ញាក់សាច់! ខួប​កំណើត​ Jenny​ កូន​ស្រី ​សួស វីហ្សា, អ្នកស្រី ទ្រី ដាណា ជូន​កាដូ​គ្រឿង​អលង្ការ​ច្រើន​ម្ល៉ឹងៗ ហើយ​ឆ្លៀត​ថែម​លុយ​រហូត​ដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១​​ តារា​ចម្រៀង​សួស វី​ហ្សា និង​លោក​ថ​មមី បាន​ទៅ​ទិញ​មាស​ពេជ្រ នៅ​ហាង​អ្នកស្រី ទ្រី ដា​ណា អស់​លុយ​រហូតដល់​ជាង​១០​ម៉ឺន​ដុល្លារ ហើយ​គ្រាន់តែ​ទិញ​ភ្លាមៗ រាសី​ពួកគេ​ឡើង​ស្រើតៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​មក​ទៀត ​​លោក​ថ​មមី បាន​កុម្ម៉ង់​មាស​ពេជ្រ​បន្ថែម​ពី​ហាង​អ្នកស្រី ទ្រី ដា​ណា ហើយ​បាន​ទៅ​យក​អីវ៉ាន់​នោះ នៅ​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២១​។ នៅ​ពេល​នោះ អ្នកស្រី ទ្រី ដាណា បញ្ជាក់​ ថា «​មក​ទៀត​ហើយ ​ថ្ងៃនេះ​ មក​យក​អីវ៉ាន់​កុម្ម៉ង់ ​គឺ​គ្រឿង​ពេជ្រ​ និង​មាស​ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ សូម​ជូនពរ​ប្អូន​ទាំងពីរ​ ឲ្យ​មាន​សុភមង្គល​រក​ទទួលទាន​មានបាន ឈ្នះ​អស់​មារ​សត្រូវ​ និង​សូម​ឲ្យ​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ហើយ​ឈ្នះ​គ្រប់​ឧបសគ្គ​ហេង​ហេង»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក លោក​ថមមី ក៏បាន​បញ្ជាក់​នៅពេលនោះដែរថា «ថ្ងៃនេះ​មក​តែឯង មក​ទិញ​កាដូ​ជូន Jenny និង ភរិយា សម្រាប់​គម្រប់​ខួប​កូនស្រី​អាយុ​១​ឆ្នាំ នៅ​ថ្ងៃ​ទី 09.10.2021 សង្ឃឹមថា​កូនស្រី​ខ្ញុំ ​និង​ភរិយា​ខ្ញុំ​បានឃើញ​ការ​ផុស​នេះ​ នឹង​សប្បាយ​ចិត្ត និង​យល់​ពី​ជម្រៅ​ចិត្ត​ប៉ាៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទ្រព្យ​របស់​ខ្ញុំ​ទាំង​អស់​នេះ​ គឺ​បាន​មក​ពី : ការអនុវត្ត​ + ការខិតខំ​ប្រឹងប្រែង​គ្មាន​ពេល​សម្រាក​ច្រើន​នោះ​ទេ​ រាល់ថ្ងៃ​គឺ​ខំ​ណាស់ ភ្លេច​បាយ​ភ្លេច​ទឹក​ក៏​មាន​ក្នុង​មួយ​ថ្ងៃៗ ហើយ​វា​ចេញ​ជា = លទ្ធផល ( TSJ BRAND ) ព្រោះតែ​ក្តី​ស្រលាញ់​ប្រពន្ធ​កូន ក្រុម​គ្រួសារ​ ទើប​ជំរុញ​អោយ​ខ្ញុំ​ខិតខំ​ស្ទើរ​តែ​គ្មាន​ពេលទំនេរ​រាល់​ថ្ងៃនេះ I love My Families So Much»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះ​ពេល​ធ្វើ​ខួប​កំណើត​ឲ្យ​កូន​ស្រី​របស់​ខ្លួន​ហើយ​នោះ ស្រាប់តែ​អ្នក​នាង សួស វីហ្សា​ បាន​ដាច់ចិត្ត​ទម្លាយ​ពី​មូលហេតុ ដែល​សម្រេច​ចិត្ត​ទៅ​ទិញ​មាសពេជ្រ នៅ​ហាងអ្នកស្រី ទ្រី ដាណា ម្ដង​ហើយម្ដងទៀត ព្រមទាំង​បញ្ជាក់​ពី​កាដូ​ដ៏​ច្រើន ដែល​អ្នកស្រី ទ្រី ដាណា បាន​ចងដៃកូននាង​ និង​ពួកខ្លួន​ជាប្ដីប្រពន្ធផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ អ្នកនាង សួស វីហ្សា បានរៀបរាប់ដូច្នេះថា «រូបថត​ថ្ងៃមុន ទើប​តែ​ទំនេរ​បាន​ផុស រូបភាព​ពេល​ទៅ​ហាង​លក់​មាស​ពេជ្រ​របស់​បងស្រី​ជាទី​ស្រលាញ់​ទ្រី ដា​ណា Dana Try​កុំ​ឆ្ងល់​ថា​ ហេតុ​អី​ទៅ​ទិញ​ម្តង​​ហើយ​ចេះតែ​ចង់​ទៅ​ទៀត ព្រោះតែ​មាស​ពេជ្រ​នៅ​ហាង​គាត់ ទឹក​ល្អ សុទ្ធៗ មិន​ថា ​មាស មិន​ថា​ពេជ្រ​មាន​ម៉ូត​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ស្តុក​ងាយស្រួលជ្រើសរើស ទិញ​ស្រួល​លក់​ស្រួល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែ​អ្វី​ ដែល​ពិសេស​ ប្អូន​ក៏​សូម​អរគុណ​បង​ ដែល​តែងតែ​បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​ប្អូន​ និង​គ្រួសារ និង​សូម​អរគុណ​បង​ដែល​បង​បាន​ជូន​ជា​កា​ដូរ​ដល់​កូនស្រី​របស់​ប្អូន​ក្នុង​ថ្ងៃ​ខួប​​កំណើត​គាត់​កាលពី​ថ្ងៃ​ទី​09.10.2021​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាដូរ​មានដូចជា ខ្សែក​បន្តោង​ពេជ្រ​TSJ1​ខ្សែ ខ្សែដៃ​មួយគូ​ និង​ខ្សែជើង​មួយគូ​ និង​បាន​ចងដៃ​អូន​ជេន​នី​បន្ថែម​ពី​​លើ​នេះ​2000$​ថែមទៀត​ផង​ថា​ ទុកអោយ​អូន​Jenny​ទិញ​នំ​ញុំា​ ជូន​កូន​មិន​គ្រប់​បង​ក៏បាន​ជូន​ពួក​ខ្ញុំ​ទៀត​ចំនួន​2000$​រួមទាំង​បាច់ផ្កា​ដ៏​ស្រស់ស្អាត​ទោះ​ប្រកែក​យ៉ាងណា​ក៏​នៅតែ​បង​មិន​ព្រម​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រោះ​បង​ថា​ ជា​លុយ​ហេងៗ​ត្រូវតែ​ទទួល​ ប្អូន​មិនមាន​អ្វី​ក្រៅពី​សូម​ជូនពរ​បង​មាន​សុខ​ភាព​ល្អ សម្រស់​កាន់តែ​ស្រស់​ស្អាត ជោគ​ជ័យ​គ្រប់​ភារកិច្ចការងារ​ទាំងអស់ និង​ឈ្នះ​អស់​មាស​ត្រូវ ​ មនុស្ស​ល្អ​ព្រះ​នឹង​តាម​ថែរក្សា​ជានិច្ច ​ដោយ​ក្តី​គោរព​ស្រលាញ់​ពី​ប្អូន​ចំពោះ​បង ទ្រី ដា​ណា Dana Try»៕​

Related posts