ក្ដុកក្ដួល​! ​ក្រោយ​ភរិយា ​មិន​លើក​លែង​ទោស​ឲ្យ, ពូ​ម៉ៅ ដាច់ចិត្ត​ឡាយ​វីដេអូ​ ​យំ​គគ្រូក​ ​រៀបរាប់​ទាំង​ទឹកភ្នែកថា…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពី​អ្នកស្រី ទ្រី ដា​ណា បាន​ប្រកាស​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​ខ្លួន​ជា​ផ្លូវការ កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​នោះ​, ពូ​ម៉ៅ បាន​បង្ហោះ​សារ​សុំទោស​ភរិយា ចំនួន​២​ថ្ងៃ​ជាប់ៗ​គ្នា ដោយ​សន្យា មិន​ឲ្យ​មាន​រឿង​នេះ​ទៀត​ឡើយ ព្រមទាំង ​ធ្វើ​ឲ្យ​ភរិយា​សើច ញញឹម​ឲ្យ​បាន​ច្រើន​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពី​ព្រលប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១ ពូ​ម៉ៅ បាន​បង្ហោះ​សារ​ថា «​សូម​ជម្រាបសួរ​បងប្អូន​។ ដោយពេល​កន្លងមក​ខ្ញុំ​មាន​កំហុស​មួយចំនួន​ចំពោះ​ប្រពន្ធ​ជាទី​ស្រលាញ់ ឆ្លងកាត់​ការពិចារណា​មួយរយៈ​ពេល​ធំ បាន​យល់ដឹង​កំហុស​ទាំងអស់​ច្បាស់លាស់​ហើយ​ព្រម​កែ​ដើម្បី​សុភមង្គល​គ្រួសារ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមក​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២១ ពូ​ម៉ៅ បាន​បង្ហោះ​សារ​អង្វរករ​ភរិយា​ទៀតថា «​ប្រពន្ធ​ជាទី​ស្រលាញ់​សូម​អូន​លើកលែងទោស ព្រម​អភ័យទោស​អោយ​បង​ជា​លើកចុងក្រោយ នឹង​សូម​សន្យា ថា​មិន​អោយមាន​លើក​ក្រោយ​ទៀតឡើយ​។ អត់​ពី​អូន​និង​កូន​មួយរយៈ​នេះ​បង​ពិតជា​ពិបាក​រស់នៅ​ណាស់ ព្រោះ​ក្នុង​ចិត្ត​បង​មានតែ​អូន​និង​កូន​តែមួយគត់​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​បង្ហោះ​សារ​សុំទោស​ជា​សាធារណៈ​ហើយ នៅ​មិនទាន់​ទទួល​បាន​ចម្លើយ​លើកលែងទោស​ពី​ភរិយា​នោះ, នៅ​យប់​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១​នេះ ពូ​ម៉ៅ បាន​ឡាយ​វីដេអូ យំ​គគ្រូក​រៀបរាប់​យ៉ាង​កម្សត់ សុំ​អង្វរ​ភរិយា​ឲ្យ​លើកលែងទោស​ ដើម្បី​មានឱកាស​មាន​ថែ​ប្រពន្ធ​កូន​វិញ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូ​ម៉ៅ បាន​យំ​រៀបរាប់​យ៉ាង​កម្សត់​ថា លោក​ឡាយ​នេះ ដើម្បី​ចង់​ត្រូវ​គ្នា​ជាមួយ​គ្រួសារ​វិញ លោក​នឹក​កូន នឹក​ប្រពន្ធ​។ ប៉ុន្តែ​ឥឡូវនេះ លោក​កំពុងតែ​នៅផ្ទះ​ម្ដាយ​របស់​លោក​។ រយៈពេល​១​ខែ មិនបាន​ជួប​កូន ជួប​មុខ​ប្រពន្ធ តើ​អារម្មណ៍​បែកបាក់​ប្រពន្ធ វា​ទៅជា​យ៉ាងណា?​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​យំ​ខ្លាំងៗ ដោយ​រៀបរាប់​ទៀត​ថា អ្នកខ្លះ​ថា លោក​សម្ដែង​​ លោក​មិនមែន​សម្ដែង​នោះ​ទេ មនុស្ស​ប្រុស មិនដែល​ចេះ​យក​ទឹកភ្នែក​យក​មក​ដាក់​មុខ​អញ្ចឹង​ទេ។ លោក​​ថា ​លោក​អង្វរ​ភរិយា តែ​គេ​មិន​លើកលែង​ឲ្យ​ទេ​។ លោក ​លើក​ជា​សំណួរ​ថា លោក​ខុស​កន្លែង​ណា ទំនាស់​គ្រួសារ​តិចតួច ភរិយា​ដាក់​កំហិត​ដល់​លោក​ដល់​ថ្នាក់​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​លើក​ជា​សំណួរ​ថា ហេតុអ្វី ភរិយា​ធ្វើ​ដាក់​លោក​ដល់​ថ្នាក់​នេះ លោក​ដឹង​ខុស ដឹង​កំហុស​គ្រប់យ៉ាង​ហើយ ហេតុអ្វី​មិន​លើកឡើង​ទោស​ឲ្យ​។ លោក​ទៅ​បួស សាង​កុសលផល​បុណ្យ ដឹង​កំហុស​គ្រប់បែបយ៉ាង។ ពេលខ្លះ​នឹក​កូន មើល​វីដេអូ​កូន​ដែល​ថត​ទុក លោក​ស្រស់​ទឹកភ្នែក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ពូ​ម៉ៅ បាន​បន្តទៀតថា នេះ​មិនមែន​រៀបរៀង​ទុក​ទេ តែ​ជា​ការ​នឹក​ពិត​មិនមែន​។ មិនមែនជា​ការសម្ដែង​អ្វី​ទាំងអស់​។ លោក​ចង់​ឲ្យ​បងប្អូន​ដឹង​ថា មនុស្ស ដែល​ដឹង​កំហុស​ហើយ សុំ​ឲ្យ​ភរិយា​លើកលែង​ដើម្បី​ទៅ​មើលថែ​គ្រួសារ​វិញ​, គ្រួសារ ដែល​ខំ​តាំងពី​អត់ រហូត​មានបាន​គ្រប់បែបយ៉ាង​អស់ គាត់​ធាក់​លោក​ចេញ លោក​មិនដែល​ទាមទារ​ទ្រព្យសម្បត្តិ​អី​ទៀត លោក​សុំ​តែ​ធ្វើ​ម៉េច​ចូល​គ្រួសារ​ហ្នឹង​វិញ មើលថែ​ប្រពន្ធ​កូន ព្រោះ​ប្រពន្ធ​កូន​ជា​ទ្រព្យសម្បត្តិ​របស់​លោក គ្មាន​អ្វី​ធំ​ជាង​ប្រពន្ធ​កូន​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក បន្តទៀតថា ឥឡូវ​លោក​គ្មាន​អ្វី​ទេ ពេលខ្លះ​នឹក​ប្រពន្ធ នឹក​កូន បាន​ត្រឹមតែ​យំ​បែបនេះ​ទេ សួរថា​ ឲ្យ​លោក​ធ្វើ​អ្វី​ទៀត​? គ្រប់​បែបយ៉ាង អ្វី​ដែល​ភរិយា​ទាមទារ លោក​ធ្វើតាម​អស់ហើយ សេរីភាព​ក៏​លោក​មិន​ដែល​មាន​ដែរ សំខាន់​អាច​ឲ្យ​លោក​បាន​ជួបជុំ​ប្រពន្ធ​កូន​វិញ​, កំហុស​លោក​ទាំង​ប៉ុន្មាន ភរិយា​មិន​ព្រម​លើកលែងទោស​ឲ្យ​ទៀត​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ បាន​បញ្ជាក់ថា ការ​ដាច់ចិត្ត​ឡាយ​នេះ ដោយសារតែ​មិន​ដាច់ចិត្ត​ពី​គ្រួសារ ដែល​ខំតស៊ូ​តាំងពី​អត់​មករ​ហូត ដល់​មានបាន។ លោក​ខុស​កន្លែង​ណា លោក​កែ​តាម​ភរិយា​កន្លែង​ហ្នឹង​ តែ​លោក​សុំ​ម្យ៉ាង សុំ​តែ​សុំ​សុខ​។ លោក​សង្ឃឹមថា ភរិយា​មើល​ឡាយ​របស់​លោក ដែល​លោក​ខុស​​​ពេល​ស្រ​,​វឹង​នោះ សង្ឃឹម​លើកលែងទោស​ដើម្បី​សុភមង្គល៕ ដើម្បី កាន់តែ​ជ្រាប​ច្បាស់​ទៀត​នោះ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

Related posts