ចប់បាត់! ក្រោយ​ពី​ ពូ​ម៉ៅ ឡាយ​យំ​សោក ​សុំ​ត្រូវ​គ្នា​វិញ ស្រាប់តែ ​អ្នកស្រី ទ្រី ដាណា ​​បោះ​ពាក្យសម្ដី​ថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ កាលពី​យប់ថ្ងៃទី១២ ខែ​តុលា ឆ្នាំ​២០២១ ​ក្រោយពី​ឃើញ​ពូម៉ៅ ​​ឡាយ​វីដេអូ យំ​រៀបរាប់​ បង្ហាញ​ពី​អារម្មណ៍​នឹក​ប្រពន្ធ នឹក​កូន ហើយ​សង្ឃឹម​ថា ភរិយា​របស់​ខ្លួន ឃើញ​វីដេអូ​ហើយ នឹង​ព្រម​អធ្យាស្រ័យ​ឲ្យនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ផ្ទុយទៅវិញអ្នកស្រី ទ្រី ដាណា មិនបានបង្ហាញតម្រុយណាមួយ ដើម្បីព្រមលើកលែងទោសឲ្យពូម៉ៅនោះឡើយ។ ប៉ុន្តែ អ្នកស្រី បានបង្ហោះសារយ៉ាងវែងអន្លាយ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បង្ហាញពីទុក្ខលំបាកនៅពីក្រោយស្នាមញញឹមរបស់ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បានបង្ហោះសាររៀបរាប់ដូច្នេះថា «នៅ​ពីក្រោយ​ស្នាមញញឹម​របស់​មនុស្ស​ម្នាក់ៗ មាន​បញ្ហា និង​ទុក្ខលំបាក​រាប់ពាន់​ម៉ឺន​សែន​ ដែល​ត្រូវ​ឆ្លងកាត់​ បញ្ហា​មនុស្ស​ស្រី​ជួប​ច្រើន​បំផុត គឺ​រឿង​គ្រួសារ តែ​នាង​ក៏​ជា​ម​នុស្ស​ពូកែ​ទ្រាំ​បំផុត​ក្នុង​រឿង​គ្រួសារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​ថា​រង​ការឈឺចាប់ មានទុក្ខ​លំបាក មាន​បញ្ហា​ផ្ទៃក្នុង ឬ​ទទួល​ទារុណ​យ៉ាងណា ក៏​មិន​អាច​និយាយ​បាន ព្រោះតែ​ពាក្យ​ថា ​កិត្តិយស​មនុស្ស​ស្រី និង​ពាក្យ​ថា មកពី​កម្ម​យើង​ទេ មនុស្ស​ប្រុស​មួយ​ចំនួន​តូច​មាន​កម្លាំង មាន​សេរីភាព អាច​ធ្វើ​បាន​គ្រប់យ៉ាង អាច​ផឹកស៊ី​សប្បាយ អាច​យកពាក្យ​ថា​មកពី​ស្រា ធ្វើបាប​ប្រពន្ធ ធ្វើបាប​មនុស្ស​ស្រី បំពាន​គ្រប់​បែបយ៉ាង តាម​កម្លាំង​ដែល​ខ្លួន​មាន រួច​និយាយ​ថា​មកពី​ស្រា ប៉ុន្តែ​មនុស្ស​ស្រី​មិនអាច​ទេ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​អាច​សម្ដែង​មុខ​២ ធ្វើជា​គួរ​អាណិត​មុខ​មនុស្ស​ទូទៅ តែ​ជា​មនុស្ស​មានអំណាច​លើ​ប្រពន្ធ ធ្វើបាប​ប្រពន្ធ​ទៅតាម​កម្លាំង​។ ខ្ញុំ​ព្យាយាម​ស្ងប់ស្ងាត់ រក្សា​កិត្តិយស​ខ្លួនឯង​ជាម​នុស្ស​ស្រី មិន​និយាយ​ច្រើន​ពី​បញ្ហា​គ្រួសារ​ទេ ហើយ​គ្រប់គ្នា​អាច​យល់​ការ​លំបាក​នេះ ជាពិសេស​ក្នុងនាម​មនុស្ស​ស្រី​ដូចគ្នា​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកណា​ចង់ឱ្យ​ឪពុកម្ដាយ​បែកបាក់​គ្នា​? ពេល​ឃើញ​គាត់​ឈ្លោះ​គ្នា យើង​ពិបាកចិត្ត​ណាស់ មិន​ចង់ឱ្យ​បែក យំ​អង្វរ តែ​នៅពេល​មានគ្រួសារ​ខ្លួនឯង ទើប​ប​ដឹងថា ការដោះលែង​ជា​រឿង​ល្អ​បំផុត នៅពេល​ជួប​មនុស្ស​មិន​យល់ចិត្ត មិនដឹង​ខ្លួន​ខុស ម្ដង​ហើយ ម្ដងទៀត ហើយ​វិល​មកវិញ គឺ​ដើម្បី​តែ​គ្រប់គ្រង ប្រើ​អំណាច​មនុស្ស​ប្រុស​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ស្រី ​ដែល​ពឹង​លើ​ប្ដី ប្រាកដជា​ទ្រាំ តែ​កុំ​បង្រៀន​ឱ្យ​នាង​រឹងមាំ ឈឺចាប់ ដំបៅ​ក្លាយ​ជា​មហារីក ចិត្ត​ក្លាយជា​ដុំថ្ម​។ ពេលវេលា​បន្ត ខ្ញុំ​ដឹង​ត្រឹម​ប្រឹង​រកស៊ី​បំពេញ​បេះដូង​ខ្លួនឯង មើលថែ​កូនៗ ជួយ​អ្នកដទៃ​តាមចិត្ត​ចង់ មិនអាច​ឱ្យគេ​ធ្វើបាប​ទៀតឡើយ គ្រប់គ្រាន់​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជូនពរ​អ្នក​ទាំងអស់គ្នា ជួប​មនុស្ស​ល្អៗ យល់ចិត្ត​គ្នា ខំប្រឹង​រកស៊ី ដើរ​តាម​ក្ដី​ស្រមៃ​ទៅ​អនាគត​ជាមួយគ្នា ហើយក៏​ផ្ដាំ​ទៅ​មនុស្ស​ប្រុស​មួយចំនួន​ថា នារី​ទន់ភ្លន់​ជាម​នុស្ស​គួរ​ស្រលាញ់ តែ​កុំ​ធ្វើបាប​នាង​រហូត​នាង​ទៅជា​នុស្ស​រឹងមាំ​ខ្លាំងពេក»៕​

Related posts