើរ​ទាន់​គេ​ទេ មើល​តែ​ថៃ​ទៅ​គេ​អភិរក្ស​ក៏​អភិវឌ្ឍ​​ដែរ សួរ​ទៅ​ជុំវិញ​ពិភពលោក​ទៅ​ប្រទេស​ណា​ក៏​ស្គាល់​ថៃ​ដែរ យើង​ចង់​អោយ​ល្បី​ដូច​គេ តែ​អ្នកខ្លះ​នៅតែ​គិត​អភិរក្ស​ពេក​ដូច​ឃាត់​អោយ​នៅ​ត្រឹម​នឹង​ចឹ​ង​។ បើ​យល់​ល្អ​អោយ​ពីរ​នឹង​ដើរ​ទទឹម​គ្នា​ទៅ​ទើប​យើង​ល្អ​បាន​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការ​ឆ្លើយតប លោក​ពេជ្រ ស្រស់ បាន​លើកឡើងថា «​ពួក​រិះ,គន់​ដែល​យក​លេស​ថា​អភិរក្ស​នោះ​គឺ​មិនទាន់​យល់​ពី​សិល្បៈ​ទេ ពីព្រោះ​សិល្បៈ​មាន​សម័យ មាន​បុរាណ ដូច្នេះ​បើ​សម័យ​គេ​ច្នៃ​បែប​សម័យ​ហើយ មានន័យថា សម័យ​ឲ្យ​ចំ​សម័យ បុរាណ​ឲ្យ​ចំ​បុរាណ កុំ​ឲ្យ​តែ​យក​ការ​ស្លៀកពាក់​បុរាណ​ទៅ​លោតកញ្ឆេង​ដូច​សម័យ​នោះ​ទើប​ខុស​»៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖ ​

Related posts